ទាន់ហេតុការណ៍
អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន - និស្សិពេទ្យពីនាក់បងប្អូនត្រូវរថយន្តធុនធំបុកបណ្តាលឲ្យស្លាប់គ្រួសារស្នើសុំនគរបាលខេត្តកំពង់ចាមជួយរកយុត្តិធម៍ - មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចសម្ភោធអាគារអង្គការនៃក្តីស្រឡាញ់ - មន្ទីរអង្គភាពពាក់ព័ន្ធត្រូវចុះសិក្សាបន្ទាន់កាយមុខទឹករំដោះវិទ្យាល័យហ៊ុនសែនអង្គមេត្រីចេញពីជំនន់ទឹកកខ្វក់ - នគរបាលឃាត់ខ្លួនជនដៃដល់ជាបងថ្លៃកាប់ប្អូនថ្លៃបណ្តាលឲ្យរងរបួសធ្ងន់រហូតស្លាប់នៅក្នុងមន្ទីរពេទ្យ - ត្រាក់ទ័រព្យួរដីមួយគ្រឿងជាន់មីនតោនបណ្តាលឱ្យផ្ទុះត្រូវអ្នកបើកបររងរបួសធ្ងន់ - ប្រធានទីស្នាក់ការបរិស្ថានស្រុកប្រាសាទបាល័្លងច្រានចោលកាចុះព័ត៌មានHNP NEWS ពាក់ព័ន្ឋករណីដឹកជញ្ជូនអនុផលព្រៃឈើ
0

រោងចក្រផលិតបារីមួយ(គ្មានយីហោ)ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺសង្ស័យគ្មានច្បាប់

រោងចក្រផលិតបារីមួយកន្លែង(គ្មានយីហោ)ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺសង្ស័យគ្មានច្បាប់
កំពង់ស្ពឺ៖ ទីតាំងរោងចក្រផលិតបារីមួយកន្លែងស្ថិតនៅស្រុកគងពិសី
ខេត្តកំពង់ស្ពឺ សង្ស័យគ្មានច្បាប់អនុញ្ញាតកំពុងតែសំងំលាក់ខ្លួន ផលិតបារីគេចពន្ធបានយ៉ាងរំភើយ ខណៈមន្ត្រីអាជ្ញាធរមូលដ្ឋាន កំពុងតែរក្សាភាពស្ងៀមស្ងាត់។
តាមប្រភពព័ត៌មាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា៖ ទីតាំងរោងផលិតបារីខាងលើនេះ កំពុងតែមមាញឹកយ៉ាងសស្រាក់ស្រាំក្នុងការបន្តផលិតបារីខុសច្បាប់ ហើយក៏មិនទាន់មានវត្តមានមន្ត្រីអាជ្ញាធរ និងមន្ត្រីជំនាញណាមួយចុះអនុវត្តនិងពិនិត្យមើលទីតាំងខាងលើនេះទេ។
ប្រភពព័ត៌មានបានបន្តទៀតថា ទីតាំងរោងចក្រផលិតបារីគ្មានច្បាប់ទម្លាប់ខាងលើនេះ គឺជារបស់ជនជាតិចិន និងមានមេការជាជនជាតិខ្មែរ ហើយទីតាំងផលិតបារីមួយកន្លែងនេះ កំពុងតែធ្វើឲ្យប៉ះពាល់សុខភាពកុមារ និងសុខមាលភាពប្រជាពលរដ្ឋជាសាធារណៈ ដែលកំពុងតែរស់នៅក្នុងមូលដ្ឋាន។
ប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងភូមិសាស្តស្រុកគងពិសីសំណូមពរទៅដល់លោក ហន ពិសិដ្ឋ អភិបាលស្រុកគងពិសីជាពិសេសលោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ សូមមេត្តាជួយចុះត្រួតពិនិត្យមើលទីតាំងផលិតបារីខាងលើនេះផង។
ប្រជាពលរដ្ឋជាច្រើនក៏សូមអំពាវនាវសំណូមពរទៅកាន់ប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៏ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមជួយចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យរោងចក្រផលិតបារីខាងលើនេះផង៕
ដោយ:ច្បារមន

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com