នគរបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យដែលសម្លាប់ប្រពន្ធនិងកូននៅខេត្តកណ្តាល បានហើយ
ខេត្តបន្ទាយមានជ័យៈដោយអនុវត្តន៍តាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលជំនាញផែនព្រហ្មទណ្ឌខេត្ត និង កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនសង្ស័យដែលសម្លាប់ប្រពន្ធនិងកូននៅខេត្តកណ្តាលបានហើយ កាលពីវេលាម៉ោង១និហ៤០នាទីរសៀលនេះ។
ជនសង្ស័យមានឈ្មោះ ម៉ែន សំអាង ភេទប្រុស អាយុ៣៦ឆ្នាំ ថ្ងៃខែឆ្នាំកំណេីត១៤-០៧-១៩៨៣ ត្រូវនគរបាលឃាត់ខ្លួន នៅចំនុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ពន្ធ័ករណីឃាតកម្មនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ នៅខេត្តកណ្តាលដែលបានសម្លាប់ប្រពន្ធឈ្មោះ ឃឿន ស្រីវលក្ខ័ណ អាយុ៣២ឆ្នាំ និងកូនស្រីឈ្មោះ អឿន ចន្ទសីម៉ា អាយុ២ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងសួនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បន្តនិតីវិធីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕វណ្ណា