ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

​បង្ក្រាប​បាន​ករណី​ជួញដូរ​គ្រឿងញៀន ០១ ករណី ដកហូត​គ្រឿងញៀន​ប្រភេទ ម៉ា​ទឹកកក ICE ជាង ០១ គីឡូក្រាម និង​យ៉ាម៉ា ២៨ គ្រាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣ នាក់ ..!!

​បង្ក្រាប​បាន​ករណី​ជួញដូរ​គ្រឿងញៀន ០១ ករណី ដកហូត​គ្រឿងញៀន​ប្រភេទ ម៉ា​ទឹកកក ICE ជាង ០១ គីឡូក្រាម និង​យ៉ាម៉ា ២៨ គ្រាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣ នាក់ ..!!

បាត់ដំបង​៖ ដោយ​មាន​ការចង្អុលបង្ហាញ និង​អនុវត្ត​តាម​មតិ​ដឹកនាំ​របស់ ឯកឧត្តម ឧត្តមសេនីយ៍​ទោសាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង​តាម​យោបល់​របស់​លោក​ឧត្តមសេនីយ៍ត្រី កុយ ហៀ​ង ស្នងការរង ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន និង​ដោយ​មាន​ការសម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ។ កាលពី​ថ្ងៃ​ទី ១០ ខែ មិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង ០៣:០០​នាទី​ទៀបភ្លឺ នៅ​ចំណុច​ភូមិ​អូរ​ស្ងាត់ ឃុំ​សន្តិភាព​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាល​ស្រុក​សំពៅ​លូន បាន​ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​ចុះ​ប្រតិបត្តិការ បង្ក្រាប​បាន​ករណី ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ០១​ករណី ក្នុង​បទល្មើស​ជាក់ស្តែង និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២​នាក់ មានឈ្មោះ​ដូច​ខាងក្រោម​៖
១.​ឈ្មោះ ជួន ណា​រី​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ដា ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ។​
២.​ឈ្មោះ ស៊ុយ ពិ​សិទ្ធ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ។​
​វត្ថុតាង​ចាប់​យក​បាន​រួម​មាន​៖
-​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក ICE) ចំនួន ០១​ថង់ ទម្ងន់ ១០០,២៥​ក្រាម (​ទាំង​សំបក​)
-​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន (​យ៉ាម៉ា​) ចំនួន ២៨​គ្រាប់ ទម្ងន់ ២,៤០​ក្រាម​
-​ទូរស័ព្ទដៃ​ចំនួន ០២​គ្រឿង (​ចាស់​)
-​ម៉ូតូ​ចំនួន ០២​គ្រឿង (១.​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ បាត់ដំបង 1AF-1706 ដែល​មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន ND125ME-5355300,២.​ម៉ាក EXCITER ពណ៌​ខៀវ សេរី​ឆ្នាំ​២០២០ គ្មាន​ស្លាក​លេខ មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន G3D4E-679005 )​។​
​ឆ្លងតាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ឈ្មោះ ជួន ណា​រី​ន និង​ដោយ​មាន​ការអនុញ្ញាត​ពី​ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង កំលាំង​សមត្ថកិច្ច​បាន​បន្ត​កិច្ចប្រតិបត្តិការ រហូត​ឈានដល់​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០១​នាក់​ទៀត នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង វេលា​ម៉ោង ១២:០០​នាទី ។ ជនសង្ស័យ​ឈ្មោះ​
​សែម សុខ​មាន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង​។
​វត្ថុតាង​ឆែកឆេរ​បាន​រួម​មាន​៖
-​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក ICE) ចំនួន ០៧​ថង់ ទម្ងន់ ១០៣៨,៧២​ក្រាម (​ទាំង​សំបក​)
-​ទូរស័ព្ទដៃ ០២​គ្រឿង (​ចាស់​),​កាំភ្លើង​ខ្យល់ ០១​ដើម​,​ជញ្ជីង​ចំនួន ០១
-​សម្ភារៈ​សម្រាប់​រំលែក​ច្រក​ថ្នាំញៀន​លក់ និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន ។​
​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តាម​នីតិវិធី​ច្បាប់ ៕ ដោយ មាស ណែ​ត​

ប្រភព ៖ អធិការស្រុកសំពៅលូន

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com