ទាន់ហេតុការណ៍
អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន - និស្សិពេទ្យពីនាក់បងប្អូនត្រូវរថយន្តធុនធំបុកបណ្តាលឲ្យស្លាប់គ្រួសារស្នើសុំនគរបាលខេត្តកំពង់ចាមជួយរកយុត្តិធម៍ - មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចសម្ភោធអាគារអង្គការនៃក្តីស្រឡាញ់ - មន្ទីរអង្គភាពពាក់ព័ន្ធត្រូវចុះសិក្សាបន្ទាន់កាយមុខទឹករំដោះវិទ្យាល័យហ៊ុនសែនអង្គមេត្រីចេញពីជំនន់ទឹកកខ្វក់ - នគរបាលឃាត់ខ្លួនជនដៃដល់ជាបងថ្លៃកាប់ប្អូនថ្លៃបណ្តាលឲ្យរងរបួសធ្ងន់រហូតស្លាប់នៅក្នុងមន្ទីរពេទ្យ - ត្រាក់ទ័រព្យួរដីមួយគ្រឿងជាន់មីនតោនបណ្តាលឱ្យផ្ទុះត្រូវអ្នកបើកបររងរបួសធ្ងន់ - ប្រធានទីស្នាក់ការបរិស្ថានស្រុកប្រាសាទបាល័្លងច្រានចោលកាចុះព័ត៌មានHNP NEWS ពាក់ព័ន្ឋករណីដឹកជញ្ជូនអនុផលព្រៃឈើ
0

ប្រធានទីស្នាក់ការបរិស្ថានស្រុកប្រាសាទបាល័្លងច្រានចោលកាចុះព័ត៌មានHNP NEWS ពាក់ព័ន្ឋករណីដឹកជញ្ជូនអនុផលព្រៃឈើ

ប្រធានទីស្នាក់ការបរិស្ថានស្រុកប្រាសាទបាល្ល័ងច្រានចោល រាល់ការចុះផ្សាយពីសំណាក់អ្នកព័ត៌មាន HNP NEWS ពាក់ព័ន្ធទៅនឹងករណីដឹកជញ្ជូនអនុផលព្រៃឈើ(អុស)តាមបណ្ដោយផ្លូវជាតិលេខ ៦២ចូលមកកាន់ខេត្តកំពង់ធំ

(កំពង់ធំ)ប្រធានស្នាក់ការបរិស្ថានចំណុចភូមិ អណ្ដាស ឃុំសាលាវិស័យ ស្រុកប្រាសាទបាល្ល័ងខេត្តកំពង់ធំ នាពេលថ្មីៗនេះបានចេញលិខិតបំភ្លឺមួយទាក់ទងទៅនឹងការចុះផ្សាយពីសំណាក់នាយកព័ត៌មានHNP.News(ឈ្មោះសឿ សុជា)ដែលបានសរសេរបង្ហោះចោទប្រកាន់ទៅលើរូបលោកថាបានទារលុយពីពលរដ្ឋដែលដឹកអនុផលព្រៃឈើ(អុស)នោះ។

នៅក្នុងលិខិតរបស់ លោក កែវ.តាន់លី.ប្រធានស្នាក់ការបរិស្ថាននៅភូមិអណ្ដាស ឃុំសាលាវិស័យ ស្រុកប្រាសាទបាល្ល័ងខេត្តកំពង់ធំ បានលើកឡើងថា ចំពោះការចុះផ្សាយពីសំណាក់អ្នកយកព័ត៌មានHNP. new របស់លោក(សឿសុជា)នោះគឺជាការមួលបង្កាច់និងបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកទាំងស្រុងនោះតែម្ដង។

លោក កែវ តាន់លី បានបញ្ជាក់បន្ថែមទៀតថា លោកទទួលស្គាល់ថា មានពលរដ្ឋតែងតែរកស៊ីដឹកអនុផលព្រៃឈើពិតប្រាកដមែនដូចជា(អុស)ឈើក្រាក់បង្គោលរបងដែលសេសសល់ពីភ្លើងឆេះតាមបណ្ដោយផ្លូវជាតិលេខ 62 ដោយបានឆ្លងកាត់មុខទីស្នាក់ការរបស់លោកឆ្ពោះមកកាន់ទឹកដីខេត្តកំពង់ធំពិតមែន ក៏ប៉ុន្តែអនុផលព្រៃឈើក៏ប៉ុន្តែអនុផលឈើទាំងនោះពុំមែនជាបទល្មើសព្រៃឈើជាក់ស្ដែងនោះឡើយ។

ហើយចំណុចដែលអ្នកសារព័ត៌មានHNP.Newsរបស់លោកសឿ សុជា ដែលបានសរសេរបង្ហោះថាលោកជំរិតទាប្រាក់ពីរនាក់ដឹកអនុផលព្រៃឈើនោះគឺពុំពិតប្រាកដនោះឡើយ។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណៈជនកុំមានការយល់ច្រឡំទៅតាមការសរសេរបង្ហោះផ្សាយរបស់បុគ្គលនោះឲ្យសោះ។ ពីព្រោះបុគ្គលនេះតែងតែញុះញង់ និង សរសេរព័ត៌មានបង្ហោះផ្សាយ គឺមិនច្បាស់ការនោះទេ៕
ដោយសំនៀង

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com