/
កំពង់ឆ្នាំង ៖ ប្រភពពីសមត្ថកិច្ចអោយដឹងថា ដោយអនុវត្តតាមដីការ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចការិយាល័យជួញដូរនៃស្នងការដ្ឋាននគរបាលខេត្ត បានឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីតុលាការបើកការស៊ើបអង្កេតករណីរួមភេទជាមួយនឹងអនីតិថិជន។
ជនជាប់ចោទមានឈ្មោះប៉ាង គឹមចាន់ អាយុ៤០ឆ្នាំ មានទីលំនៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ យោងតាម ការរៀបរាប់ របស់ម្តាយនិងកុមារីរងគ្រោះឈ្មោះ ឃ.ហ អាយុ៤៤ ឆ្នាំ បានរៀបរាប់ថាគាត់បានប្តឹង ឈ្មោះ(ប៉ាង គឹមចាន់) អាយុប្រហែល ៤០ឆ្នាំ មានទីលំនៅភូមិកំពង់ប្រាសាទ ឃុំ សែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពីបទ៖ រំលោភសេពសន្ថវៈ និងបង្ខាំងមនុស្សខុសច្បាប់ និងគំរាមសម្លាប់ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ប្រព្រឹត្តនៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងពាក្យបណ្តឹង ក្មេងស្រីរងគ្រោះ បានបំរើការងារតាមផ្ទះ ដោយរស់នៅនឹងធ្វើការងារផ្ទះរបស់ជនសង្ស័យ បានរយៈពេលកន្លះខែ ឈ្មោះ (ប៉ាង គឹមចាន់)ជាថៅកែ បានដូរឲ្យ ទៅជួយលក់កាហ្វេគាត់ នៅតូបមួយទៀត ក្រោយមកក៏បានដក ក្មេងស្រីរងគ្រោះ មកឲ្យជួយលក់ភីហ្សានៅផ្ទះស្ថិតនៅភូមិកំពង់ប្រាសាទវិញ ទើបនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង០៤ ទៀបភ្លឺ ខណៈក្មេងស្រីរងគ្រោះ កំពុងតែដេកនៅលើគ្រែក្រៅបន្ទប់ក្នុងផ្ទះ ក៏ស្រាប់តែជនសង្ស័យ ជាម្ចាស់ផ្ទះ បានចេញមកចចាអោយកុមារី១០០$ជាថ្នូរនិងការំលោភតែកុមារីមិនព្រមទេីបជនសង្ស័យ ចាប់រំលោភ រហូតបានសម្រេច។ ពេលរំលោភរួច ជនសង្ស័យ បាននិយាយថា ក្មួយឯងកុំនិយាយប្រាប់គេ បើក្មួយមិននិយាយក៏អត់មានអ្នកណាដឹងឡើយហើយបើហ៊ាននិយាយពូហ្នឹងសម្លាប់ចោល។ ៥ថ្ងៃក្រោយជនសង្ស័យបានធ្វើសកម្មភាពរំលោភម្ដងទៀតទៅលើកុមារីរងគ្រោះបានសម្រេចជាលើកទី២ និងនិយាយគំរាម កុមារី ដូចលើកមុនដដែល។
លុះព្រឹកឡើងពេលក្មេងស្រីកំពុងអង្គុយលាងចាននិងកែវពេលនោះស្រាប់តែជនសង្ស័យ បានយកលុយមកបោះឲ្យ ក្មេងស្រីរងគ្រោះ ចំនួន២០ម៉ឺនរៀល។
មួយសន្ទុះក្រោយមកប្រពន្ធរបស់ជនសង្ស័យ បាត់លុយ ២០ម៉ឺន ទើបបែករឿងប្តី ចាប់ រំលោភ កូនឈ្នួល។ នៅពេលដែលបានដឹងហើយ ប្រពន្ធជនសង្ស័យ ក៏បានហាម ជនរងគ្រោះ មិនឲ្យនិយាយប្រាប់អ្នកណាឡេីយ។ ចំណែកលុយចំនួន២០ម៉ឺនរៀលនោះប្រពន្ធជនសង្ស័យ បានដកហូត ទៅវិញបាត់ទៅ។
ដោយខ្លាចការគំរាមកំហែងពីជនខាងលើកុមារីរងគ្រោះស៊ូទ្រាំបន្តធ្វើការងាររហូតគ្រប់មួយខែ ដេីម្បីសុំបេីកលុយ ។លុះរហូតដល់ថ្ងៃបើកប្រាក់ខែគឺថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ពេលបេីកប្រាក់ខែរួច ទើបកុមារីប្រាប់ថៅកែថា សុំឈប់ធ្វើការ។ លុះពេលមកផ្ទះក៏និយាយពីដំណើររឿងប្រាប់ម្តាយ ទទួលបានដំណឹងនេះម្តាយក៍បានដាក់ពាក្យបណ្តឹងតែម្តង ។
ក្រុមគ្រួសារកុមារីរងគ្រោះ សំណូមពរស្នើសុំ តុលាការ កំពង់ឆ្នាំង ជួយរកយុត្តិធម៌ជូនគ្រួសារគាត់ និងមេត្តាអនុវត្តផ្លូវច្បាប់ទៅលើជនដែលបានប្រព្រឹត្តគ្មានគុណធម៌មកលើ កូនស្រីរបស់គាត់ ទៅតាមផ្លូវច្បាប់៕
ដោយ:ធីណាយ