ខេត្តកំពង់ស្ពឺ៖ អាវុធហត្ថខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បញ្ជូនស្ត្រីម្នាក់ដែលជាជនសង្ស័យពាក់ព័ននធជាមួយគ្រឿងញៀនជាង២០កញ្ចប់ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ។
ស្ត្រីជាជនសង្ស័យដែលបញ្ជូនទៅកាន់តុលាការមានឈ្មោះ គោក ស្រីនិច អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិទួលបារាយ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ផងដែរថា÷ ដោយអនុវត្តតាមបទបញ្ជារបស់មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ។ កាលពីថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៥ នៅវេលាម៉ោង ១៧និង១០នាទី កម្លាំងជំនាញមន្ទីស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់(ករណីជួញដូរចែកចាយនូវសារធាតុញៀនខុសច្បាប់)ស្ថិតនៅចំនុចភូមិទួលបារាយ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ជនសង្ស័យមានឈ្មោះ គោក ស្រីនិច ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិទួលបារាយ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ដោយដកហូតវត្ថុតាងបានរួមមាន:ម្សៅសរក្រាមសង្ស័យថាសារធាតុញៀនចំនួន ២៥ កញ្ចប់ ធំល្មមចំនួន០៥កញ្ចប់,ទូរសព្ទ័ចំនួន០២គ្រឿង,ថង់ច្រក និងឧបករណ៍ប្រើប្រាស់ជក់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស នៃបញ្ជាការការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី។ដោយ:ចិត្ត្រា រការទេព