កម្លាំងជំនាញបានចុះប្រតិបត្តិការបង្រ្កាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិត្តអនុញ្ញាតបានចំនួន២លើក នៅខេត្តកំពង់ធំ
(កំពង់ធំ)៖ អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ កម្លាំងអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ទោ ថៃ ដានិត ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ សហការជាមួយកម្លាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ចុះប្រតិបត្តិការបង្រ្កាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិត្តអនុញ្ញាតបានចំនួន ២លើក គោលដៅទី១នៅវរលាម៉ោង០៨:៣០នាទីយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នៅចំណុច ភូមិវល្លិ៍យាវ ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់
ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានបញ្ជាក់ថា ដោយបានឃាត់រថយន្ត1គ្រឿង ម៉ាកធន់ត្រាពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ(2AJ-2344) ដឹកឈើអារលេខ១ ប្រភេទបេង០៥ដុំ (មិនទាន់វាស់វែង) និងគោលដៅទី២ នៅវេលាម៉ោង០៩:៥៣នាទីយប់នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិវល្លិយាវ ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយបានឃាត់រថយន្ត HYUNDAI COUNTY ពាក់ស្លាកលេខ(3E-1110)ចំនួន០១គ្រឿងពណ៌លឿងខ្ចី ដឹកឈើអារប្រណីត ប្រភេទធ្នង់ចំនួន១៤៣សន្លឹក។
បច្ចុប្បន្នវត្ថុងតាងនិងរថយន្តខាងលើត្រូវបានសមត្ថកិច្ចបានរឹបអូសយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។