ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

ACU ឃាត់​អភិបាលរង​ខេត្ត​កំពង់ស្ពឺ​ម្នាក់ និង​បក្ខពួក​ពីរ​នាក់​ទៀត ពាក់ព័ន្ធ​អំពើពុករលួយ​

ACU ឃាត់​អភិបាលរង​ខេត្ត​កំពង់ស្ពឺ​ម្នាក់ និង​បក្ខពួក​ពីរ​នាក់​ទៀត ពាក់ព័ន្ធ​អំពើពុករលួយ​

​ខេត្ត​កំពង់ស្ពឺ​៖ អភិបាលរង​ខេត្ត​កំពង់ស្ពឺ​ម្នាក់​ដែល​គេ​ស្គាល់​ថា​ឈ្មោះ ទិត វុទ្ធី និង​បក្ខពួក​ពីរ​នាក់​ទៀត ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្វើការ​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០២៥ ពាក់ព័ន្ធ​រឿង​ឆបោក​លុយ​ពី​ជនជាតិ​ចិន​ចំនួន​៤០​ម៉ឺន​ដុល្លារ​។​

​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ​បានឲ្យ​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៥ បានបញ្ជាក់​ថា លោក ទិត វុទ្ធី និង​បក្ខពួក ត្រូវបាន ACU ចាប់ខ្លួន ដោយសារ​ស៊ីដាច់​លុយ​ចិន​៤០​ម៉ឺន​ដុល្លារ រឿង​រត់​អាជ្ញា​បណ្ណ​រ៉ែ តែ​មិនបាន​សម្រេច​។​

​សមត្ថកិច្ច​បាន​បន្ត​ឲ្យដឹង​ទៀត​ថា​ជនជាប់ចោ​ទទាំ​ង​៣​នាក់ ត្រូវបាន​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ សម្រេច​ចោទប្រកាន់​៖ ទី​១៖ ឈ្មោះ ទិត វុទ្ធី ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ កើត​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​១៩៦៩ (​ឃាត់ខ្លួន​),
ទី​២៖ ឈ្មោះ ហ៊ាវ ខន ហៅ​តង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ (​ឃាត់ខ្លួន​) ពីបទ រំលោភ​អំណាច​, ក្លែងបន្លំ​, ប្រើប្រាស់​លិខិត​ក្លែង​, ក្លែង​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ សាធារណៈ​ក្លែង ប្រព្រឹត្ត​នៅ​ចំណុច​ក្នុង​ខេត្ត​កំពង់ស្ពឺ​, ខេត្ត​ប៉ៃលិន​, ខេត្ត​បាត់ដំបង​, ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ កាលពី​អំឡុង​ឆ្នាំ​២០២៣ បទល្មើស​ដែល​មាន​បញ្ញត្តិ និង​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​មាត្រា ៦៦៦, ៦២៧, ៦៦៨, ៦២៩, ៦៣០ នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា​៣៥ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​។​
​និង​ទី​៣៖ ឈ្មោះ ម៉ឹង សារឿ​ន (​ឈ្មោះ​ជា​ភាសា​ចិន អ៊ុង វិ​នឆាយ​) ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ (​ឃាត់ខ្លួន​) ពី​បទ​សមគំនិត​ក្នុង​អំពើ​រំលោភ​អំណាច​, ក្លែងបន្លំ​, ប្រើប្រាស់​លិខិត​ក្លែង​, ក្លែង​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ប្រព្រឹត្ត​នៅ​ចំណុច​ខេត្តកំពង់ស្ពឺ ខេត្ត​ប៉ៃលិន​, ខេត្ត​បាត់ដំបង​, ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ កាលពី​អំឡុង​ឆ្នាំ​២០២៣ បទល្មើស​ដែល​មាន​បញ្ញត្តិ និង​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា ២៩, ៦២៦ ៦២៧, ៦២៨, ៦២៩, ៦៣០, នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា ៣៥ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com