ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

មន្ទីរ​កិច្ចការនារី​ខេត្ត​ឧត្តរមានជ័យ​អបអ​រសាទរ​ខួប​លើក​ទី​១១៤ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២៥

មន្ទីរ​កិច្ចការនារី​ខេត្ត​ឧត្តរមានជ័យ​អបអ​រសាទរ​ខួប​លើក​ទី​១១៤ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២៥

ឧត្តរមានជ័យ​៖ មន្ទីរ​កិច្ចកា​រី​ខេត្ត​ឧត្តរ​មានជ័យ​បាន​ប្រារ​ព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១៤​ទិវា​អន្តរជាតិ​៨​មីនា​ឆ្នាំ​២០២៥​ក្រោម​ប្រធានបទ (​សិទ្ធ សមភាព និង​ភាព​អង់អាច ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់រូប​)​ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម ស៊ី ប្រា​សិទ្ធ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ឧត្តរមានជ័យ​និង​លោកស្រី មុំ ពុទ្ធី​តា អភិបាលរង​ខេត្ត​និង​ជា​ប្រធាន​សមាគមន៌នារី​ខេត្ត​ឧត្តរមានជ័យ​រួមទាំ​ង​មាន​ស្ត្រីៗ​មកពី​តាម​បណ្តាល​មន្ទីរ​ស្ថាប័ន​អង្គភាព​នានា​ចូលរួម​យ៉ាងច្រើន​កុះក​រនា​ព្រឹក​ថ្ងៃ​ទី​៨​មីនា​ឆ្នាំ​២០២៥​។​

​ជា​កិច្ច​ចាប់ផ្តើម​នៃ​អង្គពិធី លោកស្រី​ឯក សុភា​រុំ ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត​ឧត្តរ​មានជ័យ​បាន​លើ​កឡើង​នូវ​របាយការ​ណ៌​មួយចំនួន​រួចមក​។​

​ឯកឧត្តម ស៊ី ប្រា​សិទ្ធ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ឧត្តរ​មានជ័យ​បាន​មា​ន​ប្រសាន៌ ធ្វើការ​វៃ​តម្លៃ​និង​កោតសរសើរ​ខ្ពស់​ចំពោះ​ការលើកទឹកចិត្ត​ដល់​មន្ត្រីរាជការ​ទាំងអស់​មក​ពី​អង្គភាព​មន្ទីរ​ស្ថាប័ន​នានា​ដែល​ជា​នារី​គ្រប់រូប​ដែល​ជា​និច្ច​ជា​កាល​បាន​ខិតខំ​បំពេញភារកិច្ច​ស្នូល​របស់​ខ្លួន ដើម្បី​បម្រើ​ជាតិ​និង​ប្រជាពលរដ្ឋ ក្នុង​ទឹកចិត្ត​អង់អាច​ក្លាហាន ឆន្ទៈ មោះមុត តស៊ូ ហ៊ាន​ឆ្លងកាត់​រាល់​គ្រប់​ឧបសគ្គ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​និង​ការប្តេជ្ញា​ចិត្ត​ខ្ពស់​ហ៊ាន​ធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ាង​ក្នុង​បុព្វហេតុ រក្សា​ការពារ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម បាន​ល្អប្រសើរ​ជូន​ជាតិ​មាតុភូមិ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ដែរ​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្តក៌​បាន​ផ្តល់​នូវ​អនុសាសន៍ល្អៗ​មួយ​ចំនួន​បន្ថែម​ទៀត​ជូន​ដល់​ថ្នាក់ដឹកនាំ​ដែល​ជា​មន្ត្រីរាជការ​ជានា​រី​ទាំងអស់ ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្តទៀត​ក្នុង​ការពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ​របស់​ខ្លួន​ឱ្យបាន​ខ្លាំងពូកែ​បន្ថែមទៀត ដើម្បី​ឱ្យ​មាន​លក្ខណៈ​ស​ម្ប​តិ្ត សមស្រប​ក្នុង​ការបំពេញ​តួនាទី និង​ភារកិច្ច​ទាំង​ក្នុង​ក្របខ័ណ្ឌ​ការងារ​ដឹកនាំ និង​ការងារ​ជំនាញ​បច្ចេកទេស​របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ក៏​បាន​ស្នើ​ដល់​មន្ត្រីរាជការ​ជា​នារី ត្រូវ​ជួយ​ផ្តល់​យោបល់​មតិ​ដ៏​ល្អ ៗ​ទាំង​ក្នុង​អង្គភាព​ការងារ សង្គម និង​ក្នុង​គ្រួសារ ចៀសវាង​ការរក្សា​នៅ​ភាព​ស្ងៀមស្ងាត់ រង់ចាំ​ការផ្តល់​យោបល់​ពី​បុរស ព្រមទាំង​បន្ត​រក្សា​នៅ​ប្រពៃណី​ដ៏​ថ្លៃថ្នូរ មាន​មនសិការ​ការងារ និង​គោរព​វិន័យ​ក្រិត​ក្រមសីលធម៌​វិជ្ជាជីវៈ ជាពិសេស រក្សាបាន​នូវ​តម្លៃ គុណធម៌ របស់​ស្ត្រី​ឱ្យ​សាក​សម​ទៅ​នឹង​កិត្តិនាម​របស់​ស្ត្រី​ដែល​ជា​មាតា​ពិភពលោក​ផងដែរ ។​

​ជាមួយគ្នា​នោះ​ដែរ​ឯកឧត្តម​ក៏បាន​ផ្តល់​នូវ​ការដូ​វត្ថុ​អនុ​ស្សាវ​រីយ៏​ជូន​ដល់​បងប្អូន​ជា​ស្ត្រី​ដែល​ចូលរួម​ក្នុង​អង្គពិធី​ដើម្បី​អបអរសាទរ​ក្នុង​ឳ​កាស​ខួប​លើក​ទី​១១៤​ទិវា​ទ​អន្តរជាតិ​នារី​៨​មីនា​ឆ្នាំ​២០២៥​នេះ​និង​បន្ត​ដំណើរ​ចុះ​សួរសុខទុក្ខ​និង​ចែក​អំណោយ​មនុដ្សធម៏​ជូន​ដល់​ស្ត្រី​ដែល​កំពុង​សម្រាកសម្រាល​កូន​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ចំនួន​១៣​នាក់​និង​គ្រូពេទ្យ​ឆ្មប​មួយចំនួន​ទៀត​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com