ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

​រថយន្ត​ពីរ​គ្រឿង​បាន​ព្រលះ​គ្នា​ពេញទំហឹង​បណ្ដាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ​តែ​សំណាងល្អ​មិន​មាន​អ្នក​រងរបួស​នោះ​ទេ​

​រថយន្ត​ពីរ​គ្រឿង​បាន​ព្រលះ​គ្នា​ពេញទំហឹង​បណ្ដាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ​តែ​សំណាងល្អ​មិន​មាន​អ្នក​រងរបួស​នោះ​ទេ​

ភ្នំពេញ​៖ រថយន្ត​ពី​គ្រឿង​បាន​ព្រលះ​គ្នា​ពេញទំហឹង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧​កែង​នឹង​ស្តុប​ផ្សារ​ថ្នល់ប​ត់​បាន​បង្កឡើង​ដោយ​រថយន្តហ្វត​រ៉ែន​ជើ​បើកបរ​ក្នុង​លោក​លឿន​លឿន​មិន​ប្រយ័ត្ន​ក៏បាន​ជ្រុល​មក​បុក​ជាមួយនឹង​រថយន្ត​ម៉ាក​ហាយ​ឡិនឌ័​រ​យ៉ាង​ពេញទំហឹង​បណ្ដាលឱ្យ​ទៀតឡើង​ទៅ​លើ​ក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​រង​ការខូចខាត​ផ្នែក​ខាង​មុខ​យ៉ាង​ដំណំ តែ​សំណាងល្អ​មិន​បង្ក​ឲ្យមាន​នណាម្នាក់រ​ង​ការគ្រោះថ្នាក់​នៅក្នុង​ឧប្បត្តិហេតុ​នេះ​ឡើយ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​នឹង​៤០​នាទី​យប់​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​២៨ ខែ​ឧសភា​ឆ្នាំ​២០២១ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ កែង​នឹង​ស្តុប​ផ្សារ​ថ្នល់ប​ត់ ក្នុង​សង្កាត់​ដង្កោ​ខណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញ ។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា នៅ​មុន​ពេល​ហេតុការណ៍​នេះ​បាន​កើតឡើង​គេ​បាន​ឃើញ​រថយន្ត​ម៉ាក​ហ្វ​ត​រ៉ែ​ន​ជើ​ពណ៍​ស​មួយ​គ្រឿង​ពាក្យ​ស្លាក​លេខ​ភ្នំពេញ​2BT-5452 បើកបរ​ក្នុង​ទិសដៅ​ពី​លិច​មក​កើត ក្នុង​ល្បឿ​លឿន​ហើយ​ខ្វះ​ការប្រុងប្រយ័ត្ន​ទៀត​នោះ ខណៈពេល​មកដល់​ត្រង់​ចំណុច​ផ្លូវ​កែង​នឹង​ស្រុប​ផ្សារ​ថ្នល់​បត់​ក៏បាន​ជ្រុល​ទៅ​បុក​ជាមួយនឹង​រថយន្ត​ហាយ​ឡិនឌ័​រព​ណ៌​ស្ករ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​កំពង់ចាម​2A-4374 បើកបរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ បើកបរ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ទិសដៅ​បញ្ច្រាស់​គ្នា ជ្រុល​មក​បុក​ពេញទំហឹង​ពី​ចំហៀង​ផ្នែក​ខាងស្ដាំ​បណ្ដាលឲ្យ​រថយន្ត​ហាយ​ឡិនឌ័​រវឹល​ក្បាលខ្ទៀត​ឡើង​ទៅលើក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​ហើយ​ជ្រុល​ទៅ​បុក​ជាមួយ​នឹង​បង្គោល​ផ្លាកសញ្ញា​ចរាច​រណ៍​បាក់​អស់​ចំនួន​មួយ បណ្ដាលឲ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង​រង​ការខូចខាត​ផ្នែក​ខាង​មុខ​យ៉ាង​ដំណំ តែ​សំណាងល្អ​មិន​បង្ក​ឲ្យមាន​នរណា​ម្នាក់​រង​ការគ្រោះ​ថ្នាក់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះឡើយ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋានក៏​បាន​ចុះ​ទៅដល់​ហើយ​បាន​ត្រួតពិនិត្យ​មើលឃើញ​ថា​មាន​ការប៉ះពាល់​ដល់​សម្បត្តិ​របស់​រដ្ឋ​ផង​នោះ​ទើប​កម្លាំង​នគរបាល​សង្កាត់​ដង្កោ​ទាក់ទង​ទៅ​ផ្នែក​ជំនាញ​ការិយាល័យ​ចរាច​រណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ឲ្យមក​ទទួលយក​រថយន្ដទាំ​ង​ពី​គ្រឿង​យកទៅ​រក្សាទុក​រង់ចាំ​ធ្វើ​ការដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com