ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

ឯកឧត្តម ព្រឹម រដ្ឋា បាន​ណែនាំ​ដល់​រដ្ឋបាល​ឃុំ​ត្រូវ​ធ្វើ​ផែនការ​វិនិយោគ​ដោយ​ផ្តោត​លើ​តម្រូវការ​ជា​អាទិភាព​របស់​ពលរដ្ឋ​

ឯកឧត្តម ព្រឹម រដ្ឋា បាន​ណែនាំ​ដល់​រដ្ឋបាល​ឃុំ​ត្រូវ​ធ្វើ​ផែនការ​វិនិយោគ​ដោយ​ផ្តោត​លើ​តម្រូវការ​ជា​អាទិភាព​របស់​ពលរដ្ឋ​

(​ខេត្ត​កំពង់ធំ​)÷ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរង​ខេត្ត​កំពង់ធំ បាន​ថ្លែង​ដូច្នេះ​ក្នុង​ឱកាស​ដែល​ឯកឧត្តម បាន​ដឹកនាំ​សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល (២០២៥ -២០២៧)​របស់​រដ្ឋបាល​ស្រុក និង​ឃុំ ស្រុក​ស្ទោង ខេត្ត​កំង់​ធំ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​សាលាស្រុក​ស្ទោង​។

​ឯកឧត្តម​បាន​បញ្ជាក់បន្ថែម​ថា សិក្ខាសាលា​នេះ​បាន​ជួយ​សម្របសម្រួល​បន្ស៊ី​គ្នា​នៃ​ផែនការ​វិនិយោគ របស់​រដ្ឋបាល​ឃុំ និង​រដ្ឋបាល​ស្រុក​/​ខេត្ត និង​រាជរដ្ឋាភិបាល​ក៏ដូចជា​ពង្រឹង​កិច្ចសហការ​រវាង​ឃុំ​/​ស្រុក ដៃគូ​អភិវឌ្ឍន៍​នានា ជាពិសេស​ការ​កៀរគរ​ធនធាន ធាតុ​ចូល សម្រាប់​អភិវឌ្ឍន៍​មូលដ្ឋាន ហើយ​បញ្ចូល​គម្រោង​នានា ជា​តម្រូវការ​រួម​របស់​ស្រុក​ស្ទោង​។​

​ទន្ទឹមនឹងនេះ ឯកឧត្តម​បាន​ជំរុញ​និង​លើកទឹកចិត្ត​ដល់​គ្រប់​រដ្ឋបាល​ឃុំ​ត្រូវធ្វើ​ផែនការ​វិនិយោគ​របស់​ខ្លួន​ដោយ​បង្កើន​ការយកចិត្តទុកដាក់​ថែម​ទៀត​ផ្នែក​សុខុមាលភាព​សង្គម​និង​សង្គមកិច្ច​និង​ឆ្លើយតប​នឹង​តម្រូ​ការជាក់ស្តែង​រប​ស់​ពល​រដ្ឋ​ក្នុង​មូលដ្ឋាន​។​

​ជាមួយ​ផង​ដែរ ឯកឧត្តម​បាន​ថ្លែង​អំណ​គុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​តំណាង​អង្គការ​ដៃគូ អង្គភាព មន្ទីរ​នានា​ដែល​បាន​និង​តែងតែ​សហការ​គាំទ្រ​អភិវឌ្ឍ​ស្រុក​ស្ទោង​ហើយ​សូម​បន្ត​ជួយ​គាំទ្រ​និរន្តរភាព​នេះ​បន្ត​ទៀត​។​

​ជា​ចុងបញ្ចប់​ឯកឧត្តម បាន​លើកទឹកចិត្ត គ្រប់​រដ្ឋបាល​ឃុំ ត្រូវ​ធ្វើ​ផ្លូវ​ថ្មីៗ​ថែមទៀត​ដោយ​ផ្តោត​លើ​ផ្លូវ​កៅស៊ូ​ឬ​ផ្លូវ​បេតុង​ដើម្បី​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ និង​ប្រើប្រាស់​បាន​យូរអង្វែង​ផងដែរ​។ អត្ថបទ សាន់ រិន្ទ​

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com