ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

លោក តាន់ កែវ​វិជ្ជា និង អ្នកស្រី មាន​.​ផល​ដែលជា​គ្រូ​បង្រៀន​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត​កំពង់ធំ ដើម្បី​ជួយ​ឲ្យ​អាជ្ញាធរ​ខេត្ត​រក​យុត្តិធម៌​ដល់​ក្រុមគ្រួសារ​របស់​គាត់​ពី​រឿង​ទំនាស់​សំយាបផ្ទះ​!

លោក តាន់ កែវ​វិជ្ជា និង អ្នកស្រី មាន​.​ផល​ដែលជា​គ្រូ​បង្រៀន​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត​កំពង់ធំ ដើម្បី​ជួយ​ឲ្យ​អាជ្ញាធរ​ខេត្ត​រក​យុត្តិធម៌​ដល់​ក្រុមគ្រួសារ​របស់​គាត់​ពី​រឿង​ទំនាស់​សំយាបផ្ទះ​!

ខេត្តកំពង់ធំ ៖ ​រឿងរ៉ាវ​ជម្លោះ​ដោយសារតែ​ការសាងសង់​សំ​យ៉ាប​លើ​ដំបូលផ្ទះ​ដែលមាន​ផលប៉ះពាល់​រវាង​គ្នា​នឹង​គ្នា​ទៅវិញទៅមក​នោះ​បាន​អូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​អាជ្ញាធរ​ឃុំ​.​ស្រុក​នៅ​តែ​រក​ដំណោះស្រាយ​ជូន​គូភាគី​ទាំង​សងខាង​មិន​បាន​។​

​លោក តាន់ កែវ វិជ្ជា និង​អ្នកស្រី មាន​ ផល​ ​ជា​គ្រូបង្រៀន​នៅ​សាលា​វិទ្យាល័យ​ជាស៊ីម​កំពង់ថ្ម​ ដែល​មាន​ទីលំនៅ​នៅក្នុង​ភូមិ ព្រៃ​តា​ត្រាវ​.​ឃុំ​បល្ល័ង ស្រុក​បារាយណ៍​ខេត្ត​កំពង់ធំ បាន​រៀបរាប់​ពី​សភាពការណ៍​វិវាទ​រឿង​ទំនាស់​សំ​យ៉ាប​ផ្ទះ​រវាង​លោក និង​លោក ហេង​.​រតនៈ អ្នកស្រី ផ្លិច​.​សុគន្ធា​រ៉ា​.(​ម្ចាស់​ដី )​ត្រូវជា​ប្រពន្ធ និង ឈ្មោះ ហេង​.​ច​ន្នី ដែល​រស់នៅ​ក្នុង ភូមិ​.​ឃុំ កើតហេតុ​ជាមួយគ្នាឲ្យ​ន​យោគ​ព័ត៌មាន​យើង​ដឹង​ថា ​ទំនាស់​ដែល​បាន​កើតឡើង​នេះ​គឺ​ដោយសារតែ​បុគ្គល​ទាំង​បី​នាក់​ដែល​បាន​រៀបរាប់​ឈ្មោះ​ខាងលើ​នោះ បាន​សាងសង់​សំណង់​រឹងមាំ​ដោយ​គ្មាន​ច្បាប់ ហើយ​បាន​ធ្វើឲ្យ​មាន​ផលប៉ះពាល់​គ្របម​ក​លើសំ​យ៉ាប​ដំបូល​ផ្ទះ​របស់​គាត់​ទៀត​។​

​លោក ​តាន់ កែវ​វិជ្ជា បាន​បន្ត​ឲ្យដឹង​ទៀតថា ដំបូង​ឡើយ​គាត់​បាន​ហាម​ប្រាមប្រាប់​ម្ដង​ហើយ​ម្ដងទៀត តែ​ភាគី របស់លោក​ហេង​រតនៈ​អ្នកស្រី ផ្លិច​.​សុគន្ធា​រ៉ា និង​អ្នកស្រី ហេង​.​ច​ន្នី នៅតែ​បំពារបំពាន​មកលើ​ក្រុមគ្រួសារ​របស់​គាត់​ថែម​ទៀត​។ រហូតដល់​មាន​ការដាក់​ពាក្យបណ្ដឹង​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ ភូមិ​.​ឃុំ ស្រុក និង មន្ត្រី​ជំនាញ​ដើម្បីឲ្យ​ជួយ​រក​ដំណោះស្រាយ​ឲ្យ​ក្រុមគ្រួសារ​របស់​គាត់​ទៀតផង​។ ក៏​ប៉ុន្តែ​ចំពោះ​ទំនាស់​នេះ អាជ្ញាធរ ភូមិ​.​ឃុំ ស្រុក​នៅ​តែ​រក​ដំណោះស្រាយ​ឲ្យ​មិនបាន បើទោះបីជា​ជម្លោះ​នេះ​មាន​កិច្ចព្រមព្រៀង​និង​កិច្ចសន្យា​ពី​អាជ្ញាធរ​ឃុំ ស្រុក​ជា​ច្រើនលើក​ច្រើនសារ​យ៉ាង​ណា​ក៏ដោយ​ក៏​បុគ្គល​ទាំង​បី​នាក់​ខាងលើ​នៅ​តែ​មិន​គោរព​មិន​ខ្លាច​មិន​ញញើត​ជាមួយ​នឹង​ច្បាប់​ទម្លាប់​នោះដែរ​។ ដូច្នេះ​ហើយ​លោក​ក៏​សម្រេចចិត្ត​ដាក់​ពាក្យបណ្ដឹង​ចូល​ទៅ​កាន់​អាជ្ញាធរខេត្ត ដើម្បី​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ​តែ​ម្ដង​ទៅ​។​
​លោក តាន់ កែវ​វិជ្ជា និង​អ្នកស្រី មាន​.​ផល​ដែលជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ជាស៊ីម​កំពង់ថ្ម​បាន​សំណូមពរ​ដល់​អាជ្ញាធរខេត្ត​សូមមេត្តា​ជួយ​រក​យុត្តិធម៌​ដល់​ក្រុមគ្រួសារ​របស់​គាត់​ផង​។​

​ទាក់ទង​ទៅនឹង​ការចោទប្រកាន់​ពី​សំណាក់​លោក​តាន់ កែវ​វិជ្ជា និង អ្នកស្រី​មាន​.​ផល នេះ​ផង​ដែរ​។​អ្នកស្រី ហេង​.​ច​ន្នី​អាយុ 73 ឆ្នាំ​ដែល​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ឃុំ​ជាមួយគ្នា​បាន​លើកឡើង​ឲ្យដឹងថា​ចំពោះ​ការសាងសង់​សំណង់​របស់​អ្នកស្រី​។​គឺ​អ្នកស្រី​ធ្វើ​ទៅ​តាម​ប្លង់​ដី​ដែល​ច្បាប់​បាន​បែងចែក​ឲ្យតែ​ប៉ុណ្ណោះ​។​ហើយ​ចំពោះ​ការសាងសង់​សំណង់​រឹងមាំ​ដែល​ពុំទាន់​មានច្បាប់​រហូតមកទល់​នឹង​ពេល​នេះ​នោះ​គឺ​អ្នកស្រី​បាន​ឱ្យ​លោក អ៊ុំ សោភា​រ៉ា ជា​ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​បារាយណ៍​ជា​អ្នក​រត់​ការ​ឲ្យ​អ្នកស្រី​ដោយ​អ្នកស្រី​បាន​ប្រគល់​ថវិកា​ចំនួន 500 ដុល្លារ​ឲ្យទៅ​លោក អ៊ុំ សោភា​រ៉ា នោះ​ទៀត​ក៏​ប៉ុន្តែ​ច្បាប់​ពុំ​ត្រូវបាន​អនុញ្ញាត​ឱ្យ​អ្នកស្រី​នោះឡើយ​។​ដោយសារ​តែ​ដី​កំពុង​សាងសង់​សំណង់​រឹងមាំ​នោះ​គឺជា​ដី​ចំណី​ផ្លូវ​។​

​ឆ្លើយតប​ជាមួយ​នឹង​អ្នកសារព័ត៌មាន​លោក អ៊ុំ សោភា​រ៉ា ក្នុងនាម​ជា​ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​បារាយណ៍​បាន​លើកឡើង​ឲ្យដឹងថា ចំពោះ​ជម្លោះ​នេះ​លោក​បាន​បញ្ជូន​ទៅកាន់​ថ្នាក់​ស្រុក​ដើម្បី​ឲ្យ​ថ្នាក់​ស្រុក​ជា​អ្នកដោះស្រាយ​រួចរាល់​អស់ហើយ​។ ហើយ​លោក​ពុំមែន​ជា​អ្នកដោះស្រាយ​នោះដែរ​។​

​លោក សុខ ម៉ា​រី ក្នុងនាម​ជា​អភិបាលរង​ស្រុក​បារាយណ៍​ដែល​ជា​អ្នកទទួលបន្ទុក​ដោះស្រាយ​រឿង​វិវាទ​ទូទៅ​បាន​លើកឡើង​ថា ចំពោះ​ជម្លោះ​ពី​បញ្ហា​សាងសង់​ដំបូលផ្ទះ​ប៉ះ​គ្នា​បន្តិចបន្តួច​នេះ​គឺ​បានអូសបន្លាយ​ជាច្រើន​ឆ្នាំ​កន្លងមកហើយ​លោក​ទទួលស្គាល់​។​ក៏ប៉ុន្តែ​អាជ្ញាធរ​ស្រុក​ក៏​ធ្លាប់​បាន​ចេញ​លិខិត​ផ្អាក​សកម្មភាព​ចំពោះ​ការសាងសង់​សំណង់​រឹងមាំ​ដោយ​គ្មាន​ច្បាប់​នោះដែរ រហូត​ថ្នាក់​ស្រុក​ដោះស្រាយ​ពុំ​ចេញ លោក​ក៏​បាន​បញ្ជូន​របាយការណ៍​ទៅ​ថ្នាក់​ខេត្ត​បន្តទៀត​។​ដើម្បី​រាយការណ៍​ជូន​ថ្នាក់​ខេត្ត​ឲ្យបាន​ជ្រាប​និង​សុំ​ឲ្យ​ថ្នាក់​ខេត្ត​ជួយ​រក​ដំណោះស្រាយ​ជូន​ភាគី​ទាំង​សងខាង​នេះ​ទៀតផង​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះបីជា​លោក​សុខ ម៉ា​រី អភិបាលរង​ស្រុក​បារាយណ៍​បាន​លើកឡើង​ថា​សំណង់​រឹងមាំ​ត្រូវបាន​ចេញ​លិខិត​ផ្អាក​សកម្មភាព​យ៉ាងណាក៏ដោយ​នាពេល​បច្ចុប្បន្ន​នេះ​ក៏​គេ​នៅតែ​សង្កេតឃើញថា ការសាងសង់​សំណង់​រឹងមាំ​ពី​ភាគី​របស់ លោក ហេង រតនៈ អ្នកស្រី ផ្លិច សុគន្ធា​រ៉ា និង អ្នកស្រី​ហេង ច​ន្នី បច្ចុប្បន្ន​នៅតែ​បន្តរ​សាងសង់​ដដែល​ជា​ដដែល​៕

​ដោយ​សំនៀង​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com