ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

សាខាពន្ធដារខេត្តកំពង់ធំបានច្រានចោលទាំងស្រុងចំពោះម្ចាស់ account facebook ឈ្មោះហួរ លីនគ្រុប ទិញ លក់ អចលនទ្រព្យដែលបានបង្ហោះសារថា មន្ត្រីពន្ធដារសាខាខេត្តកំពង់ធំបានជម្រិតទារលុយពីលោក១៥លាន(កន្លែងលក់សាច់គោអាំង)!

សាខាពន្ធដារខេត្តកំពង់ធំបានច្រានចោលទាំងស្រុងចំពោះម្ចាស់ account facebook ឈ្មោះហួរ លីនគ្រុប ទិញ លក់ អចលនទ្រព្យដែលបានបង្ហោះសារថា មន្ត្រីពន្ធដារសាខាខេត្តកំពង់ធំបានជម្រិតទារលុយពីលោក១៥លាន(កន្លែងលក់សាច់គោអាំង)!

 

បញ្ហាជម្រូងចម្រាស់ទំនាស់ពាក្យសម្ដីរវាងម្ចាស់ក្រុមហ៊ុន លាង ហួរ.ទិញលក់អចលនទ្រព្យ និង មន្ត្រីពន្ធដារសាខាខេត្តកំពង់ធំ បានកើតមានឡើងនាពេលថ្មីៗដែលមានទីតាំងស្ថិតនៅ(កន្លែងលក់សាច់អាំង)ក្នុងភូមិបាល័ង្គ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

 

ទាក់ទងទៅនឹងបញ្ហាទំនាស់ពាក្យសម្ដីរវាង លាង ហួរ ដែលជាម្ចាស់អាខោនfacebook( ឈ្មោះហួរ លីន គ្រុបទិញលក់អចលនទ្រព្យ)និងលោក.ជា.មករា ដែលជាមន្ត្រីពន្ធដារសាខាខេត្តកំពង់ធំ លោក លាង ហួរ បានបកស្រាយឲ្យអ្នកយកព័ត៌មានយើងដឹងថា.

លោក ជា មករា ដែលគេស្គាល់ថាជាមន្ត្រីពន្ធដារសាខាខេត្តកំពង់ធំ ជាញឹកញាប់តែងតែទូរសព្ទទៅទារលុយពីភរិយារបស់គាត់ជាញឹកញាប់ ដោយបានលើកឡើង ថា (ក្រុមហ៊ុនហួរ លីន ទិញលក់អចលនទ្រព្យរ)របស់លោកនៅជាប់បំណុលប្រាក់ពន្ធចំនួន 15 លានរៀលទៀតដែលមិនទាន់បានបង់ពន្ធនៅឡើយ។

 

លោក លាងហួរ បានបន្តទៀតថា ដោយឡែកនៅថ្ងៃកើតហេតុ វេលាម៉ោង 5:00 និង 30 នាទីនៅល្ងាចថ្ងៃទី 16 ខែមករាឆ្នាំ 2024 កន្លងមកនេះ លោកជា មករាម ន្ត្រីពន្ធដារសាខាខេត្តកំពង់ធំក៏បានជួបប្រទះជាមួយនឹងភរិយារបស់លោកដែលកំពុងតែញ៉ាំសាច់គោអាំងនៅភូមិបាល័ង សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែនខេត្តកំពង់ធំ លោក ជា មករាក៏បានប្រាប់ទៅភរិយារបស់លោកថាក្រុមហ៊ុនលោកនៅខ្វះប្រាក់ពន្ធចំនួន 15 លានរៀលទៀត។ ក៏ប៉ុន្តែលោកបានចងការប្រាក់គេចេញជំនួសឲ្យហើយ។ដូច្នេះសូមឲ្យក្រុមហ៊ុនលាងហ៊ួ ជួយសងមកលោកវិញផង។

 

លោក លាង ហួរ បានបន្តទៀតថា លោកជា មករា នៅតែទាមទារឱ្យក្រុមហ៊ុនរបស់លោកបង់ប្រាក់ពន្ធជូនទៅលោក ដោយបានបញ្ជាក់ថា ឱ្យ 3 លានក៏បានឲ្យ2លាន ក៏លោកទទួលយកជាចុងក្រោយ លោក ជា មករា បានបញ្ជាក់ថា 50 រៀលក៏លោកទទួលយកដែរ។ម្យ៉ាងវិញទៀតចំពោះការទាប្រាក់ពីលោក ជា មករា មន្ត្រីពន្ធដារសាខេត្តកំពង់ធំ មិនមានឯកសារជាក់លាក់និងវិក័យប័ត្រគ្រប់គ្រាន់ហើយចេះតែមកទារប្រាក់ពីលោកស្ទើរតែគ្រប់ពេលវេលារហូតធ្វើឲ្យធ្វើឲ្យលោកទ្រាំមិនបានលោកក៏បង្ហោះសារឡើងថាមន្ត្រីពន្ធដារសាខាខេត្តកំពង់ធំទៅជម្រិតទាប្រាក់ពីភរិយារបស់លោកតាមទីសាធារណៈតែម្ដងទៅ។

