តើលោក.ទុង គឹមឡា ជានរណាបានជាហ៊ានយកចំណតរថយន្តរបស់រដ្ឋដាក់ឲ្យអាជីវករលក់ដូរហើយប្រមូលយកថវិកាដាក់ហោប៉ៅផ្ទាល់ខ្លួនយ៉ាងរំភើយសូម្បីតែអាជ្ញាធរមូលដ្ឋាននិងមន្ទីរជំនាញក៏មិនហ៊ានប៉ះពាល់ដែរ!
(កំពង់ធំ ថ្ងៃសៅរ៍ទី ៣០ខែ វិច្ឆិកាឆ្នាំ ២០២៤)
ប្រធានម៉ៅការចំណតរថយន្តទូទាំងខេត្តកំពង់ធំ លោក ទង់ គឹមឡា កំពុងតែ រំលោភទៅលើច្បាប់វិនិយោគរបស់ខ្លួនបែរជាយកចំណល់រថយន្តរបស់រដ្ឋទៅបង្កើតជាតូបឲ្យអាជីវករលក់ដូរអីវ៉ាន់ហើយប្រមូលប្រាក់ដាក់ហោប៉ៅផ្ទាល់ខ្លួនធ្វើព្រងើយដោយពុំបានគិតពីសៀវភៅបន្ទុករបស់ខ្លួនក្នុងនាមជាអ្នកម៉ៅការពីស៊ីចំណតរថយន្តនោះឡើយ។
យោងតាមការរៀបរាប់ពីសំណាក់ជីវករ ដែលបានទៅដាក់តាំងលក់ទំនិញពាសពេញតែចំណតរថយន្តនោះបានបញ្ជាក់ឲ្យអ្នកយកព័ត៌មានយើងដឹងថាពួកគាត់ត្រូវបានបង់លុយជូនទៅក្រុមការងាររបស់លោកទង់គឹមឡា ម្ចាស់ម៉ៅការចំណតរថយន្តចាប់ពី ៥០០០ រៀលទៅ១០០០០រៀល និង ២០០០០រៀលក្នុងមួយថ្ងៃៗ។ ហើយម្យ៉ាងវិញទៀតចំពោះការចតរថយន្តវិញត្រូវបានគេសង្កេតឃើញថា ចតពាសពេញទ្រូងផ្លូវសាធារណៈដែលមើលទៅគឺគ្មានសណ្ដាប់ធ្នាប់ និង របៀបរៀបរយនោះទេ។
ទាក់ទងទៅនឹងសណ្ដាប់ធ្នាប់ចំណតរថយន្ត ដែលបានក្លាយទៅជាទីផ្សារនេះដែរ លោក ទង់ គឹមឡា ក្នុងនាមលោកជាម្ចាស់ម៉ៅការ លើចំណតរថយន្តទូទាំងខេត្តកំពង់ធំនេះ លោកបានបកស្រាយឲ្យអ្នកយកព័ត៌មានយើងដឹងថា
ចំពោះបញ្ហានេះ បានកើតឡើងជាយូរយារ ណាស់មកហើយ កាលពីដើមទីតាំងនេះ គឺជាទីតាំង ដែលអាជីវករដាក់តាំងលក់ដូរទំនិញរៀងៗខ្លួនក្រោយមកក៏មន្ទីរ និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ បានរៀបចំ បង្កើតឲ្យក្លាយទៅជាទីតាំងចំណតរថយន្តវិញ។ក៏ប៉ុន្តែដោយសារសេដ្ឋកិច្ចនិងទីផ្សារមានការរីកចម្រើន ដូច្នេះអាជីវករគ្មានកន្លែងលក់ដូរ ទើបបានជា អាជ្ញាធរ ដែនដី ជួយ សម្រួល ឲ្យពួកគាត់បានលក់ដូរដូចធម្មតាលើទីតាំងចំណតរថយន្តនោះតែម្ដងទៅ ក៏ប៉ុន្តែបើយើងតាមសៀវភៅបន្ទុក និងច្បាប់ការងារចំណតរថយន្តវិញ គឺច្បាប់មិនអនុញ្ញាតឱ្យ ចំណតក្លាយ ទៅជាទីផ្សារបែបនេះនោះ។
លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ លោកបានមានប្រសាសន៍ឲ្យអ្នកយកព័ត៌មានយើងដឹងថា ចំពោះបញ្ហាបេនរថយន្តក្លាយទៅជាទីផ្សារនេះ គឺបានកើតឡើងមានរយៈពេលជា ច្រើនអាណត្តិកន្លងមកហើយ តាំងពីអាណត្តិអភិបាលខេត្តមុនៗមកម៉្លេះ ហើយសកម្មភាពនេះនៅតែបន្តរហូតមកដល់បច្ចុប្បន្ន ហើយអាជ្ញាធរស្រុកក៏មិនអាចដោះស្រាយបានក៏បានបញ្ជូនរឿងនេះឡើងទៅកាន់អាជ្ញាធរខេត្តដែររ ង់ចាំចំណាត់ការពារអាជ្ញាធរខេត្តត្រឡប់មកវិញដើម្បីអាជ្ញាធរស្រុករៀបចំចាត់ចែងទៅតាមច្បាប់វិនិយោគ។
លោក សេង ប្រធានមន្ទី សេដ្ឋកិច្ចនិង ហិរញ្ញវត្ថុខេត្ត បានមានប្រសាសន៍លើកឡើងថា ចំពោះចំណល់រថយន្តនៅផ្សារកំពង់ថ្មនេះគឺស្ថិតនៅក្នុងទ្រព្យរបស់រដ្ឋ ។ហើយម្យ៉ាងវិញទៀតអ្នកដែលម៉ៅការភាពស៊ីចំណតរថយន្តបែរជាទៅបង្កើតជាទីផ្សារនៅក្នុងចំណោតនោះគឺខុសទៅនឹងច្បាប់វិនិយោគទៅហើយ។
លោកបានបន្តឲ្យដឹងទៀតថា ចំពោះបញ្ហានេះមន្ទីរក៏បានបញ្ជូនរឿងនេះឡើងទៅដល់គណៈកម្មការខេត្តដែរ ដើម្បីឱ្យគណៈកម្មការខេត្តរៀបចំ ចំណតឱ្យមានរបៀបរៀបរយឡើងវិញ៕ដោយសំនៀង