ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

ផ្ទះ​ប្រជាពលរដ្ឋ​៣​ខ្នង ត្រូវបាន​ភ្លើង​ឆាប់ឆេះ​អស់​ទាំងស្រុង​ដោយសារ​ឆ្លង​ច​រន្ធ​អគ្គិសនី នៅ​ស្រុក​ស្ទោង​!

ផ្ទះ​ប្រជាពលរដ្ឋ​៣​ខ្នង ត្រូវបាន​ភ្លើង​ឆាប់ឆេះ​អស់​ទាំងស្រុង​ដោយសារ​ឆ្លង​ច​រន្ធ​អគ្គិសនី នៅ​ស្រុក​ស្ទោង​!

(​កំពង់ធំ​) ៖ ករណី​ភ្លើង​ឆេះ​ផ្ទះ​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​២១:០០​នាទី មាន​ភ្លើង​ឆេះ​ផ្ទះ​ចំនួន​០៣​ខ្នង និង​បណ្តាលឱ្យ​ឆាបឆេះ​សម្ភារ​:​ឆេះ​អស់​ទាំងស្រុង ដែល​បណ្ដាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិសនី ស្ថិតនៅ​ភូមិ​បត់​ត្រង់ ឃុំ​ម្សាក្រង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​លោក​វីរៈ​សេនីយ៍​ទោ ជឹម រី​ណា អធិការនគរបាល​ស្រុក​ស្ទោង បានឱ្យដឹងថា ម្ចាស់ផ្ទះ​ដែល​ភ្លើង​ឆេះ​អស់​៣​ខ្នង​មាន​ឈ្មោះ​÷ ១. ឈ្មោះ ណូ ណាក់​ភេទ​ប្រុស​អាយ​៥២​ឆ្នាំ បណ្តាល​ឱ្យ​ខូតខាត​ផ្ទះ​១​ខ្នង ទំហំ​៦​ម៉ែត្រ​×៧​ម៉ែត្រ និង​សម្ភារ​មួយចំនួន​មាន​លុយ​១៥០​មុឺន​រៀល សម្ភារៈ​ក្នុង​ផ្ទះ​ឆេះ​អស់​ទាំងស្រុង និង​មាន​របួស​មនុស្ស​៣​នាក់​÷ ១.​ឈ្មោះ ណាក់ មករា ភេទ​ស្រី អាយុ​១៦​ឆ្នាំ​របួស​ស្រាល​។ ២.​ឈ្មោះ ណាក់ រាក់​ខ្លាវ ភេទ​ស្រី អាយុ​១៣​ឆ្នាំ​របួស​ស្រាល​។ ៣.​ឈ្មោះ ណាក់ ចំ​ប៉ា ភេទ​ស្រី អាយុ​៦​ឆ្នាំ​របួសធ្ងន់​។ ២.​ឈ្មោះ ស៊ន ណន ភេទ​ស្រី អាយុ​៦៨​ឆ្នាំ ឆេះ​ផ្ទះ​១​ខ្នង​ទំហំ​៧​ម៉ែត្រ​×៨​ម៉ែត្រ​ប្រក់​ក្បឿង ខូចខាត​សម្ភារៈ​មាន​លុយ​១៨០​មុឺន​រៀល និង​សម្ភារ​:​មួយចំនួន​ទាំងស្រុង មាន​គ្រែ​ដេក​២ ទូរ​ដាក់​ខោអាវ​១ ទូរស័ព្ទ​ម៉ាក់​អូ​ប៉ូ​១​គ្រឿង និង​កង់​៤​គ្រឿង​។ ៣.​ឈ្មោះ អេ​ល អុល ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ឆេះ​ផ្ទះ​១​ខ្នង​ទំហំ​៦​ម៉ែត្រ​×៧​ម៉ែត្រ ប្រក់​សង្ក​សី ខូចខាត​សម្ភារៈ​មាន​លុយ​៩០​មុឺន​រៀល ម៉ាស៊ីន​កាណូត​កម្លាំង​១៨០​គ្រឿង​គ្រែ​ដេក​៣ ទូរ​ដាក់​ខោអាវ​១ ទូរស័ព្ទ​ម៉ាក់​អូ​ប៉ូ​១​គ្រឿង​និង​កង់​១​គ្រឿង​ផង​ដែរ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ករណី​ភ្លើង​ឆេះ​ផ្ទះ​ចំនួន​៣​ខ្នង​មិន​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ដល់​អាយុ​ជី​វិត្ត​មនុស្ស​ឡើយ​។ ការប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​១​គ្រឿង មាន​រថយន្ត​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង​១​គ្រឿង ប្រេី​ប្រាស់ទឹក​១​រថយន្ត ស្មើ​៦​ម៉ែត​គូប ប្រើប្រាស់​កម្លាំង​នគរបាល​សរុប​១៥​នាក់ ប្រើប្រាស់​កម្លាំង​អាវុធហត្ថ​ស្រុក​ចំនួន​០៦​នាក់​ប្រេី​ប្រា​ស់​កម្លាំង​ប្រជា​ការពារ​ចំនួន​៧​នាក់ និង​ប្រជាពលរដ្ឋ​៥០​នាក់ កម្លាំង​ជំនាញ​បាន​ជួយ​ពន្លត់​បាន​ទាំងស្រុង​៕
​ដោយ​សំនៀង​

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com