បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង កំពង់ធំ ផ្សព្វផ្សាយគោលគំនិតយេនឌ័រ និងវិធានការពារ ព្យាបាលជំងឺគ្រុនចាញ់ ដល់នាយទាហាន នាយទាហានរង ននិងពលទាហាន
(កំពង់ធំ)÷ ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំពិធីផ្សព្វផ្សាយគោលគំនិតយេនឌ័រ និងវិធានការពារ ការព្យាបាលជម្ងឺគ្រុនចាញ់ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកស្រី វរសេនីយ៍ឯក វេជ្ជ ពេជ្រ សុវណ្ណ នាយសេនាធិការរង និងជាប្រធានក្រុមការងារយេនឌ័រ យោធយោធភូមិភាគទី៤ ។
លោកវរសេនីយត្រី លី ស៊ីណា នាយផ្នែកគិលានដ្ឋាន តំណាងឲ្យអង្គពិធីបានឡើងថ្លែងសន្ទរកថាស្វាគមន៍ និងរាយការណ៍អំពីសភាពការណ៍ទូទៅនៃស្ថានភាពជំងឺ និងវិធានការការពារ ព្យាបាលជម្ងឺគ្រុនចាញ់ ព្រមទាំងការយល់ដឹងអំពីគោលគំនិត និងការអនុវត្តន៍ការយ៉េនឌ័រ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំនាពេលកន្លងមកជូនគណគណអធិបតីនិងអង្គពិធីផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងនូវការស្វាគមន៍ចំពោះប្រតិភូក្រុមការងារយ៉េនឌ័រ និងក្រុមការងារសុខាភិបាលរបស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ ដែលបានអញ្ជើញមកបំពេញភារកិច្ចនៅទីបញ្ជការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ជាមួយនេះដែរ ឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំក៍បានណែនាំដល់យោធិនទាំងអស់ត្រូវត្រង់ត្រាប់ស្តាប់ ការពន្យល់ណែនាំពីក្រុមងារយេនឌ័រនិងក្រុមការងារជម្ងឺគ្រុនចាញ់ ដែលត្រូវបានផ្សព្វផ្សាយនិងណែនាំពីលោកស្រី វរសេនីយ៍ឯក វេជ្ជ ពេជ្រ សុវណ្ណ នាយសេនាធិការរង និងជាប្រធានក្រុមការងារយេនឌ័រ យោធយោធភូមិភាគទី៤ នៅពេលនេះ ដើម្បីយកទៅអនុវត្តឲ្យទទួលបានជោគជ័យ ។
លោកស្រី វរសេនីយ៍ឯក វេជ្ជ ពេជ្រ សុវណ្ណ នាយសេនាធិការរង និងជាប្រធានក្រុមការងារយេនឌ័រ យោធយោធភូមិភាគទី៤ បានផ្សព្វផ្សាយ ស្តីពីការពារ ការព្យាបាលជម្ងឺ គ្រុនចាញ់ ជំងឺកូវីដ-១៩ និងគោលគំនិតយេនឌ័រ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ ក្នុងឱកាសនេះផងដែរ លោស្រីវរសេនីយ៍ឯកប្រធានប្រតិភូ ក៏បានសំណូមពរដល់បងប្អូន កងទ័ព ក្រុមគ្រួសាររបស់កងទ័ព ត្រូវមានការចេះយោគយល់គ្នាទៅវិញទៅមកដោយមិនប្រកាន់ការងារបុរស និងការងារស្រ្តីឡើយ ត្រូវរស់នៅស្អាតពាក់អាវដៃវែង ខោជើងវែង គេងត្រូវមានមុង ដើម្បីការពារជម្ងឺគ្រុនចាញ់នៅរដូវភ្លៀងធ្លាក់ខាងមុខ និងត្រូវរក្សានៅអនាម័យ រស់នៅស្អាត ត្រូវលាងដៃជាមួយអាល់កុល.ជេល ដើម្បីការពារការឆ្លងរីករាល់ដាល់នៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ឱ្យបានទាំងអស់គ្នា៕