(ប្រភពព័ត៌មានបឋម) នៅថ្ងៃទី០៧ ខែ តុលា ឆ្នាំ ២០២៣ ល្ងាចម៉ោង០៥
ករណីក្មេងបីនាក់លង់ទឹកស្លាប់ខណៈពេលដែលពួកគេកំពុងតែ លេងទឹកក្បែរលូមានសភាពហូរគួច ខ្លាំង ពេលនោះផងដែលមានក្មេងស្រីម្នាក់ត្រូវបានទឹកហូរគួចចូលទៅក្នុងលូ ឯក្មេងពីរនាក់ទៀតឃើញហើយក៏ទៅជួយដើម្បីអូសក្មេងម្នាក់ត្រូវបានទឹកហូរគួចចូលលូនោះមកវិញ។ ក៏ប៉ុន្តែជាអកុសលទឹកមានសភាពហូរគួចខ្លាំងបណ្ដាឱ្យលង់ស្លាប់ទាំងបី តាមប្រភពការផ្ដល់ព័ត៌មានបានឱ្យដឹងថា ករណីក្មេងៗលង់ទឹកនេះគឺចាប់ពីរសៀលម៉ោង ១ រសៀល រហូតដល់ម៉ោង ០៥ ល្ងាចត្រូវនឹងថ្ងៃទី ០៧ តុលា ២០១៣ ទើបបានរកឃើញនៅសពក្មេងទាំង ០៣ នាក់។
កើតហេតុនៅចំណុចភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
✍សូមពុកម៉ែបងប្អូនអាណាព្យាបាលគ្រប់រូប សូមមេត្តាប្រុងប្រយ័ត្នចំពោះក្មេងតូចៗនៅរដូវកាល ជំនន់ទឹកភ្លៀងរដូវវស្សានេះកំពុងតែមានការជន់លិចនៅតាមភូមិសាស្រ្តនានា។