ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញ​ប្រកាស​តែងតាំង និង​ចូល​កាន់​មុខតំណែង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ​, លោក ធុច បញ្ច​សន្តិភាព ជំនួស​លោក ទី សុវិនថាល់​

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញ​ប្រកាស​តែងតាំង និង​ចូល​កាន់​មុខតំណែង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ​, លោក ធុច បញ្ច​សន្តិភាព ជំនួស​លោក ទី សុវិនថាល់​

ព្រះវិហារ​៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០២៥ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ប្រកាស​តែងតាំង និង​ចូល​កាន់​មុខតំណែង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ ដោយ​លោក ធុច បញ្ច​សន្តិភាព ជំនួស​លោក ទី សុវិនថាល់​។ ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាល​ព្រះវិហារ ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួង​យុត្តិធម៌ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និង​អង្គភាព​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

​នៅក្នុង​ឱកាស​នោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​សម្តែង​នូវ​ការចូលរួម​អបអរសាទរ​យ៉ាង​កក់ក្តៅ​ចំពោះ​លោក ធុច បញ្ច​សន្តិភាព ដែល​ត្រូវបាន​ចូលកាន់​តំណែង​ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រះវិហារ ព្រមទាំង​បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និង​មន្ត្រី​រដ្ឋបាល​តុលាការ​ទាំង​អស់ នៃ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ​ដែល​បាន​ចូលរួម ចំណែក​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​ធានា​ថែរក្សា​នូវ​ស្ថិរភាព​សង្គម សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ មាន​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ និង​មាន​កិច្ចសហការ​ល្អ​ជាមួយ​អាជ្ញាធរ​អនុវត្ត​ច្បាប់​នានា​។​

​ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បាន​គូសបញ្ជាក់​ជូន​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​សាលា​ជម្រះក្តី និង​អង្គការ​អយ្យការ​អម​សាលាជម្រះក្តី​គ្រប់​ជាន់ថ្នាក់ ក៏​ដូច​ជា​មន្ត្រី​អនុវត្ត​ច្បាប់​ផ្សេងៗ អំពី​ទិសដៅ​ការងារ​កែទម្រង់​វិស័យ​យុត្តិធម៌ របស់​រាជរដ្ឋាភិបាល ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​នេះ ដែល​បន្ត​ចាត់​ទុក «​ការកែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​» នៅតែ​ជា​ការងារ​អាទិភាព​មួយ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល និង​ត្រូវបាន​កំណត់​ជា​វិធានការ​គន្លឹះ​ទី​៥ ក្នុងចំណោម​វិធានការ​គន្លឹះ​ទាំង​៥ របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​ត្រូវ​សម្រេច​ឱ្យ​ចេញ​ជា​លទ្ធផល​ជាក់ស្តែង​នៅក្នុង​នីតិកាល​ទី​៧​នេះ​។​

​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​ណែនាំ និង​ផ្តាំផ្ញើ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ​ថ្មី និង​មន្ត្រី​ក្នុង​វិស័យ​យុត្តិធម៌​ទាំងអស់​នូវ​កិច្ចការ​មួយចំនួន​ដូចខាងក្រោម​៖
​ត្រូវ​ពង្រឹង​អភិបាលកិច្ច​ផ្ទៃក្នុង និង​ការដឹកនាំ​អង្គភាព និង​ស្ថាប័ន​របស់​ខ្លួន​ឱ្យបាន​ល្អ​ប្រសើរ​, មាន​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​មន្ត្រី​អនុវត្ត​ច្បាប់ អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ដោយ​ត្រូវ​បន្ត​ប្រកាន់ ខ្ជាប់​នូវ​អភិក្រម​ដ៏​ថ្លៃថ្លា​បំផុត​ទាំង​៥ របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺ «​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​» ដើម្បី​ធ្វើ​ជា​គោលការណ៍​ក្នុង​ការអនុវត្ត​មុខងារ និង​ភារកិច្ច​របស់​ខ្លួន និង​អភិក្រម ទាក់ទង​នឹង​ការកែទម្រង់​ទាំង​៤ របស់​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី គឺ «​ត្រូវមាន​ចក្ខុវិស័យ​ច្បាស់លាស់ មាន​ការប្តេជ្ញា​ចិត្ត​ខ្ពស់ មាន​ការចូលរួម​ដោយ​ស្មោះត្រង់ និង​ការលះបង់​» ក្នុង​ការអនុវត្ត​មុខងារ និង​ភារកិច្ច​របស់​ខ្លួន​។​

