- ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពវាយប្លន់បុរសជនបរទេសម្នាក់នៅចំកណ្តាលក្រុងភ្នំពេញ
ភ្នំពេញ- បុរសជនបរទេសម្នាក់រងរបួសធ្ងន់កំពុងដេកសំរាកព្យាបាលនៅឯមន្ទីរពេទ្យ ក្រោយពេលក្រុមចោរមួយក្រុម បានសំរុកចូលមកធ្វើសកម្មភាពវាយប្លន់ជនរងគ្រោះខាងលើ. កាលពីវេលាម៉ោង៤និង១៩នាទីទៀបភ្លឺ. ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៥. នៅចំនុចរង្វង់មូលវត្តភ្នំ. សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ. រាជធានីភ្នំពេញ. ។
យោងតាមប្រភពព័ត៍មានពីសាក្សីដែលបានឃើញហេតុការណ៍នេះបានបង្ហើបឲ្យដឹងថា. មុនពេលកើតហេតុ ពួកគាត់បានឃើញជនបរទេសខាងលើបានដើរនៅចំនុចកើតហេតុខាងលើ. ស្រាប់តែមានជនសង្ស័យប្រុសស្រីមួយក្រុម មានគ្នាប្រហែល៣នាក់ជិះម៉ូតូ ស្គុបពីព៍ណខ្មៅមួយគ្រឿងមិនចាំស្លាកលេខ បានជិះមកក្បែរជនរងគ្រោះធ្វើសកម្មភាពវាយប្លន់ទៅលើជនរងហើយបានប្រតាយប្រតបគ្នាជាមួយក្រុមជនសង្ស័យ ធ្វើឲ្យក្រុមជនសង្ស័យព្រួតគ្នាវាយកាច់ដៃជនរងគ្រោះនិងវាយក្បាលបណ្តាលឲ្យបែកក្បាលហូរឈាមដេកដួលទៅលើចញ្ចើមផ្លូវ ហើយជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិរដ្ឋបាលសង្កាត់វត្តភ្នំ បានដឹកជនរងគ្រោះទៅសង្រ្គោះនៅឯមន្ទីរពេទ្យ. និងរង់ចាំឲ្យជនរងគ្រោះបានធូស្បើយដើម្បីមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់វត្តភ្នំពេញ ដើម្បីធ្វើការស្រាវជ្រាវនិងកំណត់អត្តសញ្ញាណក្រុមជនសង្ស័យចាត់ការតាមផ្លូវច្បាប់នៅពេលក្រោយ៕