ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន - និស្សិពេទ្យពីនាក់បងប្អូនត្រូវរថយន្តធុនធំបុកបណ្តាលឲ្យស្លាប់គ្រួសារស្នើសុំនគរបាលខេត្តកំពង់ចាមជួយរកយុត្តិធម៍ - មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចសម្ភោធអាគារអង្គការនៃក្តីស្រឡាញ់
0

មន្ទីរបរិស្ថានឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់  កំពុងធ្វើសកម្មភាពកាប់រានទន្ទ្រានដីព្រៃឈើ យកធ្វើជាកម្មសិទ្ធិ 

  1. មន្ទីរបរិស្ថានឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់  កំពុងធ្វើសកម្មភាពកាប់រានទន្ទ្រានដីព្រៃឈើ យកធ្វើជាកម្មសិទ្ធិ

 

កំពង់ធំ៖  លោកតុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំបានអោយដឹងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះថា មន្ត្រីជំនាញបរិស្ថានបានឃាត់ខ្លួនជនសង្ស័យ២នាក់ កាលពីនៅវេលាម៉ោង ២១:២០ នាទីយប់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ។

 

លោកប្រធានមន្ទីរបរិស្ថានបានបន្តថា ប្រតិបត្តិការបង្ក្រាបនេះគឺ មន្ទីរជំនាញស្នាក់ការអូរតាឈឹម ដែលដឹកនាំដោយ លោក ចាប៉ ចៀន ប្រធានស្នាក់ បានសហការជាមួយនឹងលោក ជន ជិន ប្រធានស្នាក់ការដីក្រហម និងសហការី បានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់  កំពុងធ្វើសកម្មភាពកាប់ រានទន្ទ្រានដីព្រៃឈើ យកធ្វើជាកម្មសិទ្ធិ នៅតំបន់កែងតាឈឹម ត្រង់ចំណុច UTM:  571793-1412672 ។

 

ជនសង្ស័យទី១ ឈ្មោះគង់ ចាន់សាក់ ភេទប្រុស អាយុ  ៥១ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិប្របោស

រលួយ ឃុំ៖បន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង និងជនសង្ស័យទី២ ឈ្មោះអ៊ុន ឈៀង ភេទប្រុស អាយុ៤៩ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងកកោះ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំង់ធំ និងដកហូតបានម៉ាស៊ីនរណាយន្ដចំនួន ០១ គ្រឿង(ធន់តូច) ។

 

ចំពោះជនសង្ស័យទាំងខាងលើ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅស្នាក់ការអូរតាឈឹម និងបាននាំខ្លួនមកកាន់មន្ទីរបរិស្ថានខេត្តដើម្បីចង់ក្រងសំណុំរឿងអនុវត្តន៍តាមនីតិវិធីច្បាប់៕

ដោយសំនៀង

Filed in: ព័ត៌មានជាតិ, រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com