ទាន់ហេតុការណ៍
អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន - និស្សិពេទ្យពីនាក់បងប្អូនត្រូវរថយន្តធុនធំបុកបណ្តាលឲ្យស្លាប់គ្រួសារស្នើសុំនគរបាលខេត្តកំពង់ចាមជួយរកយុត្តិធម៍ - មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចសម្ភោធអាគារអង្គការនៃក្តីស្រឡាញ់ - មន្ទីរអង្គភាពពាក់ព័ន្ធត្រូវចុះសិក្សាបន្ទាន់កាយមុខទឹករំដោះវិទ្យាល័យហ៊ុនសែនអង្គមេត្រីចេញពីជំនន់ទឹកកខ្វក់ - នគរបាលឃាត់ខ្លួនជនដៃដល់ជាបងថ្លៃកាប់ប្អូនថ្លៃបណ្តាលឲ្យរងរបួសធ្ងន់រហូតស្លាប់នៅក្នុងមន្ទីរពេទ្យ - ត្រាក់ទ័រព្យួរដីមួយគ្រឿងជាន់មីនតោនបណ្តាលឱ្យផ្ទុះត្រូវអ្នកបើកបររងរបួសធ្ងន់ - ប្រធានទីស្នាក់ការបរិស្ថានស្រុកប្រាសាទបាល័្លងច្រានចោលកាចុះព័ត៌មានHNP NEWS ពាក់ព័ន្ឋករណីដឹកជញ្ជូនអនុផលព្រៃឈើ
0

សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក

។មក

រូបថតសម្តេចធិបតី

សម្តេចធិបតី:រាជរដ្ឋាភិបាលត្រៀមគោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែចងវាក់ផលិតកម្មគ្រឿងបង្គំុឬផលិតផលសម្រេចក្នុងស្រុក

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល ត្រៀមដើម្បីរៀបចំគោលនយោបាយ លើកទឹកចិត្តពិសេស ដល់វិស័យឯកជន ដែលវិនិយោគ ឬទាកទាញអ្នកវិនិយោគ បង្កើតជាខ្សែសង្វាក់ផលិតកម្ម ជាផលិតផលសម្រេច តួយ៉ាងផលិតជាធាតុបង្គំក្នុងស្រុក ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការនាំចូលពីក្រៅ១០០% ។
ក្នុងឱកាស អញ្ជើញបិទសន្និបាតប្រចាំឆ្នាំ លើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានលើកឡើង ពីបម្រែលបម្រួលពាណិជ្ជកម្មសេដ្ឋកិច្ចពិភពលោក ខណៈកម្ពុជា ពឹងផ្អែកទៅលើការនាំចេញច្រើន ដែលទាមទារ ឱ្យកម្ពុជាត្រូវពង្រឹង និងពិនិត្យវាយតម្លៃឡើងវិញ ព្រោះកត្តាពាណិជ្ជកម្ម សេដ្ឋកិច្ចពិភពលោកនេះ គឺមានភាពផុយស្រួយ ។ ក្នុងនោះមិនមែនតែកម្ពុជានោះទេ មានប្រទេសជាច្រើន កំពុងតែព្រួយបារម្ភ អំពីការប្រែប្រួលភ្លាមៗ នៃគោលនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្មសហរដ្ឋអាមេរិក ។
បន្ថែមលើនេះ សម្តេចធិបតី បានគូសបញ្ជាក់ថា ការបត់បែនបែបនេះ អាចជាការងារថ្មីមួយសម្រាប់កម្ពុជា ប៉ុន្តែមិនមែនជាការងារថ្មីសុទ្ធសាធសម្រាប់ពិភពលោកនោះទេ ហើយក៏មិនមែនជាលើកចុងក្រោយ ដែលអាចកើតនោះដែរ ដែលទាមទារឱ្យរាជរដ្ឋាភិបាល ពិនិត្យវាយតម្លៃអំពីរចនាសម្ព័ន្ធផលិតកម្ម ខណៈដែលរាជរដ្ឋាភិបាល កំពុងធ្វើយ៉ាងណា ដើម្បីទាញនៅក្នុងការផលិត ឱ្យបានច្រើននៅក្នុងស្រុក ជាពិសេសធាតុផ្គុំឱ្យបានច្រើន ។
ក្នុងនោះសម្តេចធិបតី មានប្រសាសន៍ថា “ខ្ញុំសូមលើកទឹកចិត្ត ​ឱ្យវិស័យឯកជនរបស់យើង ទាក់ទាញដៃគូមកវិនិយោគ ក្នុងការផលិតខ្សែចង្វាក់នៃផលិតកម្ម ឧទាហរណ៍យើងផលិតខោអាវនាំចេញ កន្លងទៅយើងយកក្រណាត់ជ្រលក់ពីក្រៅ យើងយកអីទាំងអស់មកពីក្រៅ ឥឡូវយើងលលើកទឹកចិត្ត ឱ្យមានការវិនិយោគផលិតក្រណាត់ ឬមួយក៏មានធ្វើអ្វីនៅក្នុងយើង ដែលថ្ងៃមុន មានក្រុមហ៊ុនមួយចំនួនកំពុងធ្វើ ។ ផលិតស្បែកជើងពីមុន សូម្បីតែជ័រកាវ ក៏យើងនាំយកពីក្រៅ ឥឡូវយើងលើកទឹកចិត្ត ឱ្យក្រុមហ៊ុនផលិតជ័រកាវ ផលិតអ្វីផ្សេងៗធាតុបង្គុំនៅខាងក្នុង ហើយនេះគឺជាគោលដៅមួយ ដែលរាជរដ្ឋាភិបាល ត្រៀមដើម្បីរៀបចំគោលនយោបាយ លើកទឹកចិត្តពិសេស ចឹងវិស័យឯកជនយើង បើសិនជាដៃគូ ដែលមានការចាប់អារម្មណ៍ នៅក្នុងការផលិតធាតុបង្គុំនៅក្នុងស្រុកយើង សូមទាក់ទាញមក ដើម្បីធ្វើយ៉ាងណាទៅថ្ងៃក្រោយ ជៀសជាងនាំផលិតផលពីក្រៅ១០០% យកមកផ្គុំហើយនាំចេញ យើងអាចកាត់បន្ថយការនាំចូលពីក្រៅ ផលិតក្នុងស្រុក ២០-៣០-៤០% នេះហើយគឺជាការបង្កើន និងការរៀបចំនូវខ្សែចង្វាក់ផលិតកម្មរបស់យើង ការគិតគូរដើម្បីត្រៀមខ្លួន ដើម្បីកែសម្រួលនូវខ្សែចង្វាក់ផលិតកម្មរបស់យើង ធានានូវការប្រែប្រួលនូវស្ថានភាព ពាណិជ្ជកម្មលើពិភពលោក ទៅថ្ងៃក្រោយ ដើម្បីយើងទប់ដើម្បីកុំឱ្យមានភាពបែបនេះ៕
ដោយ:សុខ សុភ័ណ្ឌ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com