​ត្រូវ​បន្ត​ចូលរួម​ឱ្យ​បាន​សកម្ម និង​ផ្តល់​កិច្ច​សហការ​ឱ្យបាន​ពេញលេញ​បន្ថែមទៀត ប្រកប​ដោយ​ឆន្ទៈ​មោះមុត​, ភាពស្មោះត្រង់ និង​ការទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការអនុវត្ត​យុទ្ធនាកា​រទាំង​២ ស្រប​តាម​អភិក្រម​ដែល​បាន​ដាក់ ចេញ​នា​ពេលកន្លងមក សម្រាប់​ឆ្នាំ​បន្តបន្ទាប់​ទៀត​។​

​ត្រូវ​ពង្រឹង​ប្រសិទ្ធភាព​ចំណាត់ការ​សំណុំរឿង ឱ្យបាន​ម៉ឺងម៉ាត់ តឹងរ៉ឹង ត្រឹមត្រូវ និង​តម្លាភាព ជាអាទិ៍ បទល្មើស​គ្រឿងញៀន​, ជួញដូរ​មនុស្ស​និង​អាជីវកម្ម​ផ្លូវភេទ​, បទល្មើស​ឆក់​ប្លន់​, ក្មេង​ទំនើង ដើម្បី​រួមចំណែក​អនុវត្ត «​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​»​។

​ត្រូវ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់ និង​យកចិត្តទុកដាក់​បន្ថែម​ទៀត​ក្នុង​ការអនុវត្ត​ការងារ​របស់​ខ្លួន ជាពិសេស ក្នុង​ការចាត់ការ​សំណុំរឿង​ឱ្យបាន​ម៉ឺងម៉ាត់ តឹងរ៉ឹង ត្រឹមត្រូវ ស្របតាម​ច្បាប់ និង​នីតិវិធី​ជា​ធរមាន ដោយ​គោរព​វិន័យ​ការងារ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញា​សាលា និង​មន្ត្រីរាជការ​ទាំងអស់ នៅក្នុង​វិស័យ​យុត្តិធម៌​។​

​ត្រូវ​រក្សា​ភាព​មិន​លំអៀង ដោយ​វៀរចាក​អគតិ​ទាំង​៤ ប្រការ​គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និង​មោហាគតិ និង​ត្រូវ​ប្រកាន់​យក​សុគតិ​ធម៌​ទាំង​៥ គឺ វិរិយស​ម្ប​យុត្តិ សុចរិត​យុត្តិធម៌ បញ្ញត្តិ​គារ​វោ សម​ទណ្ឌោ និង​បញ្ញាវុធ​វិនិច្ឆ័យ នៅពេល​ជំនុំជម្រះ​ក្តី​។

​ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​ការពង្រឹង​សមត្ថភាព​ធ​ន​ធាន​មនុស្ស​ជាប់​ជាប្រចាំ តាមរយៈ​ការពង្រឹង​លើ​ការសិក្សា​ស្រាវជ្រាវ ការរៀបចំ​ជា​សិក្ខាសាលា វគ្គ​បណ្តុះបណ្តាល ឬ​កម្មវិធី​ចែករំលែក​នូវ​ចំណេះដឹង និង​បទពិសោធន៍​ថ្មីៗ ដល់​មន្ត្រីរាជការ​ដែល​ស្ថិតនៅក្រោម​ឱវាទ​របស់​ខ្លួន​, មន្ត្រីនគរបាល​យុត្តិធម៌ និង​មន្ត្រី​អនុវត្ត​ច្បាប់​ផ្សេងទៀត​ដែល​មាន​ការពាក់ព័ន្ធ​ផងដែរ​៕​ដោយ​៖ ប្រាក់ សុភា​ស់​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com