 

នេះបើយោងតាមការអះអាងរបស់លោកលាង ហួរ (ម្ចាស់ account facebook ឈ្មោះហួរ លីនគ្រុបទិញលក់អចលនទ្រព្យ)។

 

បន្ទាប់ពីឃើញការសរសេរសារបង្ហោះពីម្ចាស់អាខោនឈ្មោះ(ហួរលីន គ្រុបទិញលក់អចលនទ្រព្យ)ដែលបានសរសេរសារបង្ហោះមានខ្លឹមសារថា លោក ជា មករាមន្ត្រីពន្ធដារសាខាខេត្តកំពង់ធំ បានជម្រិតទាប្រាក់លោកតាមទីសាធារណៈ(កន្លែងលក់សាច់អាំង)រួចមក។

 

សាខាពន្ធដារខេត្តកំពង់ធំ ក៏បានចេញសេចក្តីជូនដំណឹង លេខ ០៧០.អពដ.សខ.កធ ដែលចុះនៅថ្ងៃសុក្រ ៩កើតខែបុស្ស ឆ្នាំថោះ បញ្ញាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃសុក្រទី ១៩ខែមករា ឆ្នាំ ២០២៤កន្លងមកនេះដែលមានខ្លឹមសារថា.

 

.(នាពេលថ្មីៗកន្លងមកនេះសាខាពន្ធដារខេត្តកំពង់ធំបានឃើញនៅសារបង្ហោះរបស់គណនេយ្យហ្វេសប៊ុកឈ្មោះហួរលីនគ្រុប ទិញ លក់អចលនទ្រព្យ ដែលបានបង្ហោះរូបភាពមន្ត្រីពន្ធដារខេត្តកំពង់ធំជម្រិតទាប្រាក់ និងរូបភាពមន្ត្រីពន្ធដារឈ្មោះលោក ជា មករា ដោយសរសេរលើការបង្ហោះនោះថា លោក ជាមករា មន្ត្រីពន្ធដារជម្រិតទាប្រាក់(កន្លែងលក់សាច់គោអាំង)។ ពាក់ព័ន្ធករណីបង្ហោះខាងលើនេះ សាខាពន្ធដារខេត្តកំពង់ធំសូមធ្វើការជូនដំណឹងដល់សាធារណជនទាំងអស់ និង លោក លាង ហួរ ដែលជាម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះហួរលីនគ្រុប ទិញ លក់ អចលនទ្រព្យ មេត្តាជ្រាបថា សាខាពន្ធដារខេត្តកំពង់ធំសូមច្រើនចោលទាំងស្រុងចំពោះការបង្ហោះខាងលើនេះ។។  មន្ត្រីរាជការពន្ធដារសាខាខេត្តកំពង់ធំ ក៏ដូចជាលោក ជា មករា ពុំបានជំរិតទាប្រាក់ដូចដែលបានលើកឡើងខាងលើនោះទេ។ ចំពោះទឹកប្រាក់ដែលលោក ជា មករា បានប្រាប់ឲ្យលោកស្រី អុឹងណាលីន(ភរិយាលោក លាង ហួរ)បង់គឺជាទឹកប្រាក់បំណុលពន្ធលើពន្ធអចលនទ្រព្យដែលលោក លាង ហួរ ជាម្ចាស់គណនេយ្យហ្វេសប៊ុកខាងលើមិនទាន់បានបង់ មានទឹកប្រាក់ពន្ធសរុបចំនួន៩.៨៩២.៣៤៥ (ប្រាំបួនលានប្រាំបីរយកៅសិបពីពានបីរយសែសិបប្រាំរៀលគត់)លេខបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធលើអចលនទ្រព្យលេខ ០០៧៨៦៥៤៤១។

 

សាខាពន្ធដារខេត្តកំពង់ធំមានការសោកស្ដាយយ៉ាងខ្លាំងចំពោះការលើកឡើងរបស់គណនេយ្យហ្វេសប៊ុកខាងលើ)។

 

អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើសូមសាធារណៈជន និង លោកលាង ហួរ ម្ចាស់គណនេយ្យហ្វេសប៊ុក ហួរលីន គ្រុប ទិញលក់អចលនទ្រព្យមេត្តាជ្រាបជាព័ត៌មាន៕

Filed in: ព័ត៌មានថ្មីៗ, រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com