ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

រដ្ឋបាល​ខេត្ត​ព្រះវិហារ រៀបចំ​ពិធី​យុទ្ធនាការ​គ្រប់គ្រាន់​ក្រោម​ពាក្យស្លោក «​ជីវភាព​គ្រប់គ្រាន់ អាហារ​គ្រប់គ្រាន់​»!

រដ្ឋបាល​ខេត្ត​ព្រះវិហារ រៀបចំ​ពិធី​យុទ្ធនាការ​គ្រប់គ្រាន់​ក្រោម​ពាក្យស្លោក «​ជីវភាព​គ្រប់គ្រាន់ អាហារ​គ្រប់គ្រាន់​»!

ព្រះវិហារ​៖ ​លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ បាន​ជំរុញ​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​ដាំ​ដុះ និង​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​គ្រួសារ​នៅតាម​សហគមន៍ និង​តាម​សាលារៀន ដើម្បី​បង្កើន​ភាព​មាន​ស្បៀង​ឱ្យបាន​គ្រប់គ្រាន់​ទាំង​បរិមាណ គុណភាព សុវត្ថិភាព និង​ធានា​ឱ្យមាន​ប្រភព​ស្បៀងអាហារ​ចម្រុះ​មុខ​ច្រើន ជាង​មុន​ដើម្បី​បរិភោគ ជា​ពិសេស​ត្រូវ​បង្កើន​យុវជន​យល់ដឹង ពី​របៀប​ធ្វើ​ម្ហូបអាហារ​ខ្មែរ និង​លើកកម្ពស់​ការបរិភោគ​អាហារ​ចម្រុះ តាម​បែប​ប្រពៃណី​ខ្មែរ ដោយ​ប្រើប្រាស់​អំបិល ស្ករ ខ្លាញ់ និង​សារធាតុ​បន្ថែម​រស់ជាតិ​ផ្សេងៗ​ទៀត​ក្នុង​កម្រិត​សមល្មម និង​គាំទ្រ​អ្នក​ផលិត​ម្ហូបអាហារ​ខ្មែរ ដែល​សម្បូរ​សារជាតិ និង​មាន​សុវត្ថិភាព​។​

​ការ​ថ្លែង​របស់ គីម រិទ្ធី ក្នុងឱកាស​ដែល​លោក និង​លោកស្រី សុខា គងពិសី អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​យុទ្ធនាការ​គ្រប់គ្រាន់ ក្រោម​ពាក្យស្លោក «​ជីវភាព​គ្រប់គ្រាន់ អាហារ​គ្រប់គ្រាន់​» នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២៥​។ ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​លោក លោកស្រី ជា​អភិបាលរង​ខេត្ត អភិបាលក្រុង ស្រុក ទាំង​៨ ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ថ្នាក់ដឹកនាំ និង​បុគ្គលិក​អង្គការ​ទស្សនៈ​ពិភពលោក ប្រជាព​រដ្ឋ លោកគ្រូ អ្នកគ្រូ យុវជន​កាយ​រិទ្ធ យុវជន​កាក​ក្រ​បាទ​ក្រហម យុវជន ស​.​ស​.​យ​.​ក និង​សិស្សានុសិស្ស​ជាច្រើនរូប​ទៀត​។​

​នៅក្នុង​ឱកាស​នោះ លោក គីម រិទ្ធី បាន​ថ្លែងអំណរគុណ​ថ្នាក់ដឹកនាំ និង​សហការី ទាំងអស់​របស់​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​-​កម្ពុជា ដែល​តែងតែ​ផ្តល់​នូវ​ការគាំទ្រ កិច្ចសហការ និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ស្អិតរ​មួ​ត​ជាមួយ អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​មន្ទីរ​អង្ក​ភាព​ជំនាញ​ជុំវិញ​ខេត្ត ក្នុង​ការអភិវឌ្ឍន៍​មូលដ្ឋាន​ដែល​សម្រេចបាន​លទ្ធផល​គួរឱ្យ​កត់សម្គាល់​ជាច្រើន ដូចជា​វិស័យ​សន្តិសុខ​ស្បៀង អនាម័យ ទឹកស្អាត ជំងឺអេដស៍ សុខភាព​បន្ត​ពូជ​យុវវ័យ សុខភាព​មាតា និង​ទារក ការងារ​អប់រំ​យុវជន កីឡា និង​ការងារ​មនុស្សធម៌​ជាដើម ជាពិសេស​គឺ​ការរៀបចំ​បើក​យុទ្ធនាការ​គ្រប់គ្រាន់​ក្រោម​ពាក្យស្លោក​ «​ជីវជាតិ​គ្រប់គ្រាន់ អាហារ​គ្រប់គ្រាន់​» ​នា​ឱកាស​នេះ​។​

​លោក​អភិបាល​ខេត្ត​ព្រះវិហារ បាន​ថ្លែង​បញ្ជាក់ថា ការ​លើកយក​ប្រធានបទ​ «​ជីវជាតិ​គ្រប់គ្រាន់ អាហារ​គ្រប់គ្រាន់​» ​និង​ការធ្វើ​បទ​បង្ហាញ​អំពី​គោលបំណង នៃ​ការរៀបចំ​បើក​យុទ្ធនាការ​គ្រប់គ្រាន់ នា​ឱកាស​នេះ គឺ​ពិតជា​មាន​សារៈសំខាន់ និង​មាន​ផែនការ ទិសដៅ​ការងារ​ច្បាស់លាស់ ក្នុង​ការឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ផែនការអភិវឌ្ឍន៍​រយះ​ពេល​៥​ឆ្នាំ និង​កម្មវិធី​វិនិយោគ​៣​ឆ្នាំ​រំកិល របស់​រដ្ឋបាល​ខេត្ត​ព្រះវិហា​រ ផងដែរ​។​

​លោក គីម រិទ្ធី ថ្លែង​ទៀត​ថា ដោយ​ឈរ​លើ​បរិបទ នៃ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​សង្គម នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន បាន​ធ្វើឱ្យ​ប្រជាជន​ផ្លាស់ប្តូរ​របៀប​រស់នៅ និង​ផ្លាស់ប្តួរ​ឥរិយាបថ​ក្នុងការ​បរិភោគ​អាហារ ដែលជៈ​ឥទ្ធិពល​ជា​វិជ្ជមាន លើ​ស្ថានភាព អាហារូបត្ថម្ភ​របស់​ប្រជាជន ខណៈ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​យកចិត្តទុកដាក់​ក្នុង​ការដោះស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ បញ្ហា​កង្វះ​មីក្រូ​សារជាតិ និង​បញ្ហា​ថយ​ចុះ​អត្រា​បំបៅកូន ដោយ​ទឹកដោះ​ម្តាយ និង​បញ្ហា​ធាត់​លើស​ទម្ងន់​ក៏​មាន​និន្នាការ​កើន​ឡៀង​គួរ​ឱ្យ​កត់​ស​ម្កាល់​ផងដែរ​។​

​លោក គីម រិទ្ធី ក៏​បាន​ថ្លែង​អំពាវនាវ​ថ្នាក់ដឹកនាំ អាជ្ញាធរ​ក្រុង ស្រុក ឃុំ សង្កាត់ និង​មន្ត្រី អង្គភាព​ជំនាញ អង្គការ​សង្គម​សុីវិល វិស័យ​ឯកជន ដៃគូរ​អភិវឌ្ឍន៍ និង​ប្រជាពលរដ្ឋ​ទាំងអស់ សូម​យកចិត្តទុកដាក់​ដូចខាងក្រោម​៖
*​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ មន្ទីរ អង្គភាព​ជំនាញ ដៃគូរ​អភិវឌ្ឍ អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន បន្ត​ការយកចិត្តទុកដាក់ និង​អនុវត្ត​តួនាទី ភារកិច្ច ទៅ​តាម​ជំនាញ និង​វស័យ​របស់ខ្លួន ដើម្បី​រួមគ្នា​លុបបំបាត់​បញ្ហា​កង្វះ​អាហា រូបត្ថ​ម្ភ​គ្រប់​ទម្រង់ សំដៅ​រួមចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ឈាន​ឆ្ពោះ​ទៅ​សម្រេចបាន​ផែនការអភិវឌ្ឍន៍ ប្រកប​ដោយ​ចិរភាព​កម្ពុជា​ឆ្នាំ​២០៣០ និង​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០​។​
*​សូម​បងប្អូន​ប្រជាពលរដ្ឋ​ក្រប់​រូប និង​ម្ចាស់​ក្រុមហ៊ុន សហគ្រាស សិប្បកម្ម អ្នក​ប្រកប​មុខរបរ​អាជីវកម្ម ម្ហូបអាហារ ភោជនីយដ្ឋាន​នានា រួម​ទាំង​នៅ​តាម​គ្រឹះស្ថានសិក្សា និង​រមណីយដ្ឋាន​ទេសចរណ៍ និង​អ្នកលក់ដូរ​ម្ហូបអាហារ នៅតាម​ដងផ្លូវ សូម​ចូលរួម​ទាំងអស់គ្នា ក្នុង​ការលើកកម្ពស់​សុ​វត្ថិ​ភាព​ម្ហូបអាហារ ដោយ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការផលិត កែច្នៃ រក្សាទុក និង​ចែកចាយ​ផលិតផល​ម្ហូបអាហារ ទាំង​ម្ហូបអាហារ​ស្រស់ និង​ឆ្អិន​ស្រាប់ ឱ្យមាន​អនាម័យ​ល្អ មាន​សុវត្ថិភាព និង​គុណភាព ស្របតាម​ស្តង់ដារ​បច្ចេកទេស និង​លក្ខខណ្ឌ​តម្រូវ​ស្តីពី​អនាម័យ និង​សុវត្ថិភាព​ម្ហូបអាហារ​។​
*​គ្រប់​តួអង្គ​ពាក់ព័ន្ធ ត្រូវ​ចូលរួម​ផ្លាស់ប្តូរ​របៀប​ផលិត របៀប​កែច្នៃ របៀប​ធ្វើ​អាជីវកម្ម របៀបរបប ការ​បរិភោគ​អាហារ និង​ការរស់នៅ​ដើម្បី​ថែរក្សា​សុខភាព និង​សុខមាលភាព​ម្នាក់ៗ​ឱ្យបាន​ល្អ​។​
​គួរបញ្ជាក់​ថា ពិធី​នេះ​ក៏​មាន​ការរៀបចំ​ក្បួន​ដង្ហែរ ដោយ​ចាប់ផ្ដើម​ពី​រង្វង់​មូល​ព្រះ​នរាយណ៍ ឆ្ពោះ​ទៅ​សាលា​ខេត្តព្រះវិហារ ក្នុង​គោលបំណង​ដើម្បី​អំពាវនាវ​ឱ្យមាន​ការវិនិយោគ ភាពជា​ម្ចាស់ និង​ការប្តេជ្ញា​ចិត្ត​ពី​ភាគី​ពាក់ព័ន្ធ ដើម្បី​កែលម្អរ​បប​អាហារ ដែល​មាន​សុខភាព ជម្រុញ​ការប្តេជ្ញាចិត្ត​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​នានា​។​

​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​សន្តិសុខភាព​ស្បៀង​ជាតិ​២០២៤-២០២៨ និង​លើកកម្ពស់​ការយល់ដឹង និង​ផ្សព្វផ្សាយ​ស្តី​អំពី​សុវត្ថិភាព​ចំណីអាហារ របប​អាហារ​ដែល​មាន​សុខភាព​ល្អ ការជ្រើសរើស​អាហារ និង​ទម្លាប់​នៃ​ការបរិភោគ​ឱ្យបាន​សមស្រប​៕
​ដោយ​៖ ប្រាក់ សុភា​ស់​

 

       

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com