កម្លាំងការពារព្រំដែនកម្ពុជា-ថៃ ចាប់ឃុំជនជាតិថៃ៧នាក់ លួចឆ្លងដែនទៅប្រទេសកម្ពុជា ដើម្បីទៅធ្វើការកាស៊ីណូអនឡាញក្នុងក្រុងប៉ោយប៉ែត។នេះយោងការចុះផ្សាយ តាមគេហទំពរ័ក្នុងស្រុករបស់ថៃ(สระแก้ว-77ข้าวเด็ด)។
កាលពីថ្ងៃទី២៧ឧសភា ២០២១ អ្នកសារព័ត៍មានរាយការណ៍ថា សមត្ថកិច្ចកងកម្លាំងការពារព្រំដែន ដាក់កម្លាំងរឹតបន្តឹងតាមបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់ការលួចចេញ-ចូល ដោយខុសច្បាប់ នឹងវិធានការការពារការរាត្បាតរបស់កូវីដ-១៩ រហូតដល់កងកម្លាំងចំពោះកិច្ចតា ព្រះយ៉ា កងកម្លាំងបូរផា បានទទួលសេចក្ដីរាយការណ៍មកថា ហ្នឹងមានការលួចឆ្លងដែនរបស់ក្រុមជនជាតិថៃមួយចំនួន ទៅឯប្រទេសកម្ពុជា ទើបសមត្ថកិច្ចចាត់កម្លាំងឃ្លាំមើលបរិវេណភូមិណង យ៉ាកែវ នឹងតំបន់ក្បែរនោះ ចូលទៅត្រួតពិនិត្យរកឃើញថា មានក្រុមបុគ្គលប្រមូលផ្ដុំគ្នានៅបរិវេណផ្ទះមួយខ្នង ដែលជាផ្ទះលក់ទំនិញ នៅបរិវេណភូមិណង យ៉ាកែវ ឃុំគោកឃ្យូង ស្រុកគោកឃ្យូង ខេត្តស្រះកែវ ទើបសមត្ថកិច្ចចូលទៅត្រួតពិនិត្យចំណុចខាងលើភ្លាម ។
សូមជំរាបថា ក្រោយពីជួបក្រុមបុគ្គលជាជនជាតិថៃចំនួន៧នាក់ ប្រុសទាងអស់ ដែលនៅក្នុងផ្ទះមួយខ្នងខាងលើ ដែលម្ចាស់ផ្ទះគឺអ្នកស្រី សាយភីន វង់ជំពូ ដែលជាអ្នកភូមិណង យ៉ាកែវ ក្រោយពីការសួរនាំជំហ៊ានដំបូង បានឲ្យដឹងថា ជនជាតិថៃទាំង៧នាក់ បានធ្វើដំណើរមកពីតាមបណ្ដាខេត្តរបស់ថៃ ដើម្បីធ្វើដំណើរឆ្លងទៅប្រទេសកម្ពុជា ដើម្បីទៅធ្វើការនៅកាស៊ីណូអនឡាញ ដោយបានទាក់ទងតាមរយះវេបសាយរបស់កាស៊ីណូ ទើបសមត្ថកិច្ចនាំខ្លួនជនជាតិថៃទាំង៧នាក់ និងអ្នកផ្ដល់ទីស្នាក់អាស្រ័យទៅសួរចម្លើយនៅទីបញ្ជារការកងរយទី៤ និងបញ្ជូនខ្លួនបន្តទៅឲ្យជំនាញស្រុកគោកឃ្យូង អនុវត្តតាមច្បាប់ រួមទាំងទាក់ទងទៅខាងមន្ត្រីសុខាភិបាលស្រុកគោកឃ្យូង មកធ្វើចត្តាឡីស័ក តាមវិធានការការពារការរាត្បាតរបស់កូវីដ-១៩៕