ទាន់ហេតុការណ៍
អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន - និស្សិពេទ្យពីនាក់បងប្អូនត្រូវរថយន្តធុនធំបុកបណ្តាលឲ្យស្លាប់គ្រួសារស្នើសុំនគរបាលខេត្តកំពង់ចាមជួយរកយុត្តិធម៍ - មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចសម្ភោធអាគារអង្គការនៃក្តីស្រឡាញ់ - មន្ទីរអង្គភាពពាក់ព័ន្ធត្រូវចុះសិក្សាបន្ទាន់កាយមុខទឹករំដោះវិទ្យាល័យហ៊ុនសែនអង្គមេត្រីចេញពីជំនន់ទឹកកខ្វក់ - នគរបាលឃាត់ខ្លួនជនដៃដល់ជាបងថ្លៃកាប់ប្អូនថ្លៃបណ្តាលឲ្យរងរបួសធ្ងន់រហូតស្លាប់នៅក្នុងមន្ទីរពេទ្យ - ត្រាក់ទ័រព្យួរដីមួយគ្រឿងជាន់មីនតោនបណ្តាលឱ្យផ្ទុះត្រូវអ្នកបើកបររងរបួសធ្ងន់ - ប្រធានទីស្នាក់ការបរិស្ថានស្រុកប្រាសាទបាល័្លងច្រានចោលកាចុះព័ត៌មានHNP NEWS ពាក់ព័ន្ឋករណីដឹកជញ្ជូនអនុផលព្រៃឈើ
0

តុលាការខេត្តកំពង់ស្ពឺសម្រេចដោះជាបណ្តោះអាសន្នអ្នកបើកបររថយន្តក្នុងគ្រោះថ្នាក់ចរាចរណ៍បណ្តាកឱ្យយុវជនបីនាក់ស្លាប់


កំពង់ស្ពឺ៖​ អ្នកបើកបររថយន្តម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ​ 31-3885 ឈ្មោះ នឹម ឡាំភាង ដែលចាប់ខ្លួនក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យយុវជន​ ៣នាក់​ ស្លាប់នៅនឹងកន្លែង ត្រូវបានអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ​ សម្រេចឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ ប៉ុន្តែសំណុំរឿងនេះតុលាការនៅតែបន្តតាមនីតិវិធីច្បាប់។
លោក ទិន សុចិត្ត្រា ព្រះរាជអាជ្ញារង​ និងជាអ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ​ បានឱ្យដឹងនៅព្រលប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥​ ថា អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានទទួលសំណុំរឿងពីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍(ម៉ូតូបុករថយន្ត) ដែលមានឈ្មោះ នឹម ឡាំភាង បានបើកបររថយន្ត ១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 31-3885 ធ្វើដំណើរពីទិសខាងកើតទៅទិសខាងលិច តាមបណ្តោយផ្លូវជាតិលេខ៤ លុះមកដល់ចំណុចចន្លោះគីឡូម៉ែត្រលេខ ៦៥-៦៦ ស្រាប់តែមានម៉ូតូ ១គ្រឿង ម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GY-9242 បើកបរដោយ ឈ្មោះ ម៉ុត រ៉ាក់ រួមដំណើរជាមួយឈ្មោះ អាត សំអូន និងឈ្មោះ សាម ផានិត ក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើត រួចបានវ៉ារថយន្ត​១គ្រឿង មកបុករថយន្ត១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 31-3885 បើកបរដោយឈ្មោះ នឹម ឡាំភាង ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឱ្យអ្នកបើកបរម៉ូតូ​ និងអ្នករួមដំណើរទាំង ៣នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។
លោក ទិន សុចិត្ត្រា បានបន្ថែមថា ផ្អែកតាមរបាយការណ៍សំយោគលេខ៣៤៦/២៥ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ របស់ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សមត្ថកិច្ចបានសន្និដ្ឋានថា អ្នកបើកបរម៉ូតូ១គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GY-9242 បើកបរពីទិសខាងលិចទៅទិសខាងកើត ផ្ទុកមនុស្ស ៣នាក់ លើសចំនួនកំណត់ បើកបរមិនប្រកាន់ស្តាំ ត្រង់ចំណុចមានគំនូសជាប់បង្អួតកណ្តាលទ្រូងផ្លូវ (ហាមបើកបរជែង ឬឆ្លងកាត់) បានបើកបញ្ច្រាសទិសចរាចរណ៍ក្នុងចំណែកផ្លូវម្ខាងទៀត ទៅបុករថយន្ត១គ្រឿងដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បង្កឡើងនូវគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ខ្លួនឯង​ និងអ្នកដទៃ គឺខុសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។​ ចំណែកឯអ្នកបើកបររថយន្តម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 31-3885 គ្មានប័ណ្ណបើកបរ គឺខុសច្បាប់ស្តីពី​ ចរាចរណ៍ផ្លូវគោក។
អ្នកនាំពាក្យរូបនេះ​ បានបញ្ជាក់ថា បន្ទាប់ពីទទួលសំណុំរឿង ពិនិត្យភស្តុតាង និងធ្វើការសាកសួរទៅលើអ្នកបើកបរឈ្មោះ នឹម ឡាំភាង តាមនីតិវិធីច្បាប់រួចមក តំណាងអយ្យការបានសម្រេចអនុញ្ញាតឱ្យអ្នកបើកបររថយន្តខាងលើ វិលត្រឡប់ទៅលំនៅឋានវិញ ប៉ុន្តែសំណុំរឿងខាងលើនេះ នៅតែបន្តតាមនីតិវិធីច្បាប់ដដែល៕ដោយ : ហេង រិន

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com