ទាន់ហេតុការណ៍
អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន - និស្សិពេទ្យពីនាក់បងប្អូនត្រូវរថយន្តធុនធំបុកបណ្តាលឲ្យស្លាប់គ្រួសារស្នើសុំនគរបាលខេត្តកំពង់ចាមជួយរកយុត្តិធម៍ - មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចសម្ភោធអាគារអង្គការនៃក្តីស្រឡាញ់ - មន្ទីរអង្គភាពពាក់ព័ន្ធត្រូវចុះសិក្សាបន្ទាន់កាយមុខទឹករំដោះវិទ្យាល័យហ៊ុនសែនអង្គមេត្រីចេញពីជំនន់ទឹកកខ្វក់ - នគរបាលឃាត់ខ្លួនជនដៃដល់ជាបងថ្លៃកាប់ប្អូនថ្លៃបណ្តាលឲ្យរងរបួសធ្ងន់រហូតស្លាប់នៅក្នុងមន្ទីរពេទ្យ - ត្រាក់ទ័រព្យួរដីមួយគ្រឿងជាន់មីនតោនបណ្តាលឱ្យផ្ទុះត្រូវអ្នកបើកបររងរបួសធ្ងន់ - ប្រធានទីស្នាក់ការបរិស្ថានស្រុកប្រាសាទបាល័្លងច្រានចោលកាចុះព័ត៌មានHNP NEWS ពាក់ព័ន្ឋករណីដឹកជញ្ជូនអនុផលព្រៃឈើ
0

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានថា:ព្រឹត្តិការណ៍រត់(ម៉ារ៉ាតុងដើម្បីមនុស្សធម៌)

ព្រឹត្តិការណ៍រត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» ដែលផ្តួចផ្តើមដោយក្រសួងព័ត៌មាន ប្រមូលថវិកាបាន១០០លានរៀល ដើម្បីប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ព្រឹត្តិការណ៍រត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» (Run for Charity) ដែលផ្តួចផ្តើមឡើងពីសំណាក់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងដោយមានការសហការរៀបចំពីអង្គភាពសារព័ត៌មាន ASEAN Top បានធ្វើឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នេះ វេលាម៉ោង ៥:០០នាទីព្រឹក នៅក្នុងបរិវេណ សួន អេកូ ផាក (Eco Park) ហ្គ្រេនស្តា ផ្លាទីនឹម អេកូ ខូលិកសិន (Grand Star Platinum Eco Collection) នៃបុរី ប៉េង ហួត បឹងស្លោ ដោយប្រមូលបានថវិកាចំនួន ១០០លានរៀល សម្រាប់ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីសុខុមាលភាពទារក និងកុមារនៅកម្ពុជា។
ព្រឹត្តិការណ៍បើករត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» នេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ដោយមានការចូលរួមពីអ្នកចូលរួមជាង ១៦០០នាក់ ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន សាធារណជន និងវិស័យឯកជន និងអង្គភាពសារព័ត៌មាន និងដៃគូឧបត្ថម្ភនានា។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងតំណាងដៃគូវិស័យឯកជនបានប្រគល់ពានរង្វាន់សម្រាប់អ្នករត់ដល់ទីមុនគេ។
ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកាគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងលើកកម្ពស់សុខុមាលភាពសង្គម។ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» ទទួលបានការគាំទ្រយ៉ាងច្រើនពីសាធារណៈជន ដោយមានអ្នកចុះ ឈ្មោះចូលរួមរត់ប្រមាណ ១,៦០០នាក់ និងមានជនបរទេសចំនួន ១៧សញ្ជាតិ ដោយរយ់ក្នុងចម្ងាយ ៤.៤គីឡូម៉ែត្រ និង ៦.៦គីឡូម៉ែត្រ។ ក្រៅពីការរត់ អ្នកចូលរួមក៏អាចទស្សនាស្តង់ផលិតផលប្រមាណជា២០ស្តង់ផងដែរ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍ ការរៀបចំព្រឹត្តិការណ៍នេះបានផ្តល់ឱកាសជួបជុំលេងកីឡា ដូចពាក្យស្លោកថា «កីឡារស់ក្នុងសន្ដិភាព»។ តាមរយៈនេះ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋ និងយុវជនទាំងអស់ ក្រៅពីការបំពេញការងារ និងសិក្សា ត្រូវនាំគ្នាលេងកីឡា ដើម្បីសុខភាព បង្កើនទំនាក់ទំនងល្អក្នុងសង្គមជាដើម។
ឯកឧត្តម នេត្រ ភក្ត្រា ក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនជនរួមជាតិ ភ្ញៀវបរទេស ជាពិសេសក្រុមហ៊ុនឯកជនដែលបានចូលរួមសហការ ព្រមទាំងបរិច្ចាគធនធាន រហូតធ្វើឱ្យដំណើរការរត់ម៉ារ៉ាតុងដើម្បីមនុស្សធម៌នេះ បញ្ចប់ដោយរលូន និងប្រមូលបានថវិកា១០០លានរៀល ដើម្បីជួយដល់កុមារកម្ពុជា។
ព្រឹត្តិការណ៍ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» បានបញ្ចប់ដោយជោគជ័យ ដោយមានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិជាច្រើនចូលរួម ខណៈអ្នកចូលរួមរត់បានសម្ដែងការសប្បាយចិត្ត និងចាត់ទុកកម្មវិធីសប្បុរសធម៌នេះ បានរួមចំណែកយ៉ាងសំខាន់សម្រាប់សង្គម និងលើកម្ពស់សុខភាពប្រជាពលរដ្ឋ។
បើតាមកញ្ញា សុទ្ធ មុន្នី ជាបុគ្គលិកក្រុមហ៊ុន និងជាកីឡាកររត់ចម្ងាយ ៤.៤គីឡូម៉ែត្រ បានសម្ដែងនូវក្ដីរីករាយ បន្ទាប់ពីរត់ដល់ទីដោយសុវត្ថិភាព។ កញ្ញាថានេះជាលើកទី១ តែដល់រត់ ដល់ ៤.៤គីឡូម៉ែត្រ គឺកាន់តែប្លែក និងអស្ចារ្យ ជាមួយទិដ្ឋភាពចូលពីសំណាក់មន្ត្រីរាជការ សាធារណជនយ៉ាងច្រើនកុះករ។ ហេតុនេះ កញ្ញាពិតជាពេញចិត្ត ហើយសង្ឃឹមថា ព្រឹត្តិការណ៍នេះ នឹងរួមចំណែកបំផុសស្មារតីឱ្យយុវជន ប្រជាពលរដ្ឋ ចូលរួមកាន់តែច្រើនឡើងបន្ថែមទៀត សម្រាប់ព្រឹត្តិការណ៍លើកក្រោយៗទៀតជាដើម។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងដើម្បីមនុស្សធម៌នេះ មានការចូលរួមគាំទ្រនិងឧបត្ថម្ភពី ក្រុមហ៊ុន Huawei Cambodia, ក្រុមហ៊ុន ASEAN Top News, សមាគមចិន CCIA Members, ធនាគារ FTB, ក្រុមហ៊ុនបុរី ប៉េង ហួត, ក្រុមហ៊ុន Dynamic, ក្រុមហ៊ុន Midas, ក្រុមហ៊ុន Honor, ក្រុមហ៊ុន P.P.M, ក្រុមហ៊ុន Terratex, ក្រុមហ៊ុន Pocari Sweat, ក្រុមហ៊ុន Vital និង មី ជាតិ, ក្រុមហ៊ុន Starbalm Gel, ក្រុមហ៊ុន ចេក ពិសិដ្ដ្ឋ, ក្រុមហ៊ុន Media៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com