ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

អភិបាល​ខេត្ត​ព្រះវិហារ​អញ្ជើញ​ជា​អធិបតី​ក្នុង​វគ្គ បំប៉ន​សណ្តាប់ធ្នាប់​ជួរ​ទ័ព ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៥

អភិបាល​ខេត្ត​ព្រះវិហារ​អញ្ជើញ​ជា​អធិបតី​ក្នុង​វគ្គ បំប៉ន​សណ្តាប់ធ្នាប់​ជួរ​ទ័ព ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៥

ព្រះវិហារ​៖ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២៥ នៅ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ បាន​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​សណ្តាប់ធ្នាប់​ជួរ​ទ័ព ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៥ ក្រោម​វត្តមាន​ឯកឧត្តម គីម រិទ្ធី អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ដោយ​មាន​ការចូលរួម​ពី​លោក ឧត្តមសេនីយ៍ត្រី កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ និង​ឯកឧត្តម អស់លោក លោកស្រី ប្រធាន​ស្ថាប័ន អង្គភាព​ជុំវិញ​ខេត្ត ព្រមទាំង​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង​បាន​អញ្ជើញ​ចូលរួម​ផង​ដែរ​។​

​លោក ឧត្តមសេនីយ៍ត្រី កង សៅ​គុណ បាន​លើកឡើង​ថា​៖ ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​សណ្តាប់ធ្នាប់​ជួរ​ទ័ព ប្រចាំ​ឆមាស​ទី​១ ឆ្នាំ ២០២៥ នាពេលនេះ​ដោយ​មាន​វត្តមាន​របស់ ឯកឧត្តម លោក លោកស្រី គឺ​បាន​បង្ហាញ​នូវ​ការយកចិត្តទុកដាក់ លើក ទឹកចិត្ត អង្គភាព នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​យើងខ្ញុំ​ផងដែរ​។​

​លោក​បាន​បន្តថា​៖ ដោយ​អនុវត្ត​ទៅតាម​ផែនកា​លេខ ០៩/២០២៥ ផ​ក ចុះ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៥ របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ស្តី​ពី​ពិធី​សម្ពោធ​សមិទ្ធផល ដាក់ឱ្យ​ប្រើប្រាស់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន កងរាជអាវុធហត្ថ​ភ្នំ​ជុំ​សែន រីករាយ និង​ការ​ប្រារព្ធ​ខួប​លើក​ទី​៣២ ទិវា​កងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ ១៤ កក្កដា ២០២៥)​។ អង្គភាព​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ បាន​រៀបចំ​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​នៅក្នុង​ឱកាស​នេះ ដើម្បី​បង្កើន​ចំណេះដឹង និង​ពង្រឹង​សមត្ថភាព គុណភាព ជូន​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ ក្នុង​ការអនុវត្ត ភារកិច្ច​ជំនាញ​កងរាជអាវុធហត្ថ​ឱ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ផ្តល់​ចំណេះធ្វើ ឯកទេស​សណ្តាប់ធ្នាប់​ជួរ​ទ័ព ផែន​ឈរ ផែន​ដើរ​ព្យុះ​ហ​យាត្រា ឱ្យមាន​ការឯកភាព​គ្នា​សម្រាប់​ចូលរួម​អបអរសាទរ​ពិធី​ប្រារព្ធ​ខួប​លើ​ទី ៣២ ទិវា​បង្កើត​កងរាជអាវុធហត្ថ ធ្វើឱ្យ​នាយទាហាន នាយទាហានរង មាន​ស្មារតី​ទទួលខុសត្រូវ មាន​វិន័យ សីលធម៌ និង​គុណធម៌ មាន​មនសិកា​ការងារ និង​អត្តចរិត​ស្លូតត្រង់​។​

​នា​ឱកាស​នោះ​ឯកឧត្តម គីម រិទ្ធី បាន​មានប្រសាសន៍ថា​៖ បច្ចុប្បន្ន ថ្វី​ត្បិត​តែ​ប្រទេស​យើង​មាន​សុខ​សន្តិភាព​ពេញលេញ និង មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ប៉ុន្តែ​ការអភិវឌ្ឍ​សមត្ថភាព កងកម្លាំងប្រដាប់អាវុធ គឺ​ពិតជា​ត្រូវ​ធ្វើ​ឱ្យ​បាន​ជាប់​ជាប្រចាំ ដើម្បី ត្រៀមកម្លាំង​អន្តរាគមន៍ ឆ្លើយតប និង​ដោះស្រាយ​នូវ​គ្រប់​សភាពការណ៍​ផ្សេងៗ​។​

​ឯកឧត្តម​បាន​បន្តថា​៖ យើង​ត្រូវ​ចងចាំ​ថា កងកម្លាំងប្រដាប់អាវុធ គឺ​មិន​ត្រឹមតែ​ជា​កម្លាំង​ស្នូល​ក្នុង​ការទទួល​រ៉ាប់រង​លើ​កិច្ចការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ ការងារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ការងារ ទប់ស្កាត់​បង្ក្រាប​បទល្មើស​នានា នោះទេ កងកម្លាំងប្រដាប់អាវុធ ទាំងអស់ គឺ​ជា​កម្លាំង​ដ៏​រឹងមាំ​ក្នុង​ការជួយ​សង្គ្រោះ គ្រោះមហន្តរាយ និង គ្រោះអាសន្ន​ផ្សេងៗ និង​ចូលរួម​ជួយ​ការងារ​អភិវឌ្ឍ​សង្គមជាតិ ប្រកប​ដោយ​ភាពកក់ក្តៅ និង​មាន​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ​ផង​ដែរ​។ ការរៀបចំ​បើក​វគ្គ​ហ្វឹក ហ្វឺន​បំប៉ន​សណ្តាប់ធ្នាប់ ជួរ​ទ័ព​ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៥ ដល់​យោធិន នៃ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង នា​ឱកាស​នេះ គឺជា​ការរួមចំណែក​ក្នុងការ ពង្រឹង​សមត្ថភាព​កង​កម្លាំង ប្រដាប់អាវុធ ទាំង​ខាង​ផ្នែក​ចំណេះដឹង ឆន្ទៈ ស្មារតី ក៏​ដូច​ជា​ការ ពង្រឹង​នូវ​កាយសម្បទា ឱ្យមាន​ភាព រឹងមាំ ស្វាហាប់ ក្នុង​ការអនុវត្ត តួនាទី ភារកិច្ច​របស់​ខ្លួន ឱ្យស្រប​តាម​ទិសដៅ​របស់​រាជរដ្ឋាភិបាល​គឺ កងកម្លាំង​ប្រដាប់​អាវុធ​ត្រូវ មាន​កម្រិត យល់ដឹង​ខ្ពស់ មាន​មនសិកា ស្មារតី​ស្នេហា​ជាតិ មាន​កាយសម្បទា រឹងមាំ ស្វាហាប់ និង​រហ័ស រ​ហួន គ្រប់​កាលៈទេសៈ ជាប់​ជានិច្ច ៕
​ដោយ​៖​ប្រាក់ សុភា​ស់​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com