ទាន់ហេតុការណ៍
អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន - និស្សិពេទ្យពីនាក់បងប្អូនត្រូវរថយន្តធុនធំបុកបណ្តាលឲ្យស្លាប់គ្រួសារស្នើសុំនគរបាលខេត្តកំពង់ចាមជួយរកយុត្តិធម៍ - មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចសម្ភោធអាគារអង្គការនៃក្តីស្រឡាញ់ - មន្ទីរអង្គភាពពាក់ព័ន្ធត្រូវចុះសិក្សាបន្ទាន់កាយមុខទឹករំដោះវិទ្យាល័យហ៊ុនសែនអង្គមេត្រីចេញពីជំនន់ទឹកកខ្វក់ - នគរបាលឃាត់ខ្លួនជនដៃដល់ជាបងថ្លៃកាប់ប្អូនថ្លៃបណ្តាលឲ្យរងរបួសធ្ងន់រហូតស្លាប់នៅក្នុងមន្ទីរពេទ្យ - ត្រាក់ទ័រព្យួរដីមួយគ្រឿងជាន់មីនតោនបណ្តាលឱ្យផ្ទុះត្រូវអ្នកបើកបររងរបួសធ្ងន់ - ប្រធានទីស្នាក់ការបរិស្ថានស្រុកប្រាសាទបាល័្លងច្រានចោលកាចុះព័ត៌មានHNP NEWS ពាក់ព័ន្ឋករណីដឹកជញ្ជូនអនុផលព្រៃឈើ
0

ឪក៏ចោរ កូនក៏ចោរ ខ្លួនឯងសោះស្រែកថាម្ចាស់ដីដែលមានកម្មសិទ្ធិស្របច្បាប់ជាចោរទៅវិញ!

ឪក៏ចោរ កូនក៏ចោរ ខ្លួនឯងសោះស្រែកថាម្ចាស់ដីដែលមានកម្មសិទ្ធិស្របច្បាប់ជាចោរទៅវិញ!

 

(កំពង់ចាមថ្ងៃពុធទី ២៦ ខែមិថុនាឆ្នាំ ២០២៤)

រឿងរ៉ាវទំនាស់ដីធ្លីមួយបានកើតមានឡើងនៅក្នុងពេលថ្មីៗនេះដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រែកអណ្ដូងឃុំព្រែកក្រប៉ៅ ស្រុកកងមាសខេត្តកំពង់ចាម រវាងអ្នកស្រី លាង ថាវី និង លោក ស្រ៊ុនវ៉ា និងលោក លន់តាំងឡុង ដែលត្រូវជាឪពុកនឹងកូនគ្នា។

 

អ្នកស្រី លាង ថាវីបាន រៀបរាប់ឲ្យអ្នកយកព័ត៌មានយើងដឹងថា ដីរបស់អ្នកស្រីគឺមានពីរប្លង់ គឺមានកម្មសិទ្ធិយ៉ាងត្រឹមត្រូវស្របទៅនឹងច្បាប់ ដែលស្ថិតនៅទីតាំងភូមិឃុំខាងលើដែលត្រូវជនពីរនាក់ឪពុកនិងកូននេះ.លួចកាយយកអាចម៍ដីលក់ទាំងបំពានមកលើដីកម្មសិទ្ធិរបស់អ្នកស្រី។

អ្នកស្រីបានបន្តទៀតថា ឪពុករំលោភយកមួយក្បាលដី ចំណែកឯកូនឈ្មោះ លន់តាំងឡុងក៏បានរំលោភយកដីរបស់អ្នកស្រីមួយក្បាលដីដែរ។ រហូតដល់អ្នកស្រីបានដាក់ពាក្យប្ដឹងផ្ដល់ទៅដល់តុលាការដើម្បីសុំឲ្យតុលាការជួយរកយុត្តិធម៌ជូនក្រុមគ្រួសាររបស់គាត់ផង។រហូតដល់ថ្ងៃទី 20 ខែមិថុនាឆ្នាំ 2024 កន្លងមកឈ្មោះស្រ៊ុនវ៉ាដែលត្រូវជាឪពុករបស់លន់តាំងឡុងនេះក៏ត្រូវបានតុលាការចាប់ឃុំខ្លួន។បានរយៈពេល 3 ថ្ងៃហើយក៏ត្រូវបានដោះលែងមកវិញដោយឡែកនៅថ្ងៃទី 23 ខែ ឆ្នាំដដែលក៏កូនឈ្មោះ លន់ តាំងឡុង នេះបានហើយអ្នកយកព័ត៌មានមកធ្វើការផ្សាយបន្តផ្ទាល់ទៅតាមប្រព័ន្ធសង្គមហ្វេសប៊ុក ដោយលើកឡើងថា(ម្ចាស់ដីជាប់គុកឯចោររួចខ្លួន)ដូចជាមិនខុសអ្វីពីចោរស្រែកឲ្យគេជួយចាប់ចោរនោះឡើយ។

 

យោងតាមការលើកឡើងពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំជាមួយគ្នា បានរៀបរាប់ដូចៗគ្នាថា តាមពិតអ្នកស្រី លាង ថាវី គឺជាម្ចាស់ដីពិតប្រាកដ ហើយពលរដ្ឋក៏តែងតែដើរនៅលើដីរបស់អ្នកស្រី លាង ថាវី មកជារៀងរហូតដែរ។

 

ពលរដ្ឋបានបន្ថែមជាចុងក្រោយថា បើទោះជាដីផ្លូវនោះជារបស់ភាគីខាងណាក៏ដោយក៏ប៉ុន្តែពលរដ្ឋស្នើសុំ.ឲ្យភាគីទាំងសងខាងទុក្ខផ្លូវនោះសម្រាប់ឲ្យពួកគាត់បានដើរក្នុងពេលប្រមូលផលឬក៏ចុះទៅអាស្រ័យផលតាមផ្លូវនោះផង។

 

ទាក់ទងទៅនឹងជម្លោះរវាងអ្នកស្រី លាងថាវី និង លោក ស្រ៊ុនវ៉ា បើយោងទៅតាមការបកស្រាយរបស់លោកពូ សាន រីម អាយុ 73 ឆ្នាំក្នុងនាមជាអនុភូមិព្រែកអណ្ដូង បានរៀបរាប់ឱ្យដឹងថា.ចំពោះទំនាស់ដីធ្លីរវាងគូភាគីទាំងពីរខាងលើ គឺអ្នកស្រី លាង ថាវី មានប្លង់កម្មសិទ្ធិស្របទៅនឹងច្បាប់ ចំណែកឯលោក ស្រ៊ុន វ៉ា គឺមិនមានប្លង់កម្មសិទ្ធិនោះទេ ពីព្រោះនៅពេលដែលគេធ្វើប្លង់ចុះបញ្ជីលោក ស្រ៊ុន វ៉ា មិនបានមកចុះបញ្ជីនិងគេនោះឡើយ។ ម្យ៉ាងវិញទៀតចំពោះអ្នកដែលគ្មានផ្លង់គឺមិនអាចតតាំងឈ្នះជាមួយនឹងអ្នកដែលមានប្លង់ស្របច្បាប់នោះទេ។

 

លោកពូសានរីមបានបន្តឲ្យដឹងទៀតថាកាលពីថ្ងៃទី 23 ខែមិថុនាកន្លងមកថ្មីៗនេះ ដែលលោកបានទៅចូលរួមឡាយបង្ហោះ facebook ជាមួយនឹងក្រុមអ្នកព័ត៌មានមួយចំនួនតូចនោះគឺដោយសារតែគេបានហើយលោកពូអោយចូលរួមដើម្បីឆ្លើយទាក់ទងទៅនឹងបញ្ហាវិវាទដីផ្លូវ រវាងអ្នកស្រី លាងថាវី និងលោក ស្រ៊ុន វ៉ា តែប៉ុណ្ណោះទេ។ហើយលោកពូចុះទៅផ្ដល់នូវបទសម្ភាសន៍ក៏លោកពូសម្ភាសន៍តែផលប្រយោជន៍ទុកសម្រាប់ជូនពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានភូមិ ឃុំ របស់លោកពូតែប៉ុណ្ណោះ។

លោកពូបានសំណូមពរជាចុងក្រោយថាបើទោះបីជាភាគីខាងអ្នកស្រីលាងថាវីដែលជាម្ចាស់កម្មសិទ្ធិឈ្នះក៏ដោយហើយលោកស្រ៊ុនវ៉ាចាញ់ក៏ដោយក្នុងនាមលោកជាអាជ្ញាធរដែនដីលោកស្នើសុំឲ្យទ្វាគីទាំងពីរនេះ សុំទុកផ្លូវមួយខ្សែនេះសម្រាប់ឲ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ផង។

 

លោក លាង ធា មេភូមិព្រែកអណ្ដូង លោកបានមានប្រសាសន៍លើកឡើងឲ្យដឹងថាចំពោះជម្លោះរវាងអ្នកស្រីលាងថាវីនិងលោកស្រួនវ៉ានេះគឺបានកើតឡើងជាច្រើនឆ្នាំកន្លងមកហើយ។ ហើយលោកក៏ធ្លាប់ចូលរួមដោះស្រាយតែពុំទទួលបានជោគជ័យនោះទេ បន្ទាប់មកលោកក៏បញ្ជូនសំណុំរឿងនេះទៅថ្នាក់ឃុំស្រុករហូតដល់ទៅតុលាការតែម្ដង។

 

ម្យ៉ាងវិញទៀតលោកសុំបដិសេធនិងច្រានចោលទាំងស្រុងចំពោះការឡាយផ្សាយព័ត៌មានពីសំណាក់ក្រុមអ្នកព័ត៌មានមួយចំនួនតូចដែលបានផ្សាយចោទប្រកាន់មកលើរូបលោកថា លោកទទួលសំណូកលាភសក្ការៈពីភាគីម្ខាងៗចំពោះការផ្សាយចោទប្រកាន់នេះលោកសូមច្រានចោលទាំងស្រុងដោយលោកពុំទទួលនោះសោះឡើយ៕

Filed in: ព័ត៌មានថ្មីៗ, រាយការណ៍សំខាន់ៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com