ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

អភិបាលស្រុកស្ទោង បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់ស្ទឹងស្ទោង  

អភិបាលស្រុកស្ទោង បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់ស្ទឹងស្ទោង

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រ និងកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងស្ទឹងស្ទោង ចំនួន ១០គ្រួសារ នៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

 

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសនេះលោក សាយ គឹមឡម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកស្ទោងទាំងមូល សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះទឹកជំនន់ស្ទឹងស្ទោង  ដែលកំពុងតែជនឡើងខ្លាំងនៅក្នុងអំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយ ស្ថានភាពទឹកនិងបន្តហក់ឡើងថែមទៀតក្នុងរយៈកាល២ឬ៣ថ្ងៃខាងមុខនេះថែមទៀត។

 

ក្នុងឱកាសនេះដែរលោកអភិបាលស្រុកស្ទោង ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ  តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ សុខមាលភាពជីវភាព បងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នានៅក្នុងគ្រាលំបាក ជាពិសេសនៅក្នុងគ្រោះទឹកជំនន់ ក៏ដូចជាគ្រោះធម្មជាតិផ្សេងៗ។

 

លើសពីនេះទៀត លោក សាយ គឹមឡម ក៏បានណែនាំដល់អាជ្ញាធរគ្រប់ឃុំ សូមធ្វើការយកចិត្តទុកដាក់ដល់ស្ថានភាពនិងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រដែលកំពុងតែប្រឈមនិងគ្រោះទឹកជំនន់នៅក្នុងឆ្នាំនេះ ហើយត្រូវស្រង់ស្ថិតិនិងធ្វើបច្ចុប្បន្នភាពផលប៉ះពាល់ទាំងផ្នែកស្រែស្រូវចំការ ផ្លូវលំ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក៏ដូចជាគ្រួសារដែលរងដោយសារទឹកជំនន់នៅក្នុងឆ្នាំនេះ ហើយកងកម្លាំងទាំង៣ ក៏ត្រៀមខ្លួនជានិច្ច ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ជាពិសេសការជួយសង្គ្រោះប្រជាពលរដ្ឋដើម្បីរកទីទួលសុវត្ថិភាព។

 

គួរបញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋទាំង១០គ្រួសារ ក្នុង១គ្រួសារៗទទួលបាននូវ÷ អង្ករ១បេ មី០១កេស និងទឹកស៊ីអ៊ីវ០១យួរ ហើយស្ថានភាពទឹកស្ទឹងស្ទោងនៅក្នុងអំឡុងពេល៤ថ្ងៃចុងក្រោយនេះគឺបន្តហក់ឡើងជាលំដាប់ហើយកម្ពស់ទឹកស្ទឹងស្ទោងនៅក្នុងថ្ងៃនេះគឺ ៥,៥៥ម៉ត្រ  ដែលចំណុចប្រកាសអាសន្នគឺ ៥,៨០ម៉ែត្រ៕ដោយសំនៀង

Filed in: ព័ត៌មានថ្មីៗ, រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com