តំបន់ប្រតិបត្តិការសឹករងកោះកុង ចំណុះ យោធភូមិភាគទី ៣ នៅតែបន្តចុះល្បាតត្រួតពិនិត្យ បង្គោលសីមា លើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់អង្គភាពខ្លួន!
(កោះកុង)ថ្ងៃអង្គារទី៦ ខែកុម្ភៈ ឆ្នាំ២០២៤)
ក្រោមការដឹកនាំ និង បទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោក ឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការ
តំបន់ប្រតិបត្តិការសឹករងខេត្ត កោះកុង បានបន្តចាត់តាំងនូវកងកម្លាំងយោធា វរសេនាតូចលេខ៣ និង ផ្នែកសឹករងមណ្ឌលសីមា និង គ្រប់បណ្តាកងឯកភាពចំណុះទាំងអស់ បានបង្កើនការយកចិត្តទុកដាក់ បន្តចាត់តាំងកម្លាំងសហការជាមួយអង្គភាពមិត្តផ្សេងៗដើម្បី ចេញ យាម ល្បាតត្រួតពិនិត្យបង្គោលសីមា និងតាមចំណុចគោលដៅផ្សេងៗទៀត ដែលបានកំណត់ទុក ដើម្បីតាមដាន និងក្តាប់ឱ្យបាមនូវរាល់សភាពការណ៍ដែលប្រែប្រួលតាមបន្ទាត់ព្រំដែន ក្នុងគោលបំណងទប់ស្កាត់រាល់បញ្ហា ហ្នឹង បទល្មើសផ្សេងៗដែលអាចកើតមានឡើងដោយចៃដន្យ។
យោងតាមបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសិស្សរងខេត្តកោះកុងលោក ឧត្ដមសេនីយ៍ត្រី កែវ វិចិត្រ បានដាក់ចេញនៅបទបញ្ជា ដល់មេបញ្ជាការគ្រប់កងឯកភាពទាំងអស់ ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកែប្រែព្រំដែនពីសំឡេងស្នូរអាវុធគ្រប់ធន់ ឱ្យមកជាស្នូលដូរតន្ត្រីមិត្តភាពវិញ។
ម្យ៉ាងវិញទៀតព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និង ការអភិវឌ្ឍន៍គឺជាវិធានការផ្នែកការទូតយ៉ាងល្អប្រសើរចំពោះប្រទេសជាមិត្តជិតខាងរបស់យើងដោយផ្អែកទៅលើគោលការណ៍នៃច្បាប់ផ្លូវច្បាប់ ដើម្បីឲ្យស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី និង ស្របទៅតាមច្បាប់អន្តរជាតិផង។
ជាចុងក្រោយ លោក ឧត្តមសេនីយ៍ត្រី កែវវិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង បានផ្ដាំផ្ញើសួរសុខទុក្ខដល់បងប្អូនកងកម្លាំងប្រដាប់អាវុធដែលកំពុងតែបំពេញកាតព្វកិច្ចនៅតាមបន្ទាត់ព្រំដែនជួរមុខទាំងអស់ សូមឱ្យមានកម្លាំងពលាំងសុខភាពល្អនិងមានអាយុយឺនយូរគ្រប់ៗគ្នា នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី.ចិន.វៀតណាម.នេះសូមឲ្យជួបប្រទះតែសេចក្តីសុខនិងមានសុភមង្គលគ្រប់ៗគ្នា៕ដោយសំនៀង