ខ្ញុំបាទ ឯកឧត្តម លី សាម៉េត នៅថ្ងៃទី ៣ រហូតមកដល់ទី៥ ខែតុលា ឆ្នាំ២០២៣ នេះ ជាពិសេសក្មួយស្រី សាទ ដាលីស និងក្មួយៗអ្នកកាសែត ២៤ ម៉ោង និង កាសែតផ្សេងៗទៀត នៅតែបន្ដមកវៃប្រហារ មកលេីរូបខ្ញុំបាទយ៉ាងធ្ងន់ធ្ងរបំផុតមិនអាចទទួលយកបាន ដោយមិនបានយកពត៌មានឲ្យបានច្បាស់លាស់ ជាពិសេស ក្មួយស្រី សាទ ដាលីស អ្នកម៉ៅការជាងធ្វេីកញ្ចក់ និង អ្នកកាសែត ផ្សេងៗទៀត ។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញលិខិត ប្រកាសពត៌មាននៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣ ឲ្យគ្រប់ភាគីទាំងអស់ មានការស្ងាប់ស្ងាត់ ទុកពេលឲ្យ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោះស្រាយតាមនិតិធីច្បាប់ ហេីយតុលាការកំពុងតែដំណេីរការ ដោះស្រាយតាមនិតិវិធីច្បាប់ហេីយ តែក្មួយស្រី ឈ្មោះ សាទ ដាលីស និងបក្សពួកអ្នកកាសែត នៅតែបន្ដមកវៃប្រហារ ចោទប្រកាន់មកលេីខ្ញុំបាទ និងខាងសាលា និងញុះញ៉ុងធ្វេីឲ្យមហាជន មានកាយល់ច្រឡំ ជេរប្រមាថ មកលេីរូបខ្ញុំបាទ មិនគោរពតាម អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ប្រកាសពត៌មាននោះទេ !
មិនតែប៉ុណ្ណោះ ចោទប្រកាន់មកលេីរូបខ្ញុំបាទថាខ្ញុំបាទ ជាអ្នកប្ដឹងអាងអំណាចអ្នកធំធ្វេីបាបអ្នកទន់ខ្សោយ តាមបំផ្លិចបំផ្លាញ គ្រួសារ ក្មួយស្រី សាទ ដាលីស ដោយអយុត្តិធម៌ទៅលេីក្មួយស្រី សាទ ដាលីស ខ្ញុំបាទ សូមបញ្ជាក់សារធារណជនឲ្យបានច្បាស់ ខ្ញុំលីម៉េត មិនបានប្ដឹងនោះទេ ! ខាងសាលាទេជាអ្នកប្ដឹង មិនមានពាក់ព័ន្ធជាមួយរូបខ្ញុំបាទទេ ទោះបីខ្ញុំបាទ មានភាគហ៊ុន ច្រេីនជាងគេក៏ដោយ តែខ្ញុំបាទគ្មានសិទ្ធហាមឃាត់គ្រប់ផ្នែកដែលថ្នាក់ក្រោមគ្រប់គ្រង ។
ខ្ញុំបាទមានសិទ្ធតែសំរុសសំរួលដែលមានបញ្ហាកេីតឡេីងពាក់ព័ន្ធនិងសាលាតែប៉ុណ្ណោះ ។
ទេីបខ្ញុំបាទ បានអញ្ជេីញ ក្មួយស្រី សាទដាលីស ចាប់តាំងពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១០ ពិសេស ក្មួយស្រី សាទ ដាលីសមិនព្រមមកដោះស្រាយ ហេីយនៅតែបន្ដ បង្ហោះតាមបណ្ដាញសង្គម ហ្វេសប៊ុក រកយុត្តិធម៌ រហូត ពេលនេះតុលាការកំពុងតែរកយុត្តិធម៌ឲ្យក្មួយស្រី សាទ ដាលីសហេីយ បេីក្មួយស្រី ពិតជារងនៅភាពអយុត្តិធម៌ពិតមែននោះមិនគួរ ក្មួយស្រីនិងបក្ស អ្នកកាសែត មកវៃប្រហារ រូបខ្ញុំបាទបន្ដទៅទៀតនោះទេ !
នៅម៉ោង ០៨ ,៣០ នាទីព្រឹកនេះ ខ្ញុំបាទនិងចេញខ្លីបវីដេអូបកស្រាយកុំឲ្យមហាជន. មានការយល់ច្រឡំ និងជេរប្រមាថរូបខ្ញុំបាទតទៅទៀត ។
នេះជាពាក្យបណ្ដឹង របស់លោក ឈឿន សាវន ប្ដឹងទៅលេីក្មួយស្រី សាទ ដាលីសមិនមែនឈ្មោះ លី សាម៉េត ខ្ញុំបាទទេហេីយខ្ញុំបាទក៏បានបកស្រាយជូនសាធារណជន ជាច្រេីនលេីកច្រេីនសារមកហេីយដែរ សូមឈប់ចោទប្រកាន់លេីរូបខ្ញុំបាទបន្តទៅទៀត ។