ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

ក្រុមគ្រួសាររបស់ កុមារីរងគ្រោះដោយការប៉ុនប៉ងរំលោភ សេពសន្ថវៈ និងបៀតបៀនកេរ៍ភេទ ពីសំណាក់ជនល្មោភកាមដង្ហើយហៅ រក លោកជំទាវម៉ែចិត្តធម៍ ហ៊ុនសុីណាត យរកយុត្តិធម៌ដល់ពួកគាត់ផង!

ក្រុមគ្រួសាររបស់ កុមារីរងគ្រោះដោយការប៉ុនប៉ងរំលោភ សេពសន្ថវៈ និងបៀតបៀនកេរ៍ភេទ ពីសំណាក់ជនល្មោភកាមដង្ហើយហៅ រក លោកជំទាវម៉ែចិត្តធម៍ ហ៊ុនសុីណាត យរកយុត្តិធម៌ដល់ពួកគាត់ផង!

 

(កំពង់ធំ ថ្ងៃពុធ ទី១៨ ខែតុលាឆ្នាំ២០២៣)

 

ក្រុមគ្រួសាររបស់កុមារីរងគ្រោះ ដែលត្រូវបានគេបៀតបៀនកេរ៍ភេទនិងប៉ុនប៉ងរំលាបសេពសន្ទវៈនោះ បានដង្ហើយហៅរកជំទាវម៉ែចិត្តធម៌ ហ៊ុន ស៊ីណាត ឲ្យជួយអន្តរាគមន៍និងជួយរកយុត្តិធម៌ ដល់ពួកគាត់ផង ដោយសារតែ កុមារីរងគ្រោះ ត្រូវបានគេប៉ុនប៉ងរំលោភបំពាននិងបៀតបៀនកេរ៍ខ្មាស់។

 

ហេតុការណ៍នេះ បានកើតមានឡើងកាលពីវេលាម៉ោង 7:00 និង 15 នាទីនៅយប់ថ្ងៃទី 9 ខែតុលាឆ្នាំ 2023 ដែលមានទីតាំងស្ថិតនៅខាងក្រោយផ្ទះជនល្មើស ឈ្មោះ បៀង បាល់ ចំណុចភូមិក្រយាខាងត្បូង ឃុំក្រយា ស្រុកប្រាសាទបាល័ងខេត្តកំពង់ធំ។

 

កុមារីរងគ្រោះគឺ មានឈ្មោះ សុវណ្ណ ដានីត អាយុ១៤ឆ្នាំ រស់ក្នុង ភូមិ ឃុំ ខាងលើ រៀននៅថ្នាក់ទី ៨ នៃវិទ្យាល័យ ក្រយា ឪពុកឈ្មោះ អ៊ូច សុវណ្ណ ជាកសិករ និងម្ដាយឈ្មោះ ហុង វិច្ចរា ជាមេផ្ទះ។

 

យោង តាមការរៀបរាប់ពីសំណាក់ កុមារីរងគ្រោះបានអោយដឹងថា នៅ វេលាម៉ោង ៧ និង ១៥ នាទី នាយប់ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣ ដែលជាថ្ងៃកើតហេតុនោះ ម្ដាយរបស់ខ្លួន បានប្រើឲ្យ ទៅសុំម្អមពីផ្ទះ ជនជាប់សង្ស័យ រស់នៅជិតគ្នា ដែលមានឈ្មោះ បៀង បាល់ ដើម្បីយកមកបង់សម្លរ នៅពេលនោះក្មេងស្រីក៏បានដើរទៅផ្ទះជនជាប់សង្ស័យ ហើយក៏បានប្រាប់ប្រពន្ធជនសង្ស័យថា មីងម៉ាក់ឲ្យសុំម្អមមួយសម្លរ បន្ទាប់មកប្រពន្ធជន សង្ស័យក៏បានហុចពិលឱ្យ ក្មេងស្រីរងគ្រោះមួយ ដើម្បីយកទៅបញ្ចាំងបេះម្អម។

 

ក្រោយពីកុមារីរងគ្រោះ បានបេះម្អមរួចហើយ ក៏បានដើរត្រឡប់មកវិញពេលនោះ ក៏ស្រាប់តែជួបជាមួយនឹង ជនសង្ស័យឈ្មោះ បៀង បាល់ ស្លៀកតែក្រម៉ា បានស្រែកសួរថា មីអូន បើទូរសព្ទពូជាប់រឿងអាភាសចឹង យើងអាចលុបចោលបានដែរឬទេ?   ពេលនោះក្មេងស្រីរងគ្រោះក៏បានមើលដោយប្រាប់ទៅជនល្មើសវិញថា  លប់មិនបានទេពូព្រោះវាជាប់នៅក្នុង កម្មវិធី google។

