ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន - និស្សិពេទ្យពីនាក់បងប្អូនត្រូវរថយន្តធុនធំបុកបណ្តាលឲ្យស្លាប់គ្រួសារស្នើសុំនគរបាលខេត្តកំពង់ចាមជួយរកយុត្តិធម៍ - មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចសម្ភោធអាគារអង្គការនៃក្តីស្រឡាញ់
0

ប្រធានការិយាល័យដែនជម្រកសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ ច្រានចោលរាល់ការសរសេរបង្ហោះសារពីម្ចាស់អាខោន Facebook(Tan Kimsour)ដែលមិនមានភាពច្បាស់លាស់ចោល!

ប្រធានការិយាល័យដែនជម្រកសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ ច្រានចោលរាល់ការសរសេរបង្ហោះសារពីម្ចាស់អាខោន Facebook(Tan Kimsour)ដែលមិនមានភាពច្បាស់លាស់ចោល!

 

កំពង់ធំថ្ងៃចន្ទទី ៣ ខែ តុលាឆ្នាំ ២០២៤

 

លោក លី ស្រេង ប្រធានការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់នៃមន្ទីរបរិស្ថានខេត្តកំពង់ធំនាពេលថ្មីៗនេះបានធ្វើការបដិសេធនិងច្រានចោលទាំងស្រុងរាល់ការសរសេរបង្ហោះពីម្ចាស់គណនេយ្យ Facebookដែលមានឈ្មោះថា (Tan Kimsour)ដែលបានសរសេរបង្ហោះថា(វិធីសាស្រ្តក្នុងការបំផ្លាញដើមឈើដោយគ្មានសំឡេងរបស់មន្ត្រីបរិស្ថានឈ្មោះលី ស្រេងនាយករងដែនជំរកសត្វព្រៃព្រៃឡង់ដើម្បីយកដីនៅជើងភ្នំជី .ឃុំសុខចិត្ត .ស្រុកសណ្ដាន់ខេត្តកំពង់ធំធ្វើជាកម្មសិទ្ធិ)។

 

យោងតាមការសរសេរចោទប្រកាន់ពីសំណាក់ម្ចាស់គណនេយ្យហ្វេសប៊ុកដែលមានឈ្មោះថាTan Kimsour មកលើលោក លី ស្រេង ប្រធានការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់នៃមន្ទីរបរិស្ថានខេត្ត លោកបានមានប្រសាសន៍លើកឡើងឲ្យដឹងថា ចំពោះការសរសេរបង្ហោះចោទប្រកាន់ពីសំណាក់ម្ចាស់ផេក (facebook Tan Kimsour )មកលើរូបលោកនេះ គឺជាការមូលបង្កាច់ និង បង្ខូចកេរ្តិ៍ឈ្មោះរបស់លោកទាំងស្រុងដោយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។

 

ម្យ៉ាងវិញទៀតចំពោះការសរសេរបង្ហោះពីសំណាក់ម្ចាស់ account facebook ឈ្មោះ តាន់ គឹមសួរនេះ គឺពុំមែនជាការពិតនោះឡើយ។ ហើយចំណុចទឹកដីភ្នំជីក្នុង ឃុំសុខចិត្ត.ស្រុកសណ្ដាន់ខេត្តកំពង់ធំនោះ គឺជាទីស្នាក់ការរបស់បរិស្ថាននោះទេ មិនមែនជាដីកម្មសិទ្ធិរបស់លោកដូចជាការសរសេរបង្ហោះរបស់ម្ចាស់ facebook ឈ្មោះតាន់ គឹមសួរនោះឡើយ។ហើយលោកក៏គ្មានដីនៅចំណុចដែលគេសរសេរបង្ហោះ នោះដែរ។

 

លោក.លី ស្រេង ប្រធានការិយាល័យដែនជំរកសត្វព្រៃព្រៃឡង់នៃមន្ទីរបរិស្ថានខេត្តកំពង់ធំបានបញ្ជាក់ជាបន្តទៀតថា លោកមានលិខិតបង្គាប់ការយ៉ាងពេញលេញ ពីមន្ទីរបរិស្ថានខេត្តកំពង់ធំ។ ម្យ៉ាងវិញទៀតចំពោះរូបភាពដែលលោក តាន់.គឹមសួរ បានទៅឈរបង្ហាញខ្លួននៅចំណុចដើមឈើដែលក្រៀវមួយដើមនោះ គឺជាដីរបស់ពលរដ្ឋដែលមានកម្មសិទ្ធិស្របច្បាប់ទៅហើយ។ ហើយលោកក៏គ្មានដីមួយម៉ែត្រនៅទីនោះ ដូចជាការសរសេរបង្ហោះចោទប្រកាន់ពីសំណាក់ម្ចាស់គណនេយ្យ( Facebook Tan Kim sourនោះដែរ)៕ដោយសំនៀង

Filed in: ព័ត៌មានថ្មីៗ, រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com