ទាន់ហេតុការណ៍
អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន - និស្សិពេទ្យពីនាក់បងប្អូនត្រូវរថយន្តធុនធំបុកបណ្តាលឲ្យស្លាប់គ្រួសារស្នើសុំនគរបាលខេត្តកំពង់ចាមជួយរកយុត្តិធម៍ - មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចសម្ភោធអាគារអង្គការនៃក្តីស្រឡាញ់ - មន្ទីរអង្គភាពពាក់ព័ន្ធត្រូវចុះសិក្សាបន្ទាន់កាយមុខទឹករំដោះវិទ្យាល័យហ៊ុនសែនអង្គមេត្រីចេញពីជំនន់ទឹកកខ្វក់ - នគរបាលឃាត់ខ្លួនជនដៃដល់ជាបងថ្លៃកាប់ប្អូនថ្លៃបណ្តាលឲ្យរងរបួសធ្ងន់រហូតស្លាប់នៅក្នុងមន្ទីរពេទ្យ - ត្រាក់ទ័រព្យួរដីមួយគ្រឿងជាន់មីនតោនបណ្តាលឱ្យផ្ទុះត្រូវអ្នកបើកបររងរបួសធ្ងន់ - ប្រធានទីស្នាក់ការបរិស្ថានស្រុកប្រាសាទបាល័្លងច្រានចោលកាចុះព័ត៌មានHNP NEWS ពាក់ព័ន្ឋករណីដឹកជញ្ជូនអនុផលព្រៃឈើ
0

មេឃុំសំព្រោជទទួលរងការចោទប្រកាន់ពីប្រជាពលរដ្ឋថាគាត់យកគ្រឿងចក្រកាយយកអាចម៍ដីស្រែលក់

លោក ពាញ ពូល មេឃុំសំព្រោជទទួលរងការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋថាបានយកគ្រឿងចក្រទៅកាយដីស្រែរបស់គាត់យកអាចម៍ដីលក់

(កំពង់ធំ)លោក ពាញ ពូល មេឃុំសំព្រោជនាពេលបច្ចុប្បន្ននេះកំពុងទទួលរងនូវការចោទប្រកាន់ពីសំណាក់លោក ម៉ន មុីន ដែលជាប្រជាពលរដ្ឋ រស់នៅក្នុងភូមិ.ដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ថា លោក ពាញ ពូល ក្នុងនាមជាមេឃុំបានយកគ្រឿងចក្រទៅលួចកាយដីស្រែរបស់គាត់យកអាចម៍ដីទៅលក់ឲ្យអ្នកដ៏ទៃហើយឆ្លើយថាជាការស្តារត្រពាំងសាធារណៈទៅវិញ។

លោក ម៉ន មុីន ដែលជាពលរដ្ឋរស់នៅក្នុងភូមិ.ឃុំ.ស្រុក.ខាងលើបានរៀបរាប់ឲ្យដឹងថា ដីស្រែរបស់គាត់គឺបានទិញជាយូរឆ្នាំណាស់មកហើយ ហើយលោកមេឃុំក៏បានចុះហត្ថលេខានឹងបានបោះត្រាទទួលស្គាល់ចំពោះការផ្ទេរកម្មសិទ្ធិ នោះដែរ ចុះតើហេតុអ្វីបានជាលោកមេឃុំហ៊ានយកគ្រឿងចក្រទៅកាយដីស្រែរបស់គាត់ ហើយឆ្លើយថា ជាការស្ដារត្រពាំងយកអាចម៍ដីធ្វើផ្លូវទៅវិញ។

លោកម៉ន មុីន បានបន្ថែមថា យ៉ាងដូច ម្ដេចដែលហៅថា ថ្លុកក្របី? មានទំហំប៉ុណ្ណា ហើយយ៉ាងដូចម្ដេចដែលហៅថា ត្រពាំងរួមនោះតើមានទំហំប៉ុណ្ណាដែរនៅក្នុងប្លង់ដីដែលកំណត់ដោយច្បាប់របស់រដ្ឋនោះ?។ តើលោកមេឃុំ ពាញពូល សំអាងលើហេតុផលអ្វី? បានជាហ៊ានបំពារបំពានមកលើពលរដ្ឋស្លូតត្រង់យ៉ាងដូច្នេះ ហើយបានឆ្លើយថា ជាសម្បត្តិរបស់រដ្ឋរួមទៅវិញ។

ទាក់ទងទៅនឹងការចោទប្រកាន់របស់  លោក ម៉ន មុីន ទៅលើលោក ពាញ ពូលដែលជាមេឃុំ សំព្រោជនោះ ក៏មានក្រុមប្រឹក្សាឃុំជាច្រើនរូបនិងពលរដ្ឋជាច្រើនគ្រួសារក៏បានចូលរួមនិងបានផ្ដល់ជាមតិយោបល់ដូចៗគ្នាថា ដីត្រពាំងនោះគឺជាដីត្រពាំងរបស់សាធារណៈហើយការដែលលោកមេឃុំបានស្ដារត្រពាំងនោះទៀតគឺដើម្បីទុក្ខជាសម្បត្តិរួមសម្រាប់ប្រើប្រាស់ទាំងអស់គ្នានោះទេ។ហើយចំពោះអាចម៍ដីវិញទៀតនោះ គឺដឹកយកទៅចាក់កសាងផ្លូវនោះដែរគឺទុកសម្រាប់ប្រើជាផលប្រយោជន៍រួមតែប៉ុណ្ណោះ។

លោកសៅ យ៉េត ប្រធានការិយាល័យសូរិយោដីស្រុកស្ទោង បានលើកឡើងថាចំណុចដីត្រពាំងដែលកំពុងតែមានទំនាស់នេះគឺត្រូវបានចុចនឹងកាត់ជ្វាលទុកជាសម្បត្តិរដ្ឋរួចអស់ហើយ។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានឆ្លើយយ៉ាងខ្លីប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថា ត្រពាំងនោះគឺជាដីរបស់រដ្ឋ៕ដោយសំនៀង

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com