 

កុមារីរងគ្រោះបានបន្តឲ្យដឹងទៀតថា បន្ទាប់ មក ជនជាប់សង្ស័យ ក៏បានដោះក្រមាចេញពីខ្លួន ហើយក៏ចាប់ផ្ដើមធ្វើសកម្មភាព យកដៃរិតករ ចាប់អោប ធ្វើសកម្មភាពផ្សេងៗទៅលើ ក្មេងស្រីរងគ្រោះបំរុងនិងរំលោភ ក៏ប៉ុន្តែក្មេងស្រីរងគ្រោះខំរើបម្រាស់រហូតបានរួចផុតពីក្រញ៉ាំ ដៃបិសាចតណ្ហា ហើយរត់មកជួបនិង ក្មេង ស្រីៗពីរនាក់ទៀតដែល នៅក្បែរនោះជាមិត្តភករៀនជាមួយគ្នា ដោយបានប្រាប់ថាពូ បាល់ចង់ចាប់រំលោភខ្លួន ហើយក៏បាននាំគ្នារត់មកប្រាប់ម្ដាយនៅឯផ្ទះតែម្ដងទៅ។ នៅពេល ដែលក្មេងស្រីរងគ្រោះនាំគ្នាទាំងបីនាក់ រត់មកដល់ផ្ទះហើយប្រាប់ម្ដាយភ្លាមនោះ ជនជាប់សង្ស័យឈ្មោះបៀរបាល់ ក៏បានរត់មកសួរ ធ្វើពើ ថា មានរឿងអ្វីកើតឡើង ក្រោយពីបានឮសំណួររបស់ជនល្មើសបានសួរ យ៉ាងដូច្នេះ ក្មេងស្រីរងគ្រោះក៏បានឆ្លើយតបទៅវិញភ្លាមថា ពូធ្វើអ្វីដឹងខ្លួនឯងហើយកុំមកសួរធ្វើពើអី ពូធ្វើអ្វីខ្លះមកលើខ្ញុំអម្បាញ់មិញ។

 

អ្នកស្រី ហុង វិច្ចរា ដែលត្រូវជាម្ដាយរបស់កុមារីរងគ្រោះបានលើកឡើងថា ក្រោយពីពេលកើតហេតុគាត់ក៏បាន មកដាក់ពាក្យបណ្ដឹង  នៅប៉ុស្តិ៍រដ្ឋបាលឃុំក្រយាដើម្បីឲ្យ សមត្ថកិច្ចនគរបាលប្រចាំមូលដ្ឋានជួយ រកយុត្តិធម៌ដល់កូនស្រីរបស់គាត់ ក៏ប៉ុន្តែ ពាក្យបណ្ដឹងរបស់គាត់ មិនត្រូវបានយកចិត្តទុកដាក់ពីរដ្ឋបាលប៉ុស្តិ៍នគរបាលឃុំក្រយានោះទេ ដោយ បានបណ្ដែតបណ្ដោយឱ្យ ជនល្មើសដែលបានប្រព្រឹត្តទង្វើមិនល្អមកលើកូនរបស់គាត់ដេកផ្ទះយ៉ាងរំភើយ ដោយគ្មានការកោះហៅភាគីទាំងសងខាងដើម្បីរកខុសត្រូវនោះឡើយ  ដោយជនល្មើសមានបងប្អូនជាមន្ត្រីនគរបាលប្រចាំតំបន់នោះទៀតផង។

 

ក្រុមគ្រួសាររបស់កុមារីរងគ្រោះសូមអំពាវនាវគោរពជូន ជំទាវម៉ែចិត្តធម៌.ហ៊ុនស៊ីណាត មេត្តាជួយអន្តរាគមន៍និងជួយរកយុត្តិធម៌ជូនដល់កូនរបស់ពួកគាត់ផង  ពីព្រោះក្រុមគ្រួសាររបស់ពួកគាត់ ជាជនក្រីក្រណាស់ដូច្នេះហើយបានជាអាជ្ញាធរមានសមត្ថកិច្ចគេមិនយកចិត្តទុកដាក់រកខុសរកត្រូវឱ្យក្រុមគ្រួសាររបស់គាត់សោះឡើយ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com