ឡើងបាញ់វីសដំបូលជាន់ទី១រអិលជើងធ្លាក់បោកក្បាលនឹងផ្លូវបេតុងស្លាប់ VID_20230906_191053_056.mp4
ភ្នំពេញៈបុរសម្នាក់ជាមេជាងឡើងបាញ់វីសដំបូលសំយ៉ាបរអិលជើងធ្លាក់លើជន្ទាបាក់រួចធ្លាក់ដល់ដីបោកនឹងផ្លូវបេតុងរបួសធ្ងន់បានស្លាប់ពេលបញ្ជូនទៅជួយសង្រ្គោះនៅមន្ទីពេទ្យបង្អែកដង្កោ។
ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង២០នាទីរសៀលថ្ងៃទី៥ខែកញ្ញាឆ្នាំ ២០៣២៣នៅផ្លូវបេតុងភូមិខ្វាខាងលិចសង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនរងគ្រោះមានឈ្មោះ កែវ សុខា អាយុ ៣៨ ឆ្នាំមុខរបរមេជាងផ្សារដែកស្នាក់នៅខណ្ឌកំបូលមានស្រុកកំណើតនៅខេត្តតាកែវ។
បើតាមសម្ដីបុរសជាកូនជាងបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះរួមនិងកូនជាងពីរនាក់ទៀតបាននាំគ្នាមកប្រក់សំយ៉ាបផ្ទះជាន់ទី ១
នៅពេលដែលជនរងគ្រោះកំពុងតែឈរបាញ់វីសភ្ជាប់និងស័ង្កសីស្រាប់តែរអិលពីសំយ៉ាបធ្លាក់មកលើដំបូលស័ង្កសីនៅជាន់ក្រោមហើយរមាលមកធ្លាក់បោកក្បាលជាមួយនឹងផ្លូវបេតុងបណ្ដាលឱ្យជនរងគ្រោះបែកក្បាលហូរឈាមរងរបួសធ្ងន់ ពេលនោះកូនជាងក៏បានលើកជនរងគ្រោះដក់លេីកង់បីដឹកទៅជួយសង្រ្គោះនៅឯមន្ទីរពេទ្យបង្អែកដង្កោ តែជាអកុសលពេលដែលទៅដល់មន្ទីរពេទ្យតុលោកគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យចុះធ្វើកោសល្យវិច្ច័យសពនិងពិនិត្យនៅកន្លែងកើតហេតុចធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