ទាន់ហេតុការណ៍
អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន - និស្សិពេទ្យពីនាក់បងប្អូនត្រូវរថយន្តធុនធំបុកបណ្តាលឲ្យស្លាប់គ្រួសារស្នើសុំនគរបាលខេត្តកំពង់ចាមជួយរកយុត្តិធម៍ - មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចសម្ភោធអាគារអង្គការនៃក្តីស្រឡាញ់ - មន្ទីរអង្គភាពពាក់ព័ន្ធត្រូវចុះសិក្សាបន្ទាន់កាយមុខទឹករំដោះវិទ្យាល័យហ៊ុនសែនអង្គមេត្រីចេញពីជំនន់ទឹកកខ្វក់ - នគរបាលឃាត់ខ្លួនជនដៃដល់ជាបងថ្លៃកាប់ប្អូនថ្លៃបណ្តាលឲ្យរងរបួសធ្ងន់រហូតស្លាប់នៅក្នុងមន្ទីរពេទ្យ - ត្រាក់ទ័រព្យួរដីមួយគ្រឿងជាន់មីនតោនបណ្តាលឱ្យផ្ទុះត្រូវអ្នកបើកបររងរបួសធ្ងន់ - ប្រធានទីស្នាក់ការបរិស្ថានស្រុកប្រាសាទបាល័្លងច្រានចោលកាចុះព័ត៌មានHNP NEWS ពាក់ព័ន្ឋករណីដឹកជញ្ជូនអនុផលព្រៃឈើ
0

ក្រុមគ្រួសារអតីតយុទ្ធចំនួន២១គ្រួសារទទួលប្រាក់ធានារ៉ាប់រងសង្គមប្រាក់បូជាសពនិងប្រាក់ឧបត្ថមលើកដំបូងពីមូលនិធិជាតិជំនួយសង្គម

ក្រុមគ្រួសារអតីតយុទ្ធជនចំនួន២១គ្រួសារទទួលប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព និងប្រាក់ឧបត្ថមលើកដំបូងពីមូលនិធិជាតិជំនួយសង្គម
កំពង់ស្ពឺ៖ ប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភមួយលើកដំបូង ត្រូវបានសាខាមូលនិធិជំនួយសង្គម ម.ជ.ជ សហការជាមួយគណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពងស្ពឺ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ។
នាំយកមកប្រគល់ជូនដល់គ្រួសារសពអតីតយុទ្ធជនចំនួន២១គ្រួសារនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥
មន្ទីរសង្គមកិច្ចខេត្តកំពង់ស្ពឺ។
លោក លុយ ហាក់ ប្រធានសាខាមូលនិធិជាតិជំនួយសង្គម បានឱ្យដឹងថាក្រុម គ្រួសារសពអតីតយុទ្ធជនចំនួន២១គ្រួសារ ដែលបានមកទទួលប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភមួយលើកដំបូង ខាងលើនេះ គឺបានប្រគល់ជូនដល់ដៃគ្រួសារនៃសពមកពីបណ្តាក្រុងស្រុកកក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
លោក បានបន្តទៀតថា ប្រាក់ដែលបានយកមកប្រគល់ជូនដល់គ្រួសារសព អតីតយុទ្ធជនទាំង២១គ្រួសារនេះ គឺជាប្រាក់ឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជាគោលនយោបាយជាតិ ចំពោះអតីតយុទ្ធជន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការអនុវត្តតាមគោលការណ៍ណែនាំរបស់លោក ជា សុមេតធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងជាអាណាព្យាបាលបច្ចេកទេសនៃមូលនិធិជាតិជំនួយសង្គម ត្រូវបានពង្រឹងការ អនុវត្តប្រកបដោយចីរភាពនូវការផ្ដល់សេវាសាធារណៈដល់គ្រួសារអតីតយុទ្ធជនឱ្យបានទាន់ពេលវេលា និងយ៉ាងឆាប់រហ័ស។
ដើម្បីជាឧត្តមប្រយោជន៍ជូនដល់យុទ្ធជននិងគ្រួសារអតីតយុទ្ធជន ដែលជាអ្នកមានគុណ បំណាច់ក្នុងការរួមចំណែកការពារជាតិមាតុភូមិ។
ដោយកិច្ចសហការរវាងក្រសួងជាអាណាព្យាបាលចំនួន ២គឺក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអាណាព្យាបាលផ្នែកបច្ចេកទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអាណាព្យាបាលផ្នែកហិរញ្ញវត្ថុ គឺក្រសួងបានផ្តល់ជូននូវថវិកាបង្វិល សម្រាប់ពន្លឿននីតិវិធី នៃការអនុវត្តផ្ដល់សាច់ប្រាក់ ជូនគ្រួសារសពដែលជាអតីតយុទ្ធជន បានយ៉ាងឆាប់រហ័សនិងទាន់ពេលវេលាផងដែរ។
ក្នុងឱកាសនោះឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ស្ពឺ បានរំលឹកឡើងវិញនូវដំណាក់កាលដ៏ជូរចត់ដែលកម្ពុជាបានហែលឆ្លងកាត់ និងបាន ផ្លាស់ប្ដូរជាប្រវត្ដិសាស្ដ្រច្រើនលើក ដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបាន គឺរបបដឹកនាំដោយសេនាប្រមុខ លន់ នល់ ដែលរបបនេះត្រូវបានផ្ដួលរំលំវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលពេលនោះ ប្រជាជនកម្ពុជាសង្ឃឹម បានរស់ក្នុងសុខសន្ដិភាព ប៉ុន្ដែសេចក្ដីសង្ឃឹមនោះ ក៏ត្រូវរលាយបាត់​បង់​ដោយការប្លន់អំណាច និងអនុវត្ដនូវនយោបាយគ្រប់គ្រងផ្ដាច់ការ ប្រល័យពូជសាសន៍របស់ ប៉ុល ពត ក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ កម្ពុជា បានក្លាយទៅជាគុកឥតជញ្ជាំង ជាវាលពិឃាតដ៏សាហាវឃោរឃៅបំផុត។
លោកថា ដោយសារតែស្មារតីឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន និងដោយសម្ដេចមើលឃើញនូវការប្រឹងប្រែងតស៊ូរំដោះទឹកដី ដែលយុទ្ធជនយើងបានបូជាសាច់ស្រស់ឈាមស្រស់ពលីពិការ ដាច់ជើង ដាច់ដៃ នៅលើសមរភូមិ កាលពីសម័យសង្គ្រាម គុណបំណាច់ដ៏ធំធេងទាំងនេះហើយ ដែលធ្វើឱ្យសម្តេចមិនអាចបំភ្លេចបានឡើយហើយតែងតែគិតគូ និងបន្តគិតគូរហូតរហូតដល់នាយករដ្ឋមន្ត្រីថ្មីសម្តេចធិបតី ហ៊ុន ម៉ាណែត។
ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច ក៏បានលើកឡើងដោយមោទនភាពផងដែរថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានសំណាងជាងប្រទេសមួយចំនួនដែលបច្ចុប្បន្នកំពុងតែប្រឈមគ្នាដោយចុងអាវុធ ហើយប្រជាជនកំពុងរស់ក្នុងភ្នក់ភ្លើងសង្គ្រាម ដែលទាំងនេះបានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ថ្នាក់ដឹកនាំប្រទេស។
ក្នុងន័យនេះគប្បីយើងទាំងអស់គ្នាត្រូវបន្តចូលរួមគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាលដែលកំពុងដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា៕
ដោយ:សុខ សុភ័ណ្ឌ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com