ម្នាក់ដេកពេទ្យម្នាក់ទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីផឹកស្រាវឹង
ដោយ:សុខសុភ័ណ្ឌ
កំពង់ស្ពឺ:បុរសម្នាក់បានរងរបួសបន្ទាប់ពីនាំគ្នាផឹកស្រាវឹងទាក់ពាក្យសម្តីគ្នាស្ថិតនៅភូមិព្រៃរងាង ឃុំទួលសាលា ស្រុកបសេដ្ឋ កំពង់ស្ពឺ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២៣។
លោក វរសេនីយឯក ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋបានឲ្យដឹងថាមុនកើតហេតុជនសង្ស័យឈ្មោះ ប៊ិន ទិន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុខាងលើ បានកាន់ដែកទីបជ្រុង ទំហំ១០លី ប្រវែង៨០សង់ទីម៉ែត្រទៅវាយលើជនរងគ្រោះឈ្មោះ ប៉ោ សុខថេង ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា ។
ខណៈដែរកំពុងដេកលើគ្រែក្នុងសំយ៉ាបផ្ទៈរបស់ខ្លួនរួចចាប់អាវអូសទំលាក់ពីលើគ្រែហើយវាយជាច្រើនដៃចំត្របកភ្នែកខាងស្តាំ ។
របស់ជនរងគ្រោះបណ្តាលមានស្នាមឆូតក្រហម និងហូរឈាម ក្រោយធ្វើសកម្មភាពរួចជនសង្ស័យឈ្មោះ ប៊ិន ទីន បានដើរគេចខ្លួនបាត់ ។
លោកបានបន្តទៀតថាជនរងគ្រោះឈ្មោះ ប៉ោ សុខថេង ត្រូវបានបងប្អូនបញ្ជូនទៅគ្លីនិចដើម្បីព្យាបាលរបួស។
ក្រោយពីជំនាញទទួលបណ្តឹងពីជនរងគ្រោះ
បានសហការជាមួយប៉ុស្តិ៍ទួលសាលា ចុះដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យ យកមកសួរនៅអធិការដ្ឋានស្រុកបសេដ្ឋកសាងសំនុំរឿងចាត់ការតាមនិតិវិធី។
មូលហេតុពីព្រឹកនាក់ទាំងពីបានាំគ្នាផឹកស្រាជាមួយគ្នា និងទាស់ពាក្យសម្តីគ្នា ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានថាខ្លួនពិតជាបានកាន់ដែកទីបនិងវាយលើជនរងគ្រោះពិតប្រាកដមែន ។ហើយជនសង្ស័យជាមនុស្សញៀនស្រាស្រវឹង
និងមានចរឹកកាចសាហាវ និងធ្លាប់បានធ្វើកិច្ចសន្យានៅប៉ុស្តិ៍ទួសាលា ២ដងរួចមកហើយតែពុំរាងចាល ៕