បង្ក្រាបការជួញដូរ និងចែកចាយគ្រឿងញៀននៅស្រុកភ្នំស្រួច
(កំពង់ស្ពឺ)៖ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំដោយលោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការ បានបង្ក្រាបករណីចែកចាយគ្រឿងញៀន នៅចំណុចស្ថិតក្នុងផ្លូវលំ ភូមិព្រៃទទឹង ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្សយ័ បានចំនួន ០២នាក់៖
១. ឈ្មោះ នាង សុចាន់ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ ។
២. ឈ្មោះ ឈឺន ខួច ភេទប្រុស អាយុ១៨ឆ្នាំ
មុខរបរ លក់ដូរ រស់នៅភូមិ ឃុំខាងលើ។
ជាមួយគ្នាកម្លាំងបានដកហូតសម្ភារះរួមមាន៖
១ ម្សៅក្រាមពណ៌សរ ចំនួន ៣០កញ្ចប់
២ ទូរសព្ទ័ដៃ ចំនួន ០១គ្រឿង
៣ ម៉ូតូ HONDA C125 ពណ៌ខ្មៅ ពាក់ស្លា
កលេខ កំពង់ស្ពឺ 1J .3011 ចំនួន ០១
៤ កន្ត្រៃ ចំនួន ០១
៥ ថង់ច្រកថ្នាំមួយចំនួន
បច្ចុប្បន្ន ជនសង្សយ័ និងវត្ថុតាងខាងលើ បានបញ្ជូនទៅបញ្ជាការដ្ធានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តរនិតិវិធី។