ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

ជន​មាន​ពិការភាព​នៅក្នុង​ខេត្ត​កំពង់ស្ពឺ ទទួលបាន​ការលើកទឹកចិត្ត​ឱ្យ​ចូល​បម្រើ​លើ​ការងារ​ក្នុង​ក្របខណ្ឌ​រដ្ឋ និង​ឯកជន​លើស​ពី​ផែនការ​

ជន​មាន​ពិការភាព​នៅក្នុង​ខេត្ត​កំពង់ស្ពឺ ទទួលបាន​ការលើកទឹកចិត្ត​ឱ្យ​ចូល​បម្រើ​លើ​ការងារ​ក្នុង​ក្របខណ្ឌ​រដ្ឋ និង​ឯកជន​លើស​ពី​ផែនការ​

ខេត្ត​កំពង់ស្ពឺ​៖ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លោក អ៊ុង សម្បត្តិ បាន​លើកឡើង​ថា ជន​មាន​ពិការភាព​ប្រមាណ​ជាង ២.០៨% ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័នរដ្ឋ និង​១.៥% ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​វិស័យ​ការងារ​ឯកជន​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​។ ការលើកទឹកចិត្ត​នេះ​បាន​បង្ហាញឱ្យឃើញថា បាន​កើន​លើស​ពី​អនុក្រិត្យ​របស់រាជរ​ដ្ឋា​ភិបាល ដែល​តម្រូវ​ឱ្យ​មាន​ការ​ជ្រើសរើស​ជន​មាន​ពិការភាព​ឱ្យចូល​ធ្វើការ​ជា​មន្ត្រីរាជការ​និង​មន្ត្រី​ជាប់​កិច្ចសន្យា​ក្នុង​ស្ថាប័នរដ្ឋ​ត្រឹមតែ​២% និង​ក្នុង​វិស័យ​ឯកជន​ត្រឹមតែ​១%​ប៉ុណ្ណោះ​។​

​លោក អ៊ុង សម្បត្តិ លើកឡើង​ដូច្នេះ​ក្នុងឱកាស​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ជនពិការ​ភាព​ឆ្នាំ​២០២៤-២០២៨ ដល់​សមាជិក សមាជិកា​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​ខេត្ត​កំពង់ស្ពឺ ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ក្រោម​ការចូលរួម​ពី​លោកស្រី ឡុង បូ​ណា​រ៉េត អភិបាលរង​ខេត្ត​កំពង់ស្ពឺ ប្រធាន​អនុប្រធាន​មន្ទីរ អង្គភាព និង​រដ្ឋបាល​ក្រុង​ស្រុក​ពាក់ព័ន្ធ​។​

​លោក អ៊ុង សម្បត្តិ បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ សម្តេច​បាន​លើក​ស្ទួយ​វិស័យ​ពិការភាព​នៅ​កម្ពុជា សំដៅ​ជួយ​ដល់​ជន​មាន​ពិការភាព គ្មាន​ការរើសអើង​ទទួលបាន​សេវា​សង្គម និង​សេវា​សាធារណៈ​ប្រកបដោយ​គុណភាព រួម​ទាំង​ជំរុញ​ឱ្យ​ជន​មាន​ពិការភាព​បាន​ចូលរួម​គ្រប់​សកម្មភាព​ក្នុងសង្គម ទាំង​ការ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ឈរឈ្មោះ​ជា​បេក្ខជន​ឱ្យគេ​បោះឆ្នោត ការទទួល​បាន​ការគោរព​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ ព្រមទាំង​ការគិតគូរ​ដាក់បញ្ចូល​បញ្ហា​ពិការភាព​ក្នុង​គ្រប់​វិស័យ តាមរយៈ​ការកែសម្រួល និង​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្ត ការចុះ​ផ្សព្វផ្សាយ​ការយល់ដឹង​អំពី​វិស័យ​ពិការភាព​ទៅ​គ្រប់​ក្រសួង ស្ថាប័នរដ្ឋ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ វិស័យ​ឯកជន សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​ជន​មាន​ពិការភាព​គ្រប់រូប​នៅ​កម្ពុជា​។​

​លោក​បាន​បន្ថែមថា ដើម្បី​ធានា​ដល់​ការធ្វើ​បរិយាប័​ន្ន និង​សមភាព​សម្រាប់​ជន​មាន​ពិការភាព រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី ពិការភាព​ឆ្នាំ​២០២៤-២០២៨ ក្នុងទិសដៅ​ឈានទៅ​លុបបំបាត់​រាល់​ទម្រង់​កេងប្រវ័ញ្ច និង​រើសអើង​លើ​ជន​មាន​ពិការភាព ធ្វើយ៉ាងណា​ឱ្យ​ជន​មាន​ពិការភាព​កាន់តែ​ទទួលបាន​នូវ​ការគាំទ្រ​ពី​សង្គម ទទួលបាន​ការយកចិត្ត​ទុកដាក់​ស្របតាម​ច្បាប់​ជាតិ និង​លិខិត​បទដ្ឋាន​អន្តរជាតិ និង​មាន​សិទ្ធិ​ស្មើគ្នា និង​ផ្តល់​ឱកាស​ដល់​ជន​មាន​ពិការភាព ប្រើប្រាស់​ភាសា​លើកទឹកចិត្ត​ដោយ​មិន​អនុញ្ញាត​ឱ្យ​ប្រើ​ពាក្យអសុរស ក្នុងន័យ​ប្រមាថ​មាក់ងាយ និង​រើសអើង​ជន​មាន​ពិការភាព ដែល​ផ្ទុយ​នឹង​ច្បាប់​ស្តីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ​។​

​លោក អ៊ុង សម្បត្តិ បាន​បញ្ជាក់បន្ថែម​ថា តាមរយៈ​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ជន​មាន​ពិការភាព​ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​ចូល​បម្រើ​ការងារ​នៅតាម​ក្រសួង​ស្ថាប័ន អង្គភាព​នានា រោងចក្រ សហគ្រាស ដោយ​គ្មាន​ការរើសអើង​។ ទន្ទឹមនេះ លើ​ផ្នែក​សុខភាព​សាធារណៈ ក្រសួង​សុខាភិបាល​ក៏​បាន​ពង្រីក​សកម្មភាព​ពិនិត្យ ព្យាបាល ជំងឺ​ដល់​ជន​មាន​ពិការភាព និង​ចាស់ជរា ដែលមាន​ជីវភាព​លំបាក គ្មាន​ទីពឹង ដោយ​ឥតគិតថ្លៃ និង​ផ្តល់​សេវា ស្តារ​លទ្ធភាព ពលកម្ម​នៅ​តាម​សហគមន៍ ដើម្បី​រួមចំណែក​ជួយ​ដល់​ជន​មាន​ពិការ​ភាពក្រីក្រ លើកកម្ពស់ ជីវភាព ការអប់រំ ការព្យាបាល ការស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា ការបណ្តុះបណ្តាល វិជ្ជាជីវៈ​និង​មុខរបរ ជាពិសេស​សម្រាប់​ជនពិកា​រគ​-​ថ្លង់ និង​ជនពិការភ្នែក ក៏​ត្រូវ​បាន​អភិវឌ្ឍន៍​ផងដែរ ដូចជា ការ​ហាត់រៀន​ភាសា​អក្សរ​ស្ទាប ភាសា​សញ្ញា ត្រូវបាន​បង្កើតឡើង​ដោយ​ដាក់បញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា នៃ​វិស័យ​អប់រំ​ព័ត៌មានវិទ្យា និង​តាម​ស្ថានីយ​ទូរទស្សន៍​នានា ដើម្បី​បម្រើ​ឱ្យ​ការផ្តល់​ព័ត៌មាន​ជូន​ជន​មាន​ពិការភាព​៕​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com