ទាន់ហេតុការណ៍
អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន - និស្សិពេទ្យពីនាក់បងប្អូនត្រូវរថយន្តធុនធំបុកបណ្តាលឲ្យស្លាប់គ្រួសារស្នើសុំនគរបាលខេត្តកំពង់ចាមជួយរកយុត្តិធម៍ - មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចសម្ភោធអាគារអង្គការនៃក្តីស្រឡាញ់ - មន្ទីរអង្គភាពពាក់ព័ន្ធត្រូវចុះសិក្សាបន្ទាន់កាយមុខទឹករំដោះវិទ្យាល័យហ៊ុនសែនអង្គមេត្រីចេញពីជំនន់ទឹកកខ្វក់ - នគរបាលឃាត់ខ្លួនជនដៃដល់ជាបងថ្លៃកាប់ប្អូនថ្លៃបណ្តាលឲ្យរងរបួសធ្ងន់រហូតស្លាប់នៅក្នុងមន្ទីរពេទ្យ - ត្រាក់ទ័រព្យួរដីមួយគ្រឿងជាន់មីនតោនបណ្តាលឱ្យផ្ទុះត្រូវអ្នកបើកបររងរបួសធ្ងន់ - ប្រធានទីស្នាក់ការបរិស្ថានស្រុកប្រាសាទបាល័្លងច្រានចោលកាចុះព័ត៌មានHNP NEWS ពាក់ព័ន្ឋករណីដឹកជញ្ជូនអនុផលព្រៃឈើ
0

ខឹងសុំធ្វើការបន្ត ជនរងគ្រោះមិនព្រម យកកូនកាំបិតចិតផ្លែឈើចាក់សម្លាប់រួចប្លន់

ខឹងសុំធ្វើការបន្ត តែជនរងគ្រោះមិនព្រម បានយកកូនកាំបិតចិតផ្លែឈើ ចាក់សម្លាប់រួច ប្លន់យកទូរស័ព្ទ នឹងជម្រិតយកលេខកូដធានាគាររត់គេចខ្លួនបាត់

ភ្នំពេញ ៖ ជនសង្ស័យខឹង សុំអង្វរជនរងគ្រោះ ដើម្បីនៅធ្វើការបន្ត ខណៈជនរងគ្រោះមិនព្រម ព្រោះជនសង្ស័យមានដៃមានជើងលួចរបស់របរ ក៏កើតទៅការទាស់ពាក្យសម្តីគ្នា រហូតឈានដល់ការចាក់សម្លាប់នឹងប្លន់យកទូរស័ព្ទ នឹងបង្ខំអោយប្រាប់លេខកូដធានាគារ ។

ករណីចាក់សម្លាប់នេះដែរបានបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៩ នឹង ៣០នាទីព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៥ នៅចំណុចផ្ទះម៉ាស្សាយីហោ « គេណេស » តាមបណ្តោយផ្លូវលេខ ៤២០ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ពៅ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកម៉ាស្សា ស្នាក់នៅទីតាំងកើតហេតុ ( ស្លាប់ពេលនៅមន្ទីរពេទ្យ ) ។

តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានប្រាប់អោយដឹងថា មុនកើតហេតុ កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០៩យប់ បុរសរងគ្រោះបានហៅ ជនសង្ស័យមកជួបដើម្បីនិយាយពីរឿងការងារ នឹងបានប្រាប់ទៅកាន់ជនសង្ស័យថា « គាត់ឈប់អោយនៅធ្វើការទៀតហើយ ដោយសារតែជនសង្ស័យមានដៃមានជើង លួចឥវ៉ាន់ » ។ ខណៈនោះជនសង្ស័យបានសុំអង្វរទៅកាន់ជនរងគ្រោះ ប៉ុន្តែជនរងគ្រោះមិនព្រមអោយនៅបន្ត ក៏កើតមានការទាស់សម្តីគ្នា រហូតឈានដល់ជនសង្ស័យយកកូនកាំបិត ចិតផ្លែឈើ ចាក់ទៅលើ បុរសរងគ្រោះ ជាច្រើនកាំបិត បណ្តាលអោយរងរបួសធ្ងន់ ។ ស្របពេលនោះឆ្លៀតឪកាសល្អ ជនសង្ស័យបានលួចយកទូរស័ព្ទដៃចំនួន ០១គ្រឿង នឹងជម្រិតបង្ខំបុរសរងគ្រោះអោយប្រាប់លេខកូដ ធានាគារ ហើយក៏រត់គេចខ្លួនបាត់ស្រមោល ។ ភ្លាមៗ បង្កអោយមានការឆោរឡោរ ផ្អើលបុគ្គលិកដូចគ្នា ទាក់ទងហៅរថយន្តសង្គ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជាអកុសល បុរសរងគ្រោះ បានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យ កាលពីម្សិលមិញនេះបាត់ទៅហើយ ។

បច្ចុប្បន្ន សពរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យ រួចតម្កល់នៅមន្ទីរពេទ្យរុស្សី រងចាំប្រគល់សពអោយគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី៕ដោយ:សួង សាម

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com