ទាន់ហេតុការណ៍
អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន - និស្សិពេទ្យពីនាក់បងប្អូនត្រូវរថយន្តធុនធំបុកបណ្តាលឲ្យស្លាប់គ្រួសារស្នើសុំនគរបាលខេត្តកំពង់ចាមជួយរកយុត្តិធម៍ - មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចសម្ភោធអាគារអង្គការនៃក្តីស្រឡាញ់ - មន្ទីរអង្គភាពពាក់ព័ន្ធត្រូវចុះសិក្សាបន្ទាន់កាយមុខទឹករំដោះវិទ្យាល័យហ៊ុនសែនអង្គមេត្រីចេញពីជំនន់ទឹកកខ្វក់ - នគរបាលឃាត់ខ្លួនជនដៃដល់ជាបងថ្លៃកាប់ប្អូនថ្លៃបណ្តាលឲ្យរងរបួសធ្ងន់រហូតស្លាប់នៅក្នុងមន្ទីរពេទ្យ - ត្រាក់ទ័រព្យួរដីមួយគ្រឿងជាន់មីនតោនបណ្តាលឱ្យផ្ទុះត្រូវអ្នកបើកបររងរបួសធ្ងន់ - ប្រធានទីស្នាក់ការបរិស្ថានស្រុកប្រាសាទបាល័្លងច្រានចោលកាចុះព័ត៌មានHNP NEWS ពាក់ព័ន្ឋករណីដឹកជញ្ជូនអនុផលព្រៃឈើ
0

រដ្ឋបាលខេត្តកំពង់ស្ពឺទទួលស្វាគមន៍ប្រតិភូគណ:កម្មការទី៧នៃព្រឹទ្ធសភា

កំពង់ស្ពឺ៖ ឯកឧត្តម ប៉ា សុជាតិវង្ស  ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា (គណៈកម្មការទី៧) បានដឹកនាំប្រតិភូនៃគណៈកម្មការ ជួបប្រជុំជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយនឹងប្រធានមន្ទីរទាំង៤ ក្នុងបន្ទុកគណៈកម្មការ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តម ប៉ា សុជាតិវង្ស ថ្លែងថា ការអភិវឌ្ឍនានាតាមមូលដ្ឋានតែងតែមានបញ្ហា និងការប្រឈម ដូចនេះទាមទារឱ្យថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញទាំងអស់ បន្តរួមគ្នាខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ ដោយគិតគូរកែច្នៃបញ្ហាប្រឈម ឱ្យក្លាយទៅជាឱកាស ដើម្បីជាផលប្រយោជន៍ និងជាអាទិភាព សម្រាប់ ប្រជាជន។

ឯកឧត្តមប្រធានគណៈកម្មការ បានលើកទឹកចិត្ត ឱ្យរដ្ឋបាលខេត្ត ធ្វើការវិនិច្ឆ័យ វាយតម្លៃស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋាន កំណត់នូវបញ្ហាប្រឈមនានា ដាក់ចេញនូវគោលដៅសកម្មភាព ឱ្យបានច្បាស់លាស់ ដើម្បីស្នើជាដំណោះស្រាយ ពីថ្នាក់ជាតិឱ្យចំគោលដៅ ព្រោះគោលការណ៍ណែនាំថា្នក់ជាតិ ដែលដាក់ចេញឱ្យអនុវត្តជារួមនោះ មិនប្រាកដថាត្រូវនឹងបរិបទក្នុងខេត្ត ទាំងស្រុងនោះឡើយ។

ផ្តើមឡើងដោយការកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងកន្លងមក របស់រដ្ឋបាលខេត្ត ជាពិសេសរបស់មន្ទីរពាក់ព័ន្ធ គណៈប្រតិភូ បានឈ្វេងយល់កាន់តែច្បាស់ ពីស្ថានភាពជាក់ស្តែង ក្នុងវិស័យនីមួយៗ ដោយក្តាប់យកនូវភាពខ្លាំង និងបញ្ហាប្រឈមនៃវិស័យក្នុងបន្ទុក ក៏ដូចជាយន្តការក្នុងការអនុវត្ត ការងាររបស់មន្ទីរនីមួយៗ ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ។

គណៈកម្មការទី៧ ដោយគណៈកម្មការបានផ្តោតការសំខាន់លើខេត្តកំពង់ស្ពឺ បានក្លាយជាគោលដៅវិនិយោគឈានមុខគេនៅកម្ពុជា ដោយទទួលបានចំនួនគម្រោងខ្ពស់បំផុតក្នុងឆ្នាំ ២០២៤។ ក្នុងចំណោមគម្រោងវិនិយោគសរុបចំនួន ៤១៤ ដែលត្រូវបានអនុម័តទូទាំងប្រទេស ខេត្តកំពង់ស្ពឺបានទាក់ទាញគម្រោងចំនួន ៩៣ ដែលឈរនៅលំដាប់កំពូល និងបង្ហាញពីសារៈសំខាន់សេដ្ឋកិច្ចដែលកំពុងកើនឡើង។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានសម្តែងនូវមោទនភាពចំពោះសមិទ្ធិផលនេះជូនឯកឧត្តមប្រត្រិភូ ដោយបានឆ្លុះបញ្ចាំងពីចក្ខុវិស័យ និងកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក ដែលជាវិធីសាស្ត្រ «ទាក់ម៉ូយវិនិយោគ» របស់សម្តេច។លោកបានសង្កត់ធ្ងន់ថា សន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងភាពធន់ម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា បានជំរុញទំនុកចិត្តវិនិយោគិន។

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរខេត្ត ដែលបាន ប្រតិបត្តិតាមតួនាទីនិងភារកិច្ចសម្រេចបាននូវវឌ្ឍនភាព រីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តមបានបន្តថា កិច្ចប្រជុំ នៅពេលនេះ គណៈកម្មការទី៧ នៃរដ្ឋសភា បានក្តាប់នូវបញ្ហា ប្រឈមនានារបស់រដ្ឋបាលខេត្ត និងវិស័យជំនាញ ដែលបាន អនុវត្តកន្លងមក ឃើញថាបានជួបបញ្ហាមួយចំនួន។ ចំណែកឯ សំណូមពរ និងបញ្ហាប្រឈមនានា ដែលមន្ទីរជំនាញលើកឡើង គណៈកម្មការទី៧ នៃរដ្ឋសភា នឹងធ្វើរបាយការណ៍ជម្រាបជូន សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និង គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជូនយោបល់ទៅក្រសួង ពាក់ព័ន្ធ។

ជាមួយគ្នានោះ ឯកឧត្តម ប៉ា សុជាតិវង្ស ក៏បានផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញ ត្រូវបន្តការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីអភិវឌ្ឍន៍ខេត្តឱ្យ សម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត៕ដោយ:សុខ សុភ័ណ្ឌ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com