ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន - និស្សិពេទ្យពីនាក់បងប្អូនត្រូវរថយន្តធុនធំបុកបណ្តាលឲ្យស្លាប់គ្រួសារស្នើសុំនគរបាលខេត្តកំពង់ចាមជួយរកយុត្តិធម៍ - មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចសម្ភោធអាគារអង្គការនៃក្តីស្រឡាញ់
0

អភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តដល់កសិករឱ្យបង្កើនការដាំដុះបានកាន់តែច្រើន ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារនិងផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងស្រុក

អភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តដល់កសិករឱ្យបង្កើនការដាំដុះបានកាន់តែច្រើន ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារនិងផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងស្រុក

 

ខេត្តកំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានថ្លែងថា រាជរដ្ឋាភិបាល បានជំរុញឱ្យពលរដ្ឋធ្វើការដាំដុះបន្លែបង្ការដែលមានរយៈពេលខ្លីបន្ថែមពីលើការធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ការខិតខំដាំដុះនេះបានផ្តល់នូវផលចំណេញ ដោយមិនត្រឹមតែសម្រាប់បំពេញតម្រូវការហូបចុកក្នុងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាអាចលក់ចេញទៅកាន់ទីផ្សារដើម្បីទទួលបានប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ។លើកឡើងបែបនេះគ្រាដែលលោកដឹកនាំក្រុមការងារចុះពិនិត្យការដាំដុះបន្លែរបស់សហគមន៍អមលាំងស្ថិតក្នុងស្រុកថ្ពងខេត្តកំពង់ស្ពឺថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

 

លោក វ៉ី សំណាង បានលើកឡើងថារាជរដ្ឋាភិបាលក៏ដូចក្រសួងកសិកម្មរួមទាំងរដ្ឋបាលខេត្តកំពង់ស្ពឺបានលើកទឹកចិត្តបងប្អូនប្រជាកសិករឱ្យពង្រីកការចិញ្ចឹមសត្វ ធ្វើស្រែនិងដាំដំណាំផ្សេងៗទៀតដើម្បីផ្គត់ផ្គង់ដល់ទីផ្សារ ពិសេសទទួលបានប្រាក់ចំណូលបន្ថែមទៀត។សព្វថ្ងៃនេះ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្មបានខិតខំប្រឹងប្រែងក្នុងការចងក្រងឯកសារដើម្បីបណ្តុះបណ្តាលដល់សហគមន៍កសិករ ហើយក៏បានជួយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់ផងដែរ ធ្វើមិចឱ្យការដាំដុះរបស់បងប្អូនទទួលបានផលច្រើន ចំណាយតិច ហើយមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ និយាយជារួមគឺឱ្យកសិករធ្វើការដាំដុះកាត់បន្ថយការប្រើប្រាស់ជីគីមី។

 

ជុំវិញការលើកទឹកចិត្តឱ្យមានការដាំដុះនេះលោក សួង វេង ប្រធានសហគមន៍ផ្សារបន្លែអមលាំងបានលើកឡើងថា លោកក៏ដូចសមាជិកសហគមន៍បានធ្វើការដាំដុះបន្លែសុវត្ថិភាពរយៈពេលបីឆ្នាំមកហើយ។ជីវភាពគ្រួសារនិងការសិក្សារបស់កូនៗមួយផ្នែកធំបានពឹងផ្អែកទៅលើការដាំដុះនេះ។

 

លោកថា បច្ចុប្បន្នទីផ្សារបន្លែល្អ ដាំបានគឺឈ្មួញកណ្តាលប្រមូលយកអស់ៗ មានពេលខ្លះសហគមន៍របស់លោកសឹងតែផលិតមិនទាន់សម្រាប់បំពេញទីផ្សារថែមទៀតផង ដោយក្នុងនោះបន្លែទាំងអស់ដែលផលិតបានក្រៅតែពីលក់ក្នុងមូលដ្ឋានគឺមួយចំនួនធំត្រូវនាំទៅផ្គត់ផ្គង់ទីផ្សារនៅឯរាជធានីភ្នំពេញពិសេសនៅតាមផ្សារទំនើបនានា។

 

ជាមួយនិងទីផ្សារល្អ លោក សួង វេង ក៏បានបង្ហាញនូវអារម្មណ៍រីករាយផងដែរ ខណៈដែលតំលៃនៃបន្លែលក់បានថ្លៃគួរសម ដោយសព្វថ្ងៃលោកអាចលក់ ស្ពៃក្រញ៉ាញ់ ស្ពៃតឿ ក្នុងមួយគីឡូក្រាម៤០០០រៀល រីឯសាឡាត់អាចលក់បានលើសពីនេះគឺលក់បានចាប់ពី៥០០០រៀលទៅ៦០០០រៀលក្នុងមួយគីឡូក្រាម ហើយការដាំត្រឹមតែមួយខែប៉ុណ្ណោះអាចប្រមូលផលបានជាង២តោន៕ដោយ៖មណ្ឌលច្បារមន

Filed in: ជីវិត និង សុខភាព, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com