ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈប្រធាននាយកដ្ឋានការពារព្រំដែនទឹកបានដឹកនាំកម្លាំងចម្រុះ ចុះទៅពិនិត្យទីតាំងធ្វើប៉ុសន៍នគរបាលការពារព្រំដែនទឹកចំនួន 2 ទីតាំងនៅ ស្រុកស្រែអំបិល និង.ស្រុកបទុមសាគរ ខេត្តកោះកុង!
(កោះកុងថ្ងៃចន្ទទី ៥ ខែ កុម្ភៈ ឆ្នាំ២០២៤)
នៅក្នុងពេលថ្មីៗនេះឯកឧត្តមឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រ បានដឹកនាំកម្លាំងចម្រុះនៃកងកម្លាំងនគរបាលការពារព្រំដែនទឹកប្រមាណជាង 30 នាក់ ចុះពិនិត្យលើទីតាំងដីធ្វើប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក2ទីតាំង .ទីតាំងទី1នៅស្រុកស្រែអំបិល ចំណែកឯទីតាំងទី 2 គឺ ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង។ ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីសំណាក់អាជ្ញាធរទាំងពីរស្រុកជាច្រើនរូបផងដែរនាឱកាសនោះ។
មានមតិសំណេះសំណាលនៅក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯកទួច.ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹកបានមានប្រសាសន៍លើកឡើងថា ចំពោះទីតាំងដែលនឹងត្រូវរៀបចំធ្វើប៉ុស្តិ៍នៅចំណុចភូមិឃុំខាងលើនេះគឺមានទំហំទទឹង 8 ម៉ែត្រ បណ្ដោយ 20 ម៉ែត្រ រួមទាំងចង្រា្កនបាយមួយផងដែរ ដែលសរុបរួមមានទំហំផ្ទៃដី 40 ម៉ែត្រដើម្បីសាងសង់ឲ្យត្រូវខ្នាតស្តង់ដាររបស់រដ្ឋ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ទួច ពលៈបានមានប្រសាសន៍បន្តទៀតថា ដើម្បីរក្សាការពារសុវត្ថិភាព.សន្តិសុខតំបន់លំហរសមុទ្រនិងការពារសណ្ដាប់ធ្នាប់ក្នុងដែនសមុទ្រជូនសង្គមជាតិ ជាពិសេសនោះគឺ ការការពារផលប្រយោជន៍សម្រាប់ប្រជាជនដែលប្រកបមុខរបរចិញ្ចឹមជីវិតក្នុងដែនសមុទ្រតាមរយៈការនេសាទនេះឯង។ម្យ៉ាងវិញទៀតដើម្បីឲ្យទទួលបាននូវសុវត្ថិភាពសន្តិសុខដែនទឹកដោយមិនអនុញ្ញាតឲ្យមានបទល្មើសនេសាទណាមួយកើតមានឡើងក្នុងលំហសមុទ្ររបស់កម្ពុជាយើង ដែលខុសទៅនឹងបច្ចេកទេសនិងលក្ខខណ្ឌនៃច្បាប់រដ្ឋរបស់យើងនោះឡើយ៕ដោយសំនៀង