ខេត្តព្រះវិហារ : នៅរសៀលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១នេះ ក្រោមវត្តមានលោកជំទាវ ហែម សុគន្ធពិសី ដែលមានការចូលរួមពីលោកអនុប្រធានមន្ទីរ និងមន្ត្រីកិច្ចសន្យានៅមន្ទីរព័ត៌មានខេត្តព្រះវិហារ បានអញ្ជើញចូលរួមផងដែរ។
ក្នុងកិច្ចប្រជុំខាងលើនោះដែរ បណ្ដារការិយាល័យនីមួយៗ បានរាយការណ៍នៅការងារលទ្ធផលដែលអនុវត្តកន្លងមក ។
លោកជំទាវ ហែម សុគន្ធពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ ក្រោយពីទទួលបានលទ្ធផលការងារប្រចាំខែឧសភាកន្លងមក លោកជំទាវបានសូមឲ្យក្រុមការងារទាំងមន្ត្រីនិងមន្ត្រីកិច្ចសន្យានៅក្នុងមន្ទីរ ត្រូវហ៊ានបញ្ចេញមតិវាយតម្លៃនិងប្រឈមនៅក្នុងអង្គប្រជុំទាំងល្អ ហ្នឹងអាក្រក់ (រិះគន់ដើម្បីស្ថាបនា) សូមកុំយករឿងក្នុងអង្គភាពមកនិយាយក្រោយខ្នង រវៀងនាំឲ្យខូចឈ្មោះអង្គភាព (ការសាចទឹកដាក់គ្នា) ជាដើម ។
លោកជំទាវបានបន្តទៀតថា សត្រូវ កូវីត ១៩ ក៏មិនអាចរាំងស្ទះដល់ការងារបំពេញភារកិច្ចរបស់យើងបានដែរ ហើយមន្ត្រីទាំងអស់ក្នុងការអនុវត្តប្រចាំខែកន្លងមកនេះ ទទួលបានលទ្ធផលល្អប្រសើរច្រើន ហើយក្នុងខេត្តព្រះវិហារ ព័ត៌មានទូទាំងរាជធានីខេត្តព្រះវិហារ ទទួលបានចំណាត់ថ្នាក់លេខ ៣ ផងដែរ ។
ហើយលោកជំទាវប្រធាន សូមឲ្យមន្ត្រីទាំងអស់ទៅបំពេញភារកិច្ចរបស់ខ្លួនតាមតួនាទីរៀងៗខ្លួន ដើម្បីអនុវត្តការងារខែមិថុនាជាបន្តទៀត ។
លោកជំទាវបានសូមឲ្យពិនិត្យដល់អ្នកសារព័ត៌មានដែលបានមកចុះបញ្ជីនៅមន្ទីរព័ត៌មានខេត្តត្រូវឱ្យមានលិខិតស្នាមត្រឹមត្រូវពន្យល់និងរំលឹកដល់ពួកគាត់នូវក្រមសីលធម៌និងវិជ្ជាជីវៈត្រឹមត្រូវដែលចេញដោយក្រសួងព័ត៌មានក្នុងការធ្វើអាជីវកម្មតាមបណ្ដាស្ថាប័ននីមួយៗ មិនត្រូវយកតួនាទីរបស់ខ្លួនមកធ្វើជាមន្ត្រីយុត្តិធម៌នោះទេ ព្រោះកន្លងមកមានអ្នករាយការណ៍មកថាអ្នកសារព័ត៌មានមួយចំនួនតូចយកតួនាទីមកដេញរថយន្តគំរាមកំហែងយកប្រាក់ និងអ្នកខ្លះមានរហូតដល់យប់ប្រពន្ធកូនមកដាក់ឆ្នាំងបាយកុងត្រូលឲ្យបទល្មើសចូលបង់លុ
យថែមទៀត ហេតុដូចនេះហើយអាចធ្វើឲ្យខូចដល់ស្ថាប័នអ្នកសារព័ត៌មានដទៃទៀតផងដែរ ។
ដោយលោក កុយ សុខខា