ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

ប្រជាពលរដ្ឋដែលរស់នៅចំណុចផ្ទះបារាំងក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទខេត្តកោះកុង

ប្រជាពលរដ្ឋដែលរស់នៅចំណុចផ្ទះបារាំងក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទខេត្តកោះកុង អំពាវនាវសូមឱ្យអាជ្ញាធរមេត្តាជួយជំរុញឲ្យក្រុមហ៊ុនអគ្គិសនីនិងទឹកស្អាតជួយបង្កើនតង់ស្យុងនិងល្បឿនទឹកស្អាតឲ្យបានលឿនផង!

 

(កោះកុងថ្ងៃចន្ទទី ២៩ ខែមករាឆ្នាំ ២០២៤)

ប្រជាពលរដ្ឋប្រមាណជាង 500 គ្រួសារដែលរស់នៅចំណុចផ្ទះបារាំង.ស្ថិតនៅក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន៍ខេត្តកោះកុង នាពេលថ្មីៗនេះបានអំពាវនាវដល់អាជ្ញាធរក្រុង.ខេត្ត.និងក្រុមហ៊ុនអគ្គិសនី ព្រមទាំងមន្ទីរធនធានទឹកមេត្តាជួយជំរុញថាមពលតង់ស្យុងអគ្គិសនីនិងល្បឿនចរន្តទឹករត់ឲ្យមានកម្លាំងខ្លាំងបន្ថែមទៀតផងដើម្បីឲ្យមានភាពងាយស្រួលដល់ពួកគាត់ក្នុងការប្រើប្រាស់ជាប្រចាំថ្ងៃ។

 

យោងតាមសំណូមពរនិងការលើកឡើងរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងចំណុចផ្ទះបារាំង សង្កាត់ស្ទឹងវែងក្រុងខេមរៈភូមិន្ទខេត្តកោះកុងទូទៅបានរៀបរាប់ឲ្យដឹងថានៅក្នុងពេលបច្ចុប្បន្ននេះ កម្លាំងតង់ស្យុងអគ្គិសនី និងទឹកស្អាតគឺមានថាមពលចុះខ្សោយជាលំដាប់ទាំងភ្លើងទាំងទឹកដោយពួកគាត់មានការពិបាកក្នុងការប្រើប្រាស់ណាស់.ដោយភ្លើងអគ្គិសនីខ្សោយមិនអាចប្រើគ្រប់គ្រាន់ដូចជាកង្ហារទូរទស្សន៍ទូទឹកកក។ល។ រីឯចំណែកចរន្តទឹកស្អាតវិញគឺរឹតតែមានផលពិបាកថែមទៀតដោយសារតែចរន្តទឹករត់មានល្បឿនយឺតហើយទឹកចេញតិចទៀត ដូច្នេះធ្វើឲ្យពួកគាត់អត់មានផលពិបាកក្នុងការប្រើប្រាស់ប្រព័ន្ធភ្លើងនិងទឹកជាប្រយ័ត្នថ្ងៃ។

 

ពលរដ្ឋដែលរស់នៅក្នុងចំណុចផ្ទះបារាំងសូមអំពាវនាវដល់អាជ្ញាធរដែនដីក៏ដូចជាមន្ទីរដែលពាក់ព័ន្ធនិងក្រុមហ៊ុនអគ្គិសនីមេត្តាជួយសម្រួលទាំងទឹកទាំងភ្លើងឱ្យពួកគាត់បានប្រើប្រាស់ឱ្យបានងាយស្រួលផង។ពីព្រោះនាពេលបច្ចុប្បន្ននេះពួកគាត់ពិបាកនៅក្នុងការប្រើប្រាស់ប្រព័ន្ធទាំងពីរនេះណាស់៕ដោយសំនៀង

Filed in: ព័ត៌មានថ្មីៗ, រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com