ភ្នំពេញ ៖ សមត្តកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គ ស្នងការដ្ឋាននគរបាលជាតិ កាលពីព្រឹក ថ្ងៃទី28 ខែឧសភា ឆ្នាំ2021 នេះ បានចាប់បញ្ជូនជនជាតិចិនតៃវ៉ាន់ចំនួន7 នា ក់ និង ស្ត្រីជនជាតិវៀតណាម1នាក់ មកកាន់សាលាដំបូងរាជធា នីភ្នំពេញ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ ដឹកជញ្ជូន និងប្រើ ប្រាស់នូវសារធាតុញៀន និង 2កាន់កាប់អាវុធខុសច្បាប់។
ជនសង្ស័យទាំង8នាក់នោះ ត្រូវបានសមត្ថកិច្ចនគរបាលមន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយអាជ្ញាធរមូល ដ្ឋាននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្រ បសម្រួល ពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ចុះបង្ក្រាបចំនួន2 គោលដៅ ពោលគឺគោលដៅទី1 កាលពីថ្ងៃ ទី21 ខែឧសភា ឆ្នាំ2021 ស្ថិតនៅក្នុងសង្កាត់ទួលសង្កែនឹង ក្នុងបុរីបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញឃាត់ខ្លួនជនស ង្ស័យ 2 នាក់ ជាជនជាតិចិនតៃវ៉ាន់ និងចាបយកវត្ថុតាងសារ ធាតុញៀនប្រភេទ (កេតាមីន)ទម្ងន់ប្រមាណ 1គីឡូក្រា ម ។
គោលដៅទី2 នៅថ្ងៃដដែល សមត្តកិច្ចបានឆ្មក់ចូលបង្ក្រាបបា ន នៅចំណុចគោលដៅរីហ្សតឈ្មោះ សមាធិឡេក ភូមិច្រេស សង្កាត់គោកឃ្លាង ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ 6នាក់ និងមានជន ជាតិវៀតណាមម្នាក់ រួមទាំង ចាប់យកវត្ថុតាងថ្នាំញៀន មួយ ចំនួន ដោយក្រុមជនសង្ស័យបានដឹងខ្លួនមុន ហើយបានចាក់គ្រឿងញៀនចូលក្នុងទឹកបឹងចោល ដើម្បីបំបាត់ដាន។
ទោះជាយ៉ាងជាក្តីសមត្តកិច្ចក៏បានធ្វើការដកហូតនូវអាវុធខ្លីប្រ មាណចំនួន6ដើម រថយន្ត1គ្រឿង ជញ្ជីងថ្លឹង1 បង់ កាំភ្លើង អា កា កាំភ្លើងអាកា 47កាលីបឌូ មួយដើម កាំភ្លើងខ្លី4ដើម គ្រាប់ អាកាជាង200គ្រាប់ និងគ្រាប់កាំភ្លើងខ្លីមួយចំនួន ធំទៀត។
សំណុំរឿងរក្សាទុក ដឹកជញ្ជូន ជួញដូរនឹងប្រើប្រាស់នូវសារធា តុញៀន នឹងកាន់កាប់អាវុធដោយខុសច្បាប់ ពីសំណាក់ជន
ឧក្រិដ្ឋទាំង8 នាក់នេះ បានស្ថិតនៅក្នុងការចាត់ការរបស់ លោក សិត វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា
ដំបូង រាជធានីភ្នំពេញ ៕ដោយលោកនៅនឿន