ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

​មិនមែន​លំៗ​ទេ ! បញ្ជា​របស់ លោក ឃួ​ង ស្រេង ជម្រុញ​ដល់​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​ទូក​តូចៗ និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទន្លេ អោយ​រុះរើ និង​ចល័ត​ចេញពី​ផ្ទៃ​ទន្លេ​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ អាជ្ញាធរ​ចុះ​អនុវត្ត​ព្រមៗ​តែម្តង !

​មិនមែន​លំៗ​ទេ ! បញ្ជា​របស់ លោក ឃួ​ង ស្រេង ជម្រុញ​ដល់​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​ទូក​តូចៗ និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទន្លេ អោយ​រុះរើ និង​ចល័ត​ចេញពី​ផ្ទៃ​ទន្លេ​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ អាជ្ញាធរ​ចុះ​អនុវត្ត​ព្រមៗ​តែម្តង !

​ភ្នំពេញ​, លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​សាង​ស្នាដៃ​ប្រកបដោយ​ការទទួល​ពី​មជ្ឈដ្ឋាន​ទូទៅ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា​ប្រជាពលរដ្ឋ​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ចំពោះ​ការរៀបរយ​សណ្ដាប់ធ្នាប់ ជម្រុញ​ដល់​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​ទូក​តូចៗ និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទន្លេ អោយ​រុះរើ និង​ចល័ត​ចេញពី​ផ្ទៃ​ទន្លេ​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។

​ជាក់ស្តែង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ ដឹកនាំ​ដោយ​លោក ចេង មុនី​រ៉ា អភិបាល និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ បាន​បន្ត​ដឹកនាំ​កម្លាំងចំរុះ ចុះ​តាម​ដង​ទន្លេ​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ ណែនាំ ជម្រុញ​ដល់​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​ទូក​តូចៗ និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទន្លេ អោយ​រុះរើ និង​ចល័ត​ចេញពី​ផ្ទៃ​ទន្លេ​នៃ​ភូមិសាស្ត្រ​ខណ្ឌ ។​

​ដោយឡែក លោក ឃ្លាំង ហួត អភិបាល​នៃ​គណ​:​អភិបាលខណ្ឌ​ជ្រោយចង្វារ​ចង្វារ បាន​ថ្លែងថា , ?​យើង​ចូលរួម​ការពារ​បរិស្ថាន​ទន្លេ​ទាំងអស់គ្នា ? អាចម៍ នោម របស់​កខ្វក់​ក្នុង​ទន្លេ គឺ​បំផ្លាញ​សុខភាព ខ្លួន​យើង គ្រួសារ​យើង ប្រជាជន​យើង ។​

​លោក ជា ពិសី អភិបាល​នៃ​គណ​:​អភិបាលខណ្ឌ បាន​ថ្លែងថា​, ថ្ងៃ​សៅរ៍ ទី​១២ ខែមិថុនា ឆ្នាំ​២០២១ ខ្ញុំ​បាន​ដឹកនាំ កម្លាំង​ចម្រុះ​នៃ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌប្ញស្សីកែវ ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​រុះរើ​ផ្ទះ​បណ្តែត​ទឹក និង​អាជីវកម្ម​បែរ​ចិញ្ចឹម​ត្រី ដែល​មិន​រៀបរយ​ទាំងអស់ នៅ​តាម​ដង​ទន្លេសាប ក្នុង​ភូមិសាស្ត្រ​សង្កាត់​ទាំង​៦ នៃ​ខណ្ឌប្ញស្សីកែវ​។ ខ្ញុំ​សូម​អរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ស្ម័គ្រចិត្ត​រុះរើ​ចេញ​ដោយ​ខ្លួនឯង តាម​ការអំពាវនាវរ​បស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​ក៏​សូម​អរគុណ​ដល់ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំង​ទាំងអស់ ដែល​បាននិងកំពុង​អនុវត្ត​តួនាទី និង​ភារកិច្ច​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ឈាន​ឆ្ពោះ​ទៅ​សម្រេច​កិច្ចការ​ខាងលើ​នេះ​បាន​ដោយ​ជោគជ័យ​។​

​សូមបញ្ជាក់​ថា​, នៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដីជូនដំណឹង ស្ដី​ពី​ការរុះរើ ឬ​ចល័ត​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្ដែត​ទឹក ផ្ទះ​ទូក​តូចៗ និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទន្លេ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដោយ​ទុក​រយៈពេល ០១​សប្ដាហ៍ គិត​ចាប់ពី​កាលបរិច្ឆេទ​ចេញ​សេចក្ដីជូនដំណឹង​នេះ​តទៅ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់ ជ្រាបថា កន្លងមក​មាន​ជន​ឱកាសនិយម​មួយចំនួន​បាន​លប​លួច​ធ្វើ​បៃចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូចៗ និង សំណង់​មិន​រៀបរយ​នៅលើ​ផ្ទៃ​ទន្លេ ហើយ​កន្លែង​ខ្លះ​បាន​ប្រែក្លាយ​ជា​កន្លែង​ស្នាក់​នៅ​ដោយ​ខុស​ច្បាប់​យ៉ាង អាណាធិបតេយ្យ​ដែល​បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ ប៉ះពាល់​ដល់​ផ្លូវ​នាវាចរ ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូហ្ស៊ី មាន​ចរន្តទឹក​ហូរ គោក​រាក់ ពិសេស​ការប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី និង​ការបញ្ចេញ​កាក​សំណល់ កា​រ៉ បន្ទោ​បង់​ពាស​វាល​ពាស​កាល​ក្នុង​ទន្លេ ធ្វើឱ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវៈចម្រុះ​ក្នុង​ទឹក ខូច​គុណភាព​ទឹក បំពុល​បរិស្ថាន និង​ប៉ះពាល់​ដល់​សោភ័ណភាព​រាជធានី​ភ្នំពេញ ព្រមទាំង​ប៉ះពាល់​ដល់​សុខ​ភាព​នៃ​ប្រជាពលរដ្ឋ ដែល​បាន​ប្រើប្រាស់​ទឹក​មិន​ស្អាត​ផងដែរ​។​

​ចំពោះមុខ ដើម្បី​រក្សា​បរិស្ថាន ជីវៈចម្រុះ គុណភាព​ទឹក និង​លុបបំបាត់​បាតុភាព​អសកម្ម​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ តម្រូវឱ្យ​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ម្ចាស់ផ្ទះ​តូចៗ និង​ម្ចាស់​សំណង់​មិន រៀបរយ​នៅលើ​ផ្ទៃ​ទន្លេ​ទាំងអស់ ត្រូវ​រុះរើ ឬ​ចល័ត​ចេញ​ជា​បន្ទាន់ ដោយ​ទុក​រយៈពេល ០១ (​មួយ​) សប្ដាហ៍ គិត​ចាប់ពី​កាលបរិច្ឆេទ​ចេញ​សេចក្តីជូនដំណឹង​នេះ​តទៅ​។
​ផុត​រយៈពេល​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់ វិធានការ​រដ្ឋបាល​ដោយ​ពុំ​ទទួលខុសត្រូវ​រាល់​ការខូចខាត ឬ​ការបាត់បង់​ណាមួយ​ឡើយ ហើយ​ក្នុង​ករណី​រឹងរូស​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​ផ្លូវច្បាប់​។ ទន្ទឹមនឹងនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើ​បងប្អូន​ប្រជាពលរដ្ឋ​ប្ដូរ​ទម្លាហ៏​ពី​ការចិញ្ចឹម​ត្រី​តាមបែ​លើផ្ទៃ​ទន្លេ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​មក​ចិញ្ចឹម​ត្រី​តាម​ស្រះ​វិញ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ជាពិសេស​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ម្ចាស់ផ្ទះ​បណ្តែត​ទឹក ម្ចាស់ផ្ទះ​តូចៗ និង​ម្ចាស់​សំណង់​មិន​រៀបរយ​នៅលើ​ផ្ទៃ​ទ​ន្ល ទាំងអស់​នឹង​ចូលរួម​អនុវត្តតាម​ខ្លឹមសារ​សេចក្ដីជូនដំណឹង​នេះ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ផល ប្រយោជន៍​រួម​របស់​រាជធានី​ភ្នំពេញ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com