ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន - និស្សិពេទ្យពីនាក់បងប្អូនត្រូវរថយន្តធុនធំបុកបណ្តាលឲ្យស្លាប់គ្រួសារស្នើសុំនគរបាលខេត្តកំពង់ចាមជួយរកយុត្តិធម៍ - មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចសម្ភោធអាគារអង្គការនៃក្តីស្រឡាញ់
0

​ម៉ែ​គ្រូ​ជនជាតិ​យូ កាន់​ដា ប្រើ​ជីវិត​យ៉ាង​ល្អ មាន​ស្វា​ម៉ី​៧​នាក់ នឹង​បង្ហើប​ឲ្យដឹង​អនាគត​អាច​មាន​ថែម​ទៀត​!!!

​ម៉ែ​គ្រូ​ជនជាតិ​យូ កាន់​ដា ប្រើ​ជីវិត​យ៉ាង​ល្អ មាន​ស្វា​ម៉ី​៧​នាក់ នឹង​បង្ហើប​ឲ្យដឹង​អនាគត​អាច​មាន​ថែម​ទៀត​!!!

រឿង​ផ្លែ​កៗ​ពិភពលោក​ថ្ងៃនេះ​! ជីវិត​ម៉ែ​គ្រូទាយ​ជនជាតិ​យូ កាន់​ដា ដែល​មិន​ធម្មតា ព្រោះ​មាន​ស្វា​ម៉ី​ដល់​ទៅ​៧​នាក់ ថែម​ទាំង​គ្រប់​គ្នា​ស្រឡាញ់​គ្នា​បានល្អ នៅ​រួមគ្នា​ដោយ​គ្មាន​បញ្ហា នាង​បង្ហើប​ឲ្យដឹង អនាគត​អាច​មាន​ស្វា​ម៉ី​ថែម​ទៀត​។​

​ម៉ែ​គ្រូទាយ ជនជាតិ​យូ កាន់​ដា​ម្នាក់ ក្លាយជា​អ្នកមាន​គេ​និយាយ​ដល់​យ៉ាង​ខ្លាំង ទាំង​ការ​ដែល​នាង​មាន​ឋាម​ពល​ពិសេស អាច​ប្រើ​ឋាម​ពល​មនុស្ស​ស្លាប់ មក​ព្យាបាល​មនុស្ស​ផ្សេង​ឲ្យ​រស់បាន ឬ​ជា​ការប្រើ​ជីវិត​ដែល​មិន​ធម្មតា ក្រៅ​ពី​នាង​ទុក​សក់វែង​រហូត​ពេញ​មួយ​ជីវិត​ហើយ ថែមទាំង​មាន​ស្វា​ម៉ី​ដល់​ទៅ​៧​នាក់​។​

​នាង​និទាន​មូលហេតុ​ដែល​មាន​ស្វា​ម៉ី​ច្រើន​នាក់ ថា ដើម្បី​ជា​ការបម្រើ​ព្រះ​អា​ទី​ទេព្វ ដែល​នាង​គោរព​ប្រតិបត្តិ នាង​ត្រូវ​មាន​កូន​ឲ្យ​ច្រើន​បំផុត តាម​ដែល​អាច​ធ្វើបាន តែ​ថា នាង​អាច​មាន​កូន​បាន​ត្រឹម​តែ​ម្នាក់ ក្នុង​ស្វា​ម៉ី​ម្នាក់ ទើប​ចាំបាច់​ត្រូវ​រៀបការ​ជាមួយ​ស្វា​ម៉ី​ច្រើន​នាក់ ដែល​ស្វា​ម៉ី​ម្នាក់ៗ បាន​ទទួល​ការជ្រើសរើស​ពី​ព្រះ​អា​ទី​ទេព្វ​ទាំងអស់​។​

​បច្ចុប្បន្ន នាង​នៅ​មិនទាន់​បាន​មានកូន​ជាមួយ​ស្វា​ម៉ី​អ្នក​ក្រោយ​បំផុត នាង​ថ្លែងថា នា​អនាគត​អាច​ហ្នឹង​មាន​ស្វា​ម៉ី​បន្ថែម​បាន បើ​វា​ជា​តម្រូវការ​របស់​ព្រះ​អា​ទី​ទេព្វ​”​នាង​ខ្ញុំ​ជា​គ្រូ​សាមញ្ញ នាង​ខ្ញុំ​ប្រើ​ឋាម​ពល​មនុស្ស​ស្លាប់​ដើម្បី​ព្យាបាល​អ្នកផ្សេង ការប្រើ​ឋាម​ពលនោះ​នៅ​តែ​បន្ត​មាន នាង​ខ្ញុំ​ត្រូវ​រៀបការ​ឲ្យបាន​មក​ដែ​ល​ជា​ឋាម​ពល នឹង​អំណាច នឹង​ដើម្បី​ជា​ការចៀសវាង​ការដាក់ទោស​ពី​ព្រះ​អា​ទី​ទេព្វ​” ។ ស្វា​ម៉ី​ទាំង​៧​នាក់​របស់​នាង ស្រឡាញ់​គ្នា​បាន​ល្អ មិន​មាន​បញ្ហា ពួកគេ​ស្នាក់នៅ​ក្នុង​ផ្ទះ​ម្នាក់​មួយ​ខ្នង ជា​ផ្ទះ​ដែល​នាង​សង់​អោយ​មុន​រៀបការ ម្នាក់​ក្នុងចំណោម​ស្វា​ម៉ី​ទាំង​៧​របស់​នាង ថ្លែងថា ពួកគេ​គ្រប់គ្នា​ស្រឡាញ់​នាង ព្រោះ​នាង​យកចិត្តទុកដាក់ គោរព​នឹង​ផ្ដល់​កិត្តយ​ស​ពួកគេ​គ្រប់គ្នា ។ នាង​បាន​ទទួល​ការមើល​ការខុសត្រូវ​ពី​ស្វា​ម៉ី​គ្រប់គ្នា​បាន​យ៉ាង​ល្អ ពួកគេ​ហ្នឹង​បី​នាង​ឡើង​គ្រែស្នែង ធ្វើដំណើរ​ទៅ​ណា​មក​ណា សឹងតែ​មិន​បណ្ដោយ​ឲ្យ​នាង​ដើរ​ខ្លួនឯង​ជាប្រចាំ មើល​ការខុសត្រូវ​ជាង​ម្ចាស់​ក្សត្រីក៏​ថា​បាន​។​

​ដោយឡែក រឿង​លើ​គ្រែ នាង​ជា​មនុស្ស​តែ​ម្នាក់​ដែល​មាន​អំណាច​ក្នុង​ការសម្រេចចិត្ត ថា ហ្នឹង​ជ្រើសរើស​ស្វា​ម៉ី​ម្នាក់​ណា​រួមដំណេក​ជាមួយ ព្រោះ​នាង​សង់ផ្ទះ​ឲ្យ​ស្វាម៉ី​ក្នុង​ម្នាក់​មួយ​ខ្នង បើ​ថ្ងៃ​ណា​ត្រូវការ​ដេក​ជាមួយ​អ្នកណា នាង​ហ្នឹង​ដើរ​ចូល​ផ្ទះ​ស្វា​ម៉ី​ម្នាក់​នោះ​បាន​ហើយ ។ នាង​និយាយ​ដោយ​សម្លេង​ដ៏​សែន​ជឿជាក់​បំផុត ថា មិន​មាន​ស្វា​ម៉ី​ណា​ហ៊ាន​ធ្បើ​ឲ្យ​ទាស់ចិត្ត ព្រោះ​នាង​មាន​ឋាម​ពល​ពិសេស ព្រះ​អា​ទី​ទេព្វ​ហ្នឹង​បង្ហាញឲ្យឃើញ​ក្នុង​និមិត្ត បើ​អ្នកណា​ធ្វើ​មិន​ល្អ ក៏​ហ្នឹង​ត្រូវ​នាង​ចាត់ការ​ពិតប្រាកដ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com