ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ល្បែងមាន់ជល់អនឡាយ ចែ ភួង សង្ស័យមានខ្នងបង្អែកធំទើបសមត្ថកិច្ចមានហ៊ានទៅក្បែរ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់
0

រថយន្ដ​យី​ឌុប​ដឹក​ឈើ​របស់​មន្ដ្រី​PM​ខេត្តសៀមរាប ឈ្មោះ​ពន្លក ប្អូនប្រុស​លោក​ឧកញ៉ា​ស្រ៊ុន​ម៉េង​លៀង​ជាប់​អន្ទាក់​សមត្ថកិច្ច​

រថយន្ដ​យី​ឌុប​ដឹក​ឈើ​របស់​មន្ដ្រី​PM​ខេត្តសៀមរាប ឈ្មោះ​ពន្លក ប្អូនប្រុស​លោក​ឧកញ៉ា​ស្រ៊ុន​ម៉េង​លៀង​ជាប់​អន្ទាក់​សមត្ថកិច្ច​

ខេត្ដ​ឧត្ដរមានជ័យ ៖ រថយន្ដ​ម៉ាក​យី​ឌុប​ដឹក​ដំឡូង​ពីលើ ឈើ​ពីក្រោម ឈ្មូញ​ឈើ​ល្បី ឈ្មោះ ពន្លក ប្អូន​ឧកញ៉ា​ស្រ៊ុន ម៉េង​លៀង លោត​ឆត្រ័​ជាច្រើនជើង​ត្រូវជាប់អ​ន្ទា​ក់​សមត្ថកិច្ច​នៅវេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២១​ខែគុម្ភះ​ឆ្នាំ​២០២០​ស្ថិត​នៅ​ចំណុច​ភូមិ​ខ្ទុម​សង្កាត់​កូនក្រៀល ក្រុង​សំរោង​ខេត្ត​ឧត្ដរមានជ័យ​។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា ការបង្ក្រាប​រថយន្ដ​ម៉ាក​យី​ឌុប​មួយគ្រឿង​ដឹកឈើ​យក​ដំឡូង​មី​ពីលើ​ឈើ​ពីក្រោម​ពាក់ ស្លាក​លេខ​៣A០៥២១ នៅ​ចំណុច​ភូមិ​ខ្ទំ ឃុំ​កូន​ក្រៀល​ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ ដឹក​ចេញពី​ខេត្តព្រះវិហារ​គោលបំណង​យកទៅ​ចែកចាយ​ដេប៉ូ​នៅ​ខេត្ត​បន្ទាយមានជ័យ​។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា​៖ រ​ថយ​ន្ថ​ដឹកឈើ​ខាងលើ​ជា​របស់​ឈ្មោះ ពន្លក ប្អូនប្រុស​លោក​ឧកញ៉ា​ស្រ៊ុន ម៉េង​លៀង ដែល​បាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ជា​ច្រើន​ខែ​មក​ហើយ ដែល​មាន​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ សមត្ថកិច្ច​ខេត្ត​ឧត្ដរមានជ័យ​មួយចំនួនធំ​។ ហើយ​ការ ការបង្ក្រាប​រថយន្ដ​ដឹកឈើ​ខាងលើ​គឺ ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក ជា​អ្នកដឹកនាំ​កម្លាំង​បង្ក្រាប​ដោយផ្ទាល់ ព្រោះ​ថ្នាក់​ខេត្ត​អសមត្ថភាព​បង្ក្រាប​(​ត្រូវរ៉ូវ​គ្នា​អស់​) ទើប​កម្លាំង​ក្រសួង​ចុះបង្ក្រាប​។​

​លោក សូត្រ ស៊ី​សុខ​ឃាង ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​ឧត្ដរមានជ័យ​បានអោយដឹងថា កំពុង​ធ្វើការ​វាស់វែង​រងចាំ​ម្ចាស់​ចូល​មក​ដោះស្រាយ​ដោយ​ធ្វើ​ការផាកពិន័យ បើ​ម្ចាស់​មិន​ចូល​ខ្លួន​និង​ដាក់​បណ្ដឹង​ទៅ​តុលាការ​បន្ត​។​

​បច្ចុប្បន្ន រថយន្ដ​និង​វត្ថុតាង​ឈើ​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​រក្សារ​ទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កូន​ក្រៀល ។​ដោយ​÷​សាន់​ឆដា​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com