ខេត្តរតនគីរី÷ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៣០នាទី កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ដោយមានការសម្របសម្រួលពីលោក កែវ ភក្តីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានធ្វើការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ដុះស្លែ( ជល់មាន់ភ្នាល់ដាក់លុយតាមទូរទស្សន៍ )មួយកន្លែងស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ត្រង់ចំណុចខាងក្រោយផ្សារបានលុង។
ឃាត់ខ្លួនជនសង្ស័យដែលជាក្រុមញៀនល្បែងចំនួន៦នាក់និងម្ចាស់ផ្ទះម្នាក់ផងដែរ
១-ឈ្មោះ ណាន់ សុភ័ណ្ឌភេទប្រុស អាយុ៥៥ឆ្នាំ (ម្ចាស់ទីតាំង)។
២-ឈ្មោះ កើត ធា ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរដឹកអីវ៉ាន់ រស់នៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគីរី។
៣-ឈ្មោះ ទាន់ ភាន់ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើកឡាន រស់នៅភូមិតាអង ឃុំតាអង ស្រុកកូនមុំខេត្តរតនគិរី។
៤-ឈ្មោះ ញឹម រ៉ាត ភេទប្រុស អាយុ៦០ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិថ្មី សង្កាត់ឡាបានសៀកក្រុងបានលុង ខេត្តរតនគិរី។
៥-ឈ្មោះ ឈិន ឈុន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបើកឡាន រស់នៅភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី។
និង៦-ឈ្មោះ ផាន់ សុផលភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី។
វត្ថុតាងដកហូតរួមមាន:
-ម៉ូតូចំនួន១១គ្រឿង
-ទូរទស្សន៍ចំនួន១គ្រឿង
-កៅអីចំនួន២០។
សូមបញ្ជាក់ផងដែរថា ទីតាំងល្បែងភ្នាល់ដាក់លុយតាមរយះលេងជល់មាន់តាមទូរទស្សន៍និងលេងបុកប៑ីយ័រស្នូកឃើភ្នាល់ដាក់លុយមួយកន្លែងខាងលើនេះ បានប្រព្រឹត្តលេងល្បែងទាំងអស់នេះយូរខែ យូរឆ្នាំមកហើយទោះបីស្ថិតនៅក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩ ដ៏ធ្ងន់ធ្ងរយ៉ាងណាក្តី ទើបតែថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបបានដោយជោគជ័យ។
បច្ចុប្បន្នជនសង្ស័យនិងម្ចាស់ទីតាំងទាំង៦នាក់ខាងលើនេះ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីដើម្បីបំពេញសំណុំរឿងនិងបញ្ជូនទៅតុលាការនៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ចាត់ការតាមនីតិវិធីច្បាប់៕