ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

លោក​សឹង គី​រី​វ៉​ណ្ឌី នាយក​ផែនការ​វិនិយោគ​ខេត្ត​ត្បូងឃ្មុំ បាន​ច្រានចោល​ចំពោះ​ការចុះផ្សាយ​ដែល​បាន​ចោទប្រកាន់​មកលើ​រូប​លោក​ថា បាន​រំលោភ​អំណាច​និង ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ដែល​ជា​បក្សពួក​ធ្វើ​សកម្មភាព​ខុស​ច្បាប់​នៃ​ការដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ​សង្កាត់​!

លោក​សឹង គី​រី​វ៉​ណ្ឌី នាយក​ផែនការ​វិនិយោគ​ខេត្ត​ត្បូងឃ្មុំ បាន​ច្រានចោល​ចំពោះ​ការចុះផ្សាយ​ដែល​បាន​ចោទប្រកាន់​មកលើ​រូប​លោក​ថា បាន​រំលោភ​អំណាច​និង ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ដែល​ជា​បក្សពួក​ធ្វើ​សកម្មភាព​ខុស​ច្បាប់​នៃ​ការដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ​សង្កាត់​!

(​ត្បូងឃ្មុំ​ថ្ងៃ​ចន្ទ​ទី 9 ខែ​ធ្នូ​ឆ្នាំ 2024)
​នា​ពេល​ថ្មីៗ​នេះ​បន្ទាប់ពី​មានការ​ចុះផ្សាយ​ពី​សំណាក់​អ្នក​យក​ព័ត៌មាន​មួយចំនួន​តូច​ដែល​បាន​ធ្វើ​ការចុះផ្សាយ​ចោទប្រកាន់​មកលើ​រូបលោក សឹង គី​រី​វណ្ឌី នាយក​ទីចាត់ការ​ផែនការ​វិនិយោគ​របស់​ខេត្ត​ត្បូងឃ្មុំ​ថា រូបលោក​ត្រូវបាន​ក្រុមហ៊ុន​ដេញថ្លៃ​មូលនិធិ​ឃុំ​សង្កាត់ នៅក្នុង​ខេត្ត​និង​ក្រៅ​ខេត្ត​ត្បូងឃ្មុំ​កំពុង​តែ​រៀបចំ និង គ្រោង​ប្ដឹង​លោក​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហៅ​កាត់​ថា (acu )​និង ប្ដឹង​ទៅ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញ​វត្ថុ​នោះ​។​

​ទាក់ទង​ទៅនឹង​ការចុះផ្សាយ​លើកឡើង​ដោយ​ខ្វះ​ការ​ពិត​បែប​នេះ លោក សឹង គិរី​វណ្ឌី ក្នុងនាម​ជា​នាយក​ទីចាត់ការ​ផែនការ​វិនិយោគ​របស់​ខេត្ត​ត្បូងឃ្មុំ​បាន​ធ្វើ​ការច្រានចោល​ទាំងស្រុង​ចំពោះ​ការចុះផ្សាយ​ដោយ​គ្មាន​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​បែបនេះ​នោះ​។​

​លោក​សឹង គី​រី​វណ្ឌី បាន​បន្ត​ឲ្យដឹង​ទៀត​ថា​លោក​ពុំ​បាន​ប្រព្រឹត្ត​នូវ​អំពើពុករលួយ ឬក៏​បើកដៃ និង មាន​បក្សពួក​ដែល​ជា​ក្រុមហ៊ុន​ដេញថ្លៃ​វិនិយោគ​មូលនិធិ​ឃុំ​សង្កាត់​របស់​ខ្លួន​នោះឡើ​។ ហើយ​ម្យ៉ាងវិញទៀត​លោក​ក៏​ពុំ​ដែល​យក​អំណាច​ទៅ​ប្រើប្រាស់​ដើម្បី​បែងចែក​ភាគរយ​ពី​ក្រុមហ៊ុន​ដែល​បាន​ម៉ៅ​ការវិនិយោគ​មូលនិធិ ឃុំ សង្កាត់ ជា​ភាគរយ​នោះដែរ​។​

​លោក​បាន​បន្ត​ហើយ​ដឹង​ទៀត​ថា​ក្រោយ​ពេល​ពី​ការចុះផ្សាយ​ពី​សំណាក់​អ្នកព័ត៌មាន​មួយចំនួន​តូច​នោះ​រួចមកហើយ​។​ក្រសួង​មហាផ្ទៃ​ក៏ដូចជា​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក៏​ធ្លាប់បាន​ចុះមក​ធ្វើ​អធិការកិច្ច​ទៅលើ​បញ្ហា​នេះ​ដែរ​ក៏​ប៉ុន្តែ​ការ​ពិនិត្យ​ទៅលើ​សំណុំរឿង​នឹង​ឯកសារ​ចំពោះ​បញ្ហា​នេះ​គឺ​ពុំ​ជាក់លាក់​ដូច​ជា​ការភ្ជាប់​ផ្សាយ​របស់​អ្នកយក​ព័ត៌មាន​មួយ​ចំនួន​នោះដែរ​។​

​លោក សឹង គី​រី​វណ្ឌី បាន​សំណូមពរ​ជា​ចុងក្រោយ ចំពោះ​ការសរសេរ​ចុះ​ផ្សាយ​ព័ត៌មាន​ពី​សំណាក់​អ្នកព័ត៌មាន​មួយចំនួន​តូច​នោះ​ថា សូម​ឲ្យ​ប្រកាន់ខ្ជាប់​ឲ្យ​បាន​ល្អ​ប្រសើរ​ចំពោះ​អាជីព​និង​វិជ្ជាជីវៈ​របស់​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ​ផង ។ ការសរសេរ​ព័ត៌មាន​ដែល​មិន​មាន​ភាពជាក់លាក់​ពិត​ប្រាកដ​ច្បាស់លាស់​នោះ ធ្វើឲ្យ​មជ្ឈដ្ឋាន​ទូទៅ​មាន​ការភាន់ច្រឡំ​នឹង​វាយតម្លៃ​មកលើ​មនុស្ស​ដែល​ពុំបាន​ប្រព្រឹត្ត​ខុស​នោះ​ឡើយ